jump to navigation

ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស ថ្ងៃអាទិត្យ 27 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នេះ គឺជាខួបទី១៤០ឆ្នាំគត់នៃការប្រសូតព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះ សិរីសុវត្ថិ និងសម្ដេចព្រះវររាជិនី វ៉ាន់។

23931636161_18154e9a40_oដោយកាលណុះព្រះនគរយើងស្ថិតនៅក្រោមអាណាព្យបាលបារាំងសែសនៅឡើយ ព្រះរាជបុត្រ មុនីវង្ស ព្រះអង្គបានទៅសិក្សាយោធវិជ្ជានៅសាលា l’École Coloniale, ទីក្រុងប៉ារីស និង l’École d’Infanterie de Saint-Maixent, នៃសាធារណរដ្ឋបារាំង ព្រមទាំងបានក្លាយទៅជាមេទាហានមួយរូបនៃកងទ័ពប្រទេសនេះទៀតផង។

ក្រោយពីព្រះរាជបិតា ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ សោយទិវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះអង្គឲ្យឡើងសោយរាជ្យស្នងព្រះបិតា រហូតដល់ទ្រង់សោយទិវង្គតនាឆ្នាំ១៩៤១។

ព្រះអង្គមានព្រះបរមនាមថា៖ «ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី»។

នៅក្នុងរជ្ជកាលព្រះអង្គព្រះរាជអាណាចក្រកម្ពុជាបានបន្តកសាងប្រទេស ហើយព្រះអង្គត្រូវបានប្រសិទ្ធនាមថាជាក្ស័ត្រិយ៍សាងសង់ផងដែរ។

  • វិស័យកសិកម្ម

ក្នុងវិស័យកសិកម្មនេះ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានដាក់ឲ្យបង្កើតផលឡើងវិញនៅដីស្រែធំទូលាយដែលត្រូវជនជាតិខ្មែរបោះបង់ចោល ដោយត្រូវភៀសខ្លួនគេចឲ្យផុតពីខ្មាំងឈ្លានពាន ឬដោយត្រូវចាប់យកទៅប្រទេសសៀមជាឈ្លើយ។ ដូច្នេះ តំបន់ខ្លះ ដូចជាត្រពាំងជង ជាដើម (ក្នុងខេត្ដពោធិសាត់) បានក្លាយទៅជាមណ្ឌលកសិកម្ម និងពាណិជ្ជកម្មមួយយ៉ាងសំខាន់។ នៅឆ្នាំ១៩៣០ ព្រះអង្គទ្រង់បានប្រកាសឲ្យប្រើនូវព្រះរាជបញ្ញត្ដិ ដែលបង្កើតធនាគារសម្រាប់ផ្ដល់ឥណទានឲ្យកសិករនៅបាត់ដំបង ព្រៃវែង និងកំពង់ចាម)។

  • វិស័យគមនាគមន៍

ក្នុងវិស័យគមនាគមន៍ បណ្ដាញផ្លូវថ្នល់ត្រូវគេពង្រីកយ៉ាងខ្លាំង។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញទៅព្រំដែនសៀមដោយកាត់តាមបាត់ដំបងត្រូវបានស្ថាបនាឡើងនៅគ.ស.១៩៣២។ ផ្លូវនេះមានប្រវែង២៧៥គ.ម។ ក្រៅពីនេះ ស្ពានធ្វើពីបេតុងជាច្រើនក៏ត្រូវបានស្ថាបនាដែរ ជាពិសេសស្ពានដែលឆ្លងកាត់ទន្លេបាសាក់ (ប្រវែង ២៩៣ម) ហើយមានឈ្មោះថាស្ពានមុនីវង្ស ត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩២៨។

  • វិស័យនយោបាយ និងវប្បធម៌

ក្នុងវិស័យនយោបាយ និងវប្បធម៌ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ក៏ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗណាស់ដែរដូចជា៖

– សភាសម្រាប់ឲ្យយោបល់មួយ (សភាខ្មែរ) តាមរាជបញ្ញត្ដិថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩២៨ មានភារៈផ្ដល់យោបល់ពីបញ្ហាពន្ធដា បញ្ហារដ្ឋបាល ឬបញ្ហាបង្កើតផលទាក់ទងនឹងជីវភាពប្រជារាស្រ្ដខ្មែរ។ សភានេះមានសមាជិក៤៦នាក់: ក្នុងចំណោមនេះ ៤១នាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយបញ្ញវន្ដខ្មែរ និង៥នាក់ទៀត ត្រូវបានតែងតាំងដោយគណៈរដ្ឋមន្រ្ដី។

– ក្រុមជំនុំព្រះត្រៃបិដក ដែលត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២៩ ហើយដែលមានភារៈបកប្រែព្រះត្រៃបិដក (វិន័យបិដក សុត្ដបិដក និងអភិធម្មបិដក) សព្វថ្ងៃនេះគម្ពីរទាំង៣នេះ ត្រូវបានបកប្រែចប់សព្វគ្រប់ ហើយមានទាំងអស់១១០ក្បាល។

– វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៣០ ហើយដែលមានភារៈធ្វើការសិក្សាស្រាវជ្រាវពីព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាតែម្ដង មិនបាច់ចេញទៅបរទេសដូចមុនៗទៀត។ ក្នុងឆ្នាំដដែល តាមរាជបញ្ញត្ដិថ្ងៃទី១៦ ខែធ្នូ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានរៀបចំនូវការសិក្សាភាសាបាលី និងព្រះពុទ្ធលទ្ធិក្នុងខេត្ដទាំងឡាយនៃព្រះរាជអាណាចក្រ។ ដោយហេតុនោះ មានការបង្កើត សាលាអនុវត្ដសម្រាប់ព្រះសង្ឃដែលនៅទីនោះព្រះសង្ឃគ្រូបានទៅសិក្សាពីវិធីបង្រៀនតាមបែបទំនើប។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ ព្រះករុណាព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមខត្តិយកោដ្ឋ” ឬ “ហ្លួងខត្តិយកោដ្ឋ”៕

23646611619_fcccb9b865_o
ព្រះអង្គម្ចាស់មុនីវង្ស កំពុងបំពេញព្រះរាជកិច្ចជាមួយព្រះរាជបិតា
23718789470_e343939024_o
កាលទ្រង់ឡើងគ្រងរាជ្យសម្បត្តិនៅនគរកម្ពុជា

__________________________________
អានផងដែរ៖
១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៤. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៥. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ

Advertisements

មតិ»

1. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

2. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

3. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

4. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

5. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

6. សិរីសុវត្ថិ មុនីវង្ស | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃចន្ទ 28 ខែធ្នូ 2015

[…] […]

7. Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃពុធ 6 ខែមករា 2016

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: