jump to navigation

Repost: កិន្នរ និង​កិន្នរី ថ្ងៃពុធ 23 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, វីដេអូ.
trackback

កិន្នរ និង​កិន្នរី គឺ​ជា​សត្វ​ដែល​មាន​នៅ​ក្នុង​ព្រៃ​ហិមពាន្ត ដែល​មាន​រាង​កាយ​ផ្នែក​ខាង​លើ​ជា​មនុស្ស ខាង​ក្រោម​ជា​សត្វ​។ មាន​ស្លាប អាច​ហោះ​ហើរ​បាន​។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ បាន​ផ្ដល់​និយម​ន័យ​ថា ​«​ឈ្មោះ​បក្សី​មួយ​ប្រភេទ ថា​មាន​រូប​ដូច​មនុស្ស មាន​ស្លាប​ហើរ​បាន​ មាន​និយាយ​តែ​ក្នុង​រឿង​បុរាណ​។»

ពាក្យ «​កិន្នរ​» នេះ​សំដៅ​លើ​ពពួក​សត្វ​កិន្នរ​ទាំង​ឡាយ មាន​ទាំង​ញី មាន​ទាំង​ឈ្មោល និង​សំដៅ​កិន្នរ​ឈ្មោល​ផង​ដែរ ចំណែក​ឯ​​ពាក្យ «​កិន្នរី​» សំដៅ​លើ​កិន្នរ​ដែល​ជា​ភេទ​ញី​ តែ​មួយ​មុខ​ប៉ុណ្ណោះ​។

តាម​តំណាល​និទាន​​ថា កិន្នរ និង​កិន្នរី នេះ​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត ជើង​ភ្នំ​​កៃលាស ហើយ​ដែល​ជា​សត្វ​មួយ​ប្រភេទ​មាន​ប្រាកដ​នៅ​ក្នុង​សិល្បៈ​បុរាណ​ខ្មែរ ក៏​ដូច​ជា​​នៅ​ក្នុង​អក្សរ​សិល្ប៍​​ខ្មែរ ក៏​មាន​និយាយ​ដល់​ប្រភេទ​សត្វ​នេះដែរ​ ដូច​ជា​​រឿង​ព្រះសុធន​ នាង​កែវ​​មនោរាហ៍​ ជា​ដើម​។ល។

នៅ​ក្នុង​ជាតក​វិញ នៅ​មាន​និយាយ​អំពី​រឿង​កិន្នរ​នេះ​ដែរ​។ សូម​អាន​ជាតក​រឿង​កិន្នរ ចុច​ទី​នេះ​

នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ គេ​តែង​ប្រដូច នារី​ក្រមុំ​ស្អាត ទៅ​នឹង​កិន្នរី ផង​ដែរ​៕

របាំ​ខ្មែរ​រាំ​អំពី​កិន្នរ កាល​ពី​សម័យ​ដើម ព្រម​ទាំង​សិល្បៈ​ជហ្វា​នៅ​តាម​វិហារ​នានា​របស់​ខ្មែរ ក៏មាន​ឆ្លាក់​រូប​កិន្នរ​ផង​ដែរ

របាំ​កិន្នរ

____________________________________________________
អាន​ផង​ដែរ​៖
១. សត្វ​ហិមពាន្ត
២. រឿង​កិន្នរ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: