jump to navigation

លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន ថ្ងៃអាទិត្យ 20 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានា​ប្រទេស​៖ វៀងចន្ទន៍ – នា​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) មាន​ចាត់​ពិធី​យ៉ាង​ធំ​មួយ គឺ​ពិធី​ដង្ហែ​ និង​បូជា​សព​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស (ល. ພໍ່ທ່ານມະຫາຜ່ອງ ສະມາເລີກ) ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​លាវ​។ ពិធី​បុណ្យ​បូជា​សព​នៃ​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​លាវ​នេះ ចូល​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ​។

ពិធី​បូជា​សព​នា​​ថ្ងៃ​នេះ​ចាប់​ផ្ដើម​ពី​ការ​ដង្ហែ​ព្រះ​សព​ចេញ​ពី​វត្ត​អង្គ​តឺ នា​កណ្ដាល​ក្រុង​វៀងចន្ទន៍ ដែល​ជា​ទី​តម្កល់​ព្រះ​សព​ធ្វើ​បុណ្យ​នា​ពេល​កន្លង​មក ឆ្ពោះ​ទៅ​កាន់​​ឈាប​នដ្ឋាន​ដែល​មាន​សាង​សង់​ជា​ព្រះ​មេរុ​ដ៏​ធំ​មួយ​នា​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង​។

ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស គឺ​ជា​ប្រធាន​នៃ​គណៈ​សង្ឃ​លាវ​អង្គ​ទី​៤ នៃ​សបប​. លាវ បន្ទាប់​ពី​​របប​នេះ​បាន​បង្កើត​មក​​។ នៅ​ប្រទេស​លាវ មិន​មាន​តំណែង​សម្ដេច​ព្រះ​សង្ឃ​រាជ​ដូច​នៅ​ប្រទេស​កម្ពុជា​យើង​ទេ បន្ទាប់​ពី​របប​រាជា​ធិបតេយ្យ​ត្រូវ​បាន​ផ្ដួល​រំលំ​ចោល​កាល​ពី​៤០​ឆ្នាំ​មុន​នេះ​។

ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស បាន​ទទួល​អនិច្ច​ធម្ម​កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​មក​នេះ ដោយ​ជរា​ពាធ​។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​សរុប១០០​ឆ្នាំ និង​៦​ខែ​៕

23583026430_5e17c2a1d8_oទិដ្ឋភាព​តម្កល់​សព​ធ្វើ​បុណ្យ​នៅ​វត្ត​អង្គ​តឺ
23510841119_efa8f2f83f_oមេរុ​សម្រាប់​បូជា​ព្រះ​សព
23251941903_4b57fe3a92_o
ទិដ្ឋភាព​ដង្ហែ​ព្រះ​សព
23796257441_2aae71b13b_o
ប្រជាជន​ទូទៅ​ចូល​រួម​ដង្ហែ​ព្រះ​សព
23796257211_a47c383483_o
ព្រះ​សង្ឃ​សូត្រ​អភិធម្ម​នាំ​ក្បួន​សព
23510841519_c892a850b7_o
ទិដ្ឋភាព​ទូទៅ​ក្នុង​រោង​ពិធី
23251941913_c61bfb625c_o
កង​កិត្តិយស​លាវ​លើក​ព្រះ​សព​តម្កល់​លើ​មេរុ

ពិធី​បូជា​ព្រះ​សព
23251941833_fd1f6aed7b_o
ពិធី​បូជា​ព្រះ​សព
23770413502_c7ed299406_o
ពិធី​បូជា​ព្រះ​សព

_____________________________________________
អាន​ផង​ដែរ​
១. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ
២. សិល្បៈ​ព្រះ​មេរុ​របស់​លាវ
៣. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: