jump to navigation

១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក ថ្ងៃ​ចន្ទ 21 ខែ​ធ្នូ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ គឺ​មាន​រយៈ​ពេល​១០​ឆ្នាំ​គត់​នៃ​ប្លក់​​​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក)​។ ប្លក់​នេះ​បាន​បង្កើត និង​ដាក់​ប្រកាស​លើក​ដំបូង​នា​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៥ មក​ម្ល៉េះ និង​បាន​ដំណើរ​ការ​យ៉ាង​រលូន​ដោយ​ឯក​ឯង​រហូត​មាន​រយៈ​ពេល​១០​ឆ្នាំ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

ប្លក់​​កំណត់​ហេតុ​សុភ័ក្ត្រ ដែល​ក្រោយ​មក​បាន​ប្ដូរ​មក​ជា​ប្លក់​ស្រែ​ខ្មុក​នោះ ស្ថិត​ក្នុង​ចំណោម​ប្លក់​ភាសា​ខ្មែរដំបូង​ៗ​មួយ​ចំនួន បន្ទាប់​ពី​អក្សរ​ខ្មែរ​យូនីកូដ​ចាប់​ផ្ដើម​មាន​វត្ត​មាន​នៅ​ក្នុង​វិស័យ​បច្ចេក​វិជ្ជា​​។ ខាង​ក្រោម​នេះ​គឺជា​ប្រកាស​ដំបួង ដែល​បាន​ដាក់​កាល​ពី​១០​ឆ្នាំ​មុន​។

ការ​សរសេរ​កំណត់ហេតុ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។​ពេល​វេលា​ភាព​អំណត់ ការ​យក​ចិត្ត​ទុក​ដាក់ ការ​តាំង​ចិត្ត​សុទ្ធ​តែ​ជា​តម្រូវការ​ចាំបាច់​ដើម្បី​ឲ្យ​ការ​សរសេរ​កំណត់ហេតុ និង​ដើម្បី​ឲ្យ​ជា​កំណត់ហេតុ​ដ៏​ល្អ​មួយ។​សំរាប់​ខ្ញុំ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​មាន​ភាព​ទាំង​អម្បាលម៉ាន​ខាង​លើ​នេះ​ដែរ​ឬ​ទេ។​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មាន​សេចក្ដី​ព្យាយាម​ដ៏​សមគួរ​មួយ​សម្រាប់​ទំព័រ​នេះ​ទៅ​ចុះ។

ពិត​មែន​ហើយ ការ​ព្យាយាម​ដាក់​ឲ្យ​បាន​១​ប្រកាស​ក្នុង​មួយ​ថ្ងៃ​ពិត​ជា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។ ប្លក់​នេះ ដំបូង​ឡើយ​ខ្ញុំ​សរសេរ​ប្រកាស​ទាក់​ទង​នឹង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន និង​នៅ​ជុំ​វិញ​ខ្លួន​។ ជា​បន្ត​បន្ទាប់​មក​ព្យាយាម​រក​អត្ថបទ​ល្អ​ៗ​មក​ដាក់​ ដើម្បី​ជា​ការ​ចែក​រំលែក និង​ទុក​ជា​ឯកសារ​ផង​។

កាល​ពី​ដំបូង​ឡើយ​មាន​អ្នក​សរសេរ​ប្លក់​ជា​ភាសា​ខ្មែរ​ច្រើន​គួរ​សម ជា​ពិសេស​អំឡុង​ពេល​មាន​វត្ត​មាន​ប្លក់​ស្រែ​ខ្មុក​នេះ រហូត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​មិន​ឃើញ​មាន​ប្លក់​ចាស់​ៗ​អស់​ទាំង​នោះ​បន្ត​ជីវិត​ជីវ៉ា​ទេ ឃើញ​មាន​តែ​ប្លក់​ថ្មី​ៗ​មួយ​ចំនួន​កើត​ឡើង​ហើយ​ក៏​រលត់​ទៅ​វិញ​ប្រៀប​ភ្លើង​ចំបើង​។ តែ​មិន​ថ្វី​ទេ​ប្លក់​នេះ​នឹង​នៅ​ព្យាយាម​ឈរ​ឲ្យ​បាន​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត​។

អបអរ​សាទរ​ខួប​ទី​១០​ឆ្នាំ​!

___________________________________
អាន​ផង​ដែរ​៖
១. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ
២. លើក​ដំបូង
៣. សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់

Advertisements

មតិ»

1. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 27 ខែ​ធ្នូ 2015
2. លើក​ដំបូង | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 27 ខែ​ធ្នូ 2015
3. VIRIYA LIM - ថ្ងៃ​ចន្ទ 28 ខែ​ធ្នូ 2015

ខ្ញុំនេះហើយជាអ្នកដែលតែងតែចូលអានសំណេររបស់អ្នកជាប្រចាំ ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។ សូមទទួលសេចក្ដីរាប់អានពីខ្ញុំ ក្នុងនាមជាអ្នកស្នេហាវិស័យស្រាវជ្រាវដូចគ្នា!

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 28 ខែ​ធ្នូ 2015

សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​អាន ហេហេ…

4. សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016
5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016
6. ខួប​ដប់​មួយ​​​​​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 27 ខែ​ធ្នូ 2016

[…] ___________________________________ អានផងដែរ៖ ១. ស្រែខ្មុកឈានដល់អាយុ១០ឆ្នាំ ២. លើកដំបូង ៣. សៀវភៅខួប១០ឆ្នាំរបស់ស្រែខ្មុកស្រេចរួចរាល់ ៤. ១០ឆ្នាំបរិបូរណ៍នៃប្លក់ស្រែខ្មុក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: