jump to navigation

ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ ថ្ងៃអង្គារ 22 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, ພາສາລາວ.
trackback

នាខែធ្នូ ឆ្នាំ២០១៥ នេះ គឺមានរយៈពេល២០ឆ្នាំគត់នៃការយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រិយ៍នៃកម្ពុជានៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (សបប. លាវ) បន្ទាប់ពីព្រះអង្គបានយាងគ្រងរាជ្យជាលើកទី២ បាន២ឆ្នាំមក។ ព្រះរាជទស្សនកិច្ចនេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសកម្ពុជា និងលាវ ហើយរាប់ថាជាព្រះរាជទស្សនកិច្ចលើកទី១របស់ព្រះមហាក្សត្រិយ៍ខ្មែរ បន្ទាប់ពីសបប. លាវ បានបង្កើតរយៈពេល២០ឆ្នាំមក។

ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមសម្ដេចព្រះមហេសី និងរាជគណៈប្រតិភូ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៥ ទៅកាន់ទីក្រុងវៀងចន្ទន៍ រដ្ឋធានី នៃសបប. លាវ ក្រុងហ្លួងព្រះបាង អតីតរាជធានីនៃប្រទេសនេះ រួមនិងទីសំខាន់ៗមួយចំនួនទៀត ប្រកបដោយភាតរនៃប្រជាជាតិទាំងពីរលាវ កម្ពុជា។ លោកអតីតប្រធានប្រទេស នៃសបប.លាវ នូហាក់ ភូមសៈវ៉ាន់ ព្រមទាំងភរិយាបានមកទទួលរាជគណៈប្រតិភូដោយផ្ទាល់នៅឯអាកាសយានដ្ឋានអន្តរជាតិវ័តតី ក្រុងវៀងចន្ទន៍ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីព្រះនគរយើងទាំងពីរស្ថិតនៅក្រោមអាណាព្យាបាលបារាំងសែសនៅឡើយ គឺនាប្រមាណ ឆ្នាំ១៩៤១ នៅពេលដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គគ្រងរាជ្យលើកទី១នោះ ទ្រង់បានយាងបំពេញព្រះរាជទស្សនកិច្ចនៅនគរលាវតាមព្រះទីនាំងរថយន្តរហូតមកដល់រាជធានីហ្លួងព្រះបាងផងដែរ

23872274116_5c4fc65750_oស្ដេចយាងមកដល់អាកាសយានដ្ឋានវ័តតីនៃក្រុងវៀងចន្ទន៍
23271577593_4e6f010407_oស្ដេចយាងគោរពភ្លេងជាតិជាមួយប្រធានប្រទេសនៃសបប. លាវ នូហាក់ ភូមសៈវ៉ាន់

ស្ដេចយាងត្រួតពលកងទាហានកិត្តិយសលាវ
23530481389_72a0113372_oក្រុមសិស្សនិស្សិតចូលរួមទទួលព្រះរាជដំណើរ

23790047112_4cc07b70dd_oស្ដេចព្រះរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំលាវចូលបង្គំគាល់

23530481419_84cd7b2281_oស្ដេចថ្វាយបង្គំព្រះសង្ឃលាវនៅព្រះធាតុហ្លួង ក្រុងវៀងចន្ទន៍

23815890531_3801e93ff3_oស្ដេចបំពេញព្រះរាជកិច្ចនៅវត្តសៀងថង ក្រុងហ្លួងព្រះបាង

23270180244_54f33bb3b3_oស្ដេចរួមពិធីថ្វាយបាយសី តាមទំនៀមលាវ

23872274226_7ccdea3684_o
ស្ដេចរួមពិធីថ្វាយបាយសី តាមទំនៀមលាវ

រូបភាពត្រូវបានរក្សាសិទ្ធិពី៖ Monash University Research Repository

_______________________________________
អានផងដែរ
១. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៤. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៥. ខួបឆ្នាំទី៥០ ទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជានៃឯ.ឧ.ហ្សាលដឺហ្គោល

មតិ»

1. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែធ្នូ 2015

[…] […]

2. កាល​ស្ដេច​ប្រពាស​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែធ្នូ 2015

[…] […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

4. ខួប​ឆ្នាំ​ទី​២០ នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​បារាំង | ស្រែ​ខ្មុក - ថ្ងៃអង្គារ 3 ខែ​ឧសភា 2016

[…] […]

5. ខួប​ឆ្នាំ​ទី​៤៥ ព្រះ​រាជ​ទស្សនកិច្ច​គ្រា​ទី​៣​នៅ​​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្ - ថ្ងៃសុក្រ 29 ខែកក្កដា 2016

[…] […]

6. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​ឯ.ឧ.​ហ្សាល​ដឺ​ហ្គោល | ស្រែ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែកញ្ញា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: