jump to navigation

ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ ថ្ងៃ​ព្រហស្បតិ៍ 17 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ក្រៅ​អំពី​ផ្លិត​យស​សមណ​ស័ក្ដិ​សម្រាប់​ព្រះ​សង្ឃ ដែល​មាន​ប្រើ​ប្រហាក់​ប្រហែល​នឹង​នគរ​ខ្មែរ​យើង​នោះ នៅ​នគរ​ថៃ​មាន​ទំនៀម​ប្រើ​ផ្លិត​រង​មួយ​ទៀត​។ ផ្លិត​រង​ ដែល​ថៃ​ហៅ​ថា ផ័តរ៉ង (​ថ. พัดรอง) គឺ​ជា​ផ្លិត​ដែល​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រទាន​ឲ្យ​សាង​ឡើង​ដើម្បី​ថ្វាយ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ជា​ទី​រឭក ឬ​ជា​វត្ថុ​អនុស្សាវរីយ៍​នៃ​ព្រះ​រាជ​ពិធី​សំខាន់​ៗ​នានា​ ដូច​ជា​ពិធី​រំឭក​ការ​គ្រង​រាជ្យ​របស់​ព្រះ​ចៅ​ផែន​ដី និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម​។ល។

ផ្លិត​រង​នេះ ទំនង​កើត​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលុង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ​ (​រាមា​​ទី​៥​)។ សារហេតុ​សំខាន់​នៃ​ការ​បង្កើត​ផ្លិត​រង​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ព្រះ​សង្ឃ​​ប្រើ​ក្នុង​ពិធី​បុណ្យ​ទូទៅ​ដូច​គ្នា​នឹង​ផ្លិត​យស​ដែរ ដោយ​សារ​មិន​អាច​ប្រើ​ផ្លិត​យស​បាន ព្រោះ​ផ្លិត​យស​​ប្រើ​តែ​ចំពោះ​បុណ្យ​ព្រះ​រាជ​ពិធី​ប៉ុណ្ណោះ​។ ហេតុ​នេះ​ហើយ​សម្រាប់​បុណ្យ​ទូទៅ​ទើប​និយម​សាង​ឲ្យ​មាន​ផ្លិត​រង​នេះ​សម្រាប់​ព្រះ​សង្ឃ​។

ផ្លិត​រង​នេះ ជា​ទូទៅ​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​នឹង​ផ្លិត​យស​ដែរ តែ​មាន​រចនា​រូប​ផ្សេង​ៗ​ទៅ​តាម​ពិធី​នីមួយ​ៗ​ដែល​ចាត់​ធ្វើ​ឡើង​នោះ​។ ជាក់​ស្ដែង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​នា​ពេល​នេះ ក៏​មាន​ចាត់​ឲ្យ​សាង​ផ្លិត​រង​នេះ​ដែរ ដោយ​យក​ត្រា​ប្រចាំ​ព្រះ​អង្គ​មក​រចនា​នៅ​ក្នុង​ផ្លិត​ផង​ដែរ (​សូម​មើល​រូប​ខាង​ក្រោម​)​៕

23713811372_d34854b0d0_oផ្លិត​រង​ទី​រឭក​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក
23796258976_f9dfa59468_o
ផ្លិត​រង​ដែល​បាន​ប្រទាន​ដល់​ប្រមុខ​សង្ឃ​ជាន់​ខ្ពស់​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​នា​ពេល​កន្លង​ទៅ
...........4.p65
ផ្លិត​រង​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ពិធី​នានា​របស់​ថៃ

_____________________________________________
អាន​ផង​ដែរ​
១. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ
២. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ

មតិ»

1. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 10 ខែមករា 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ […]

2. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 17 ខែមករា 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា ២. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ ៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ខែ​ធ្នូ ដែល​​ជា​ខែ​ចុង​ក្រោយ មាន​៖ ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ, ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក, លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ, ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា, សស្រ្តាយុធ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​នា​បុរាណ​សម័យ, ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ, ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ, អរីជិនណាល់​សង, ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ, ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ, ១៥​ឆ្នាំ មរណភាព​នៃ​បុគ្គល​ដែល​ត្រូវ​បាន​បំភ្លេច, លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន, ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ, សិល្បៈ​ព្រះ​មេរុ​របស់​លាវ, ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស, មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម និង វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ​។ […]

4. ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែ​កុម្ភៈ 2016

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ២. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម ៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: