jump to navigation

សិល្បៈ​ព្រះ​មេរុ​របស់​លាវ ថ្ងៃសៅរ៍ 26 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

កាល​ពី​ឱកាស​បូជា​ព្រះ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​លាវ ថ្ងៃ​អាទិត្យ កន្លង​មក​នេះ យើង​បាន​ឃើញ​នូវ​សិល្បៈ​វិចិត្រកាល​សម័យ​ថ្មី​នៃ​សំណង់​ព្រះ​មេរុ​របស់​លាវ​។ ជា​ទូទៅ​លាវ​ហាក់​មិន​មាន​ទំនៀម​ធ្វើ​ព្រះ​មេរុ​ធំ​ដុំ​គួរ​កត់​សម្គាល់​ទេ ម្យ៉ាង​មក​ពី​ប្រទេស​នេះ​រង​សង្គ្រាម​អស់​ច្រើន​សតវត្សរ៍​មក​ហើយ​។ សំណង់​ព្រះ​មេរុ​ដែល​គួរ​កត់​សម្គាល់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​លាវ​នា​សម័យទំនើប​នេះ ទំនង​មាន​តែ​សំណង់​ព្រះមេរុ​នៃ​អតីត​ក្សត្រិយ៍​អង្គ​ដំបូង​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦១​។

ដោយ​ឡែក​សំណង់ព្រះ​មេរុ​នៃ​ ​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស (ល. ພໍ່ທ່ານມະຫາຜ່ອງ ສະມາເລີກ) ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​លាវ​ ដែល​រដ្ឋការ​លាវ​ចាត់​សាង​ឡើង​នា​ពេល​នេះមាន​សភាព​ប្លែក​ភ្នែក​​ខុស​ពី​សំណង់​ព្រះ​មេរុ​លាវ​ធម្មតា​។ មាន​ការ​ផ្ដល់​ព័ត៌មាន​មក​ថា​សំណង់​ព្រះ​មេរុ​នេះ ចាត់គូស​វាស និង​សាង​សង់​ឡើង​រួម​ជាមួយ​ក្រុម​​ជាង​មក​ពី​ប្រទេស​ថៃ​ផង​ដែរ​​។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ សំណង់​ព្រះ​មេរុ​លាវ ហាក់​មិន​មាន​ការ​រចនា​អ្វី​ធំ​ដុំ​គួរ​ជា​ទី​កត់​សម្គាល់​ទេ ក៏​​ប៉ុន្តែ​សំណង់​ព្រះ​មេរុ​លាវ ក៏​មាន​ភាព​ស្រស់​ស្អាត​ទៅ​តាម​បែប​ផែន​នៃ​ជន​ជាតិ​នេះ​ផង​ដែរ​។

ការ​ហេតុ​ដែល​ព្រះ​មេរុ ឬ​មេរុ​លាវ មិន​មាន​ភាព​ល្អ​ឆើត​គួរ​កត់​សម្គាល់ នេះ​ម្យ៉ាង​មក​ពី​ទំនៀម​នៃ​ការ​បូជា​សព​របស់​លាវ​ខុស​ប្លែក​ពី​ខ្មែរ និង​ថៃ​។ នៅ​ប្រទេស​លាវ គេ​មិន​និយម​ធ្វើ​សំណង់​មេរុ​ធំ​រឹង​មាំ​បែប​អចិន្ត្រៃយ៍​ទេ ពោល​គឺ​សំណង់​បែប​ធម្មតាគ្រប​លម្អ​ពី​លើ​ម្ឈូស​អ្នក​ស្លាប់ ហើយ​នៅ​ក្នុង​ពិធី​បូជា​គេ​ដុត​ទាំង​មេរុ​នោះ​តែ​ម្ដង​។ ដែល​ខុស​ពី​មេរុ​របស់​ខ្មែរ ដែល​អាច​យក​ទៅ​ប្រកប និង​ដោះ​ទុក​ចេញ​បាន​ពេល​បូជា​សព​រួច​រាល់​។

ការ​រៀប​ចំ​ធ្វើ​មេរុ​ធំ​ៗ ជា​សំណង់​រឹង​មាំ​បែប​ខ្មែរ និង​ថៃ​នោះ ឃើញ​មាន​តែ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បូជា​អតីត​ព្រះ​មហា​ក្សត្រិយ៍​ និង​ក្រុម​រាជ​វង្ស​លាវ មួយ​ចំនួន​តែ​ប៉ុណ្ណោះ​៕

23407295844_4464969978_oសំណង់​ព្រះ​មេរុ​ព្រះ​ចៅ​មហា​ជីវិត​លាវ កាល​ពី​ទសវត្សរ៍​១៩៦០

សំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
24009356376_9f105ce4e3_oសំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
24009362476_640f0f88e9_o
សំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
lao_pyre
សំណង់​មេរុ​នៃ​ពល​រដ្ឋ​លាវ​ក្នុង​ពេល​បូជា

____________________________________________________
អាន​ផង​ដែរ​
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស
២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
៣. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន
៤. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស | ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែធ្នូ 2015

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ ២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៣. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​ស្វាងវង្ស ៤. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស ៥. សិល្បៈ​ព្រះ​មេរុ​របស់​លាវ […]

2. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែធ្នូ 2015

[…] _____________________________________________ អាន​ផង​ដែរ​៖ ១. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ ២. សិល្បៈ​ព្រះ​មេរុ​របស់​លាវ […]

3. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែធ្នូ 2015

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៩. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​សវាងវង្ស ១០.  ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស ១១. សិល្បៈ​ព្រះ​មេរុ​របស់​លាវ […]

4. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 14 ខែមករា 2016

[…] អាន​ផង​ដែរ​៖ ១. សិល្បៈ​ព្រះ​មេរុ​របស់​លាវ ២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ខែ​ធ្នូ ដែល​​ជា​ខែ​ចុង​ក្រោយ មាន​៖ ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ, ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក, លាវ ចាត់​បុណ្យ​ធំ ឆ្លង​៤០​ឆ្នាំ ថ្ងៃ​ស្ថាបនា សបប​.​លាវ, ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា, សស្រ្តាយុធ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​នា​បុរាណ​សម័យ, ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ, ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ, អរីជិនណាល់​សង, ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ, ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ, ១៥​ឆ្នាំ មរណភាព​នៃ​បុគ្គល​ដែល​ត្រូវ​បាន​បំភ្លេច, លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន, ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ, សិល្បៈ​ព្រះ​មេរុ​របស់​លាវ, ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស, មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម និង វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: