jump to navigation

ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្ងៃពុធ 16 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​៖ ក្រុង​ទេព​មហា​នគរ – តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ​នៅ​ឯ​នគរ​ថៃ មាន​ចាត់​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​គឺ​ ​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១៩ នៃ​ក្រុង​រតន​កោសិន្ទ្រ រាជ​អាណាចក្រ​ថៃ​។

ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​យាង​ចូល​រួម​ពី​ព្រះ​រាជ​ទាយាទ​ថៃ នា​ហ្មឺន​មន្ត្រី ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ថៃ និង​បណ្ដា​ប្រជា​រាស្ត្រ​ពុទ្ធ​សាសនិក​ថៃ ជា​ច្រើន​សែន​នាក់​។ ជា​ពិសេស​ទៅ​ទៀត​នោះ សម្ដេច​ព្រះ​សង្ឃ​រាជ និង​ប្រមុខ​សង្ឃ​ជាន់​ខ្ពស់​នៅ​បណ្ដា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ចំនួន​១៣ ប្រទេស​បាន​យាង និង​អញ្ជើញ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ដែរ​។

​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​គន្លង​បែប​ផែន​បូរាណ​រាជ​បវេណី​របស់​ថៃ ដោយ​មាន​ការ​ហែ​ក្បួន​ព្រះ​សព​ចេញ​ពី​ព្រះ​តំណាក់​ពេជ្រ ​វត្ត​បវរ​និវរេឝ​វិហារ (​ទី​តម្កល់​ព្រះ​សព​) ឆ្ពោះ​មក​ទី​ព្រះ​មេរុ​ហ្លួង​ដែល​ស្ថិត​ក្នុង​វត្ត​​ទេព​សិរិន្ទ្រាវាស រាជ​វរវិហារ នា​ក្រុង​ទេព​មហា​នគរ​។ ចំណែក​ឯ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​បែប​ពិធី​ការ​វិញ ត្រូវ​បាន​ចាត់​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច ដោយ​មាន​ការ​យាង​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នានា​ និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ពិត ចាត់​ធ្វើ​ឡើង​នៅ​ពេល​រាត្រី​។

ព្រះ​នគរ​ថៃ បាន​នឹង​កំពុង​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​សម្ដេច​ព្រះ​សង្ឃ​រាជ​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ មក ហើយ​ព្រះ​រាជ​ពិធី​នេះ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​គ្រប់​ស្ថានីយ​ទូរទស្សន៍​របស់​ថៃ​​ផង​ដែរ​។

សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក បាន​ចូល​ទិវង្គត​កាល​ពី​វេលា​ម៉ោង​១៩.៣០​នាទី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស.​២៥៥៧ (ប្រទេស​ថៃ ព.ស.​២៥៥៦) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣​។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​​សរុប​១០០​ព្រះ​វស្សា​២១​ថ្ងៃ​៕

23774300106_9b08a27d7e_oក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ

23717485741_faa38acfaa_oក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ
23717493921_c53270e45f_o
ក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ

ក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ
23171785534_ed1148a5a2_oក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ
23691965122_a3f4b6858b_oក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ
23799919715_c313b0bb7d_oក្បួន​ដង្ហែ​ព្រះ​ឥស្សរិយយស​សម្ដេច​ព្រះ​សង្ឃ​រាជ​ចេញ​ទៅ​ទី​ព្រះ​មេរុ
23691651972_22a8da4641_oពិធី​ថ្វាយ​ព្រះ​ភ្លើង​បែប​ពិធីការ
23800074865_1af85a10df_oពិធី​ថ្វាយ​ព្រះ​ភ្លើង​បែប​ពិធីការ
23800074845_5e4cc177f7_oពិធី​ថ្វាយ​ព្រះ​ភ្លើង​បែប​ពិធីការ
23172252854_f0a9f12d04_oទិដ្ឋភាព​ទូទៅ​នៅ​ទី​ព្រះ​មេរុ
23175517234_e12c20740f_o
ការ​សម្ដែង​ល្ខោន​ខោល​រឿង​រាមកេរ្តិ៍​ក្នុង​ពេល​ថ្វាយ​ព្រះ​ភ្លើង
23696017762_26bd21c2de_o
ការ​សម្ដែង​ល្ខោន​ខោល​រឿង​រាមកេរ្តិ៍​ក្នុង​ពេល​ថ្វាយ​ព្រះ​ភ្លើង
23800075075_54bd38eba5_oពិធី​ថ្វាយ​ព្រះ​ភ្លើង​ពិត​នា​ពេល​រាត្រី

_____________________________________________
អាន​ផង​ដែរ​
១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា
២. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៤. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ
៥. មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម
៦. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន

Advertisements

មតិ»

1. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] […]

2. ថៃ​ចាត់​សម​ក្បួន​ដង្ហែ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃ​រាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] […]

3. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

[…] […]

4. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែធ្នូ 2015

[…] […]

5. មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម | ស្រែ​ខ្មុក - ថ្ងៃពុធ 6 ខែមករា 2016

[…] […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: