jump to navigation

វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ ថ្ងៃពុធ 30 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
trackback

ព្រឹក​មិញ​នេះ (​៣០ ធ្នូ ២០១៥​) ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​បរម​រាជ​វាំង ដើម្បី​ទៅ​មើល​រូប​គំនូរ​រាម​កេរ្តិ៍​ឯ​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​។ មរតក​ដ៏​វិសេស​វិសាល​​របស់​ព្រះ​នគរ​នៃ​ផ្ទាំង​គំនូរ​នៅ​វត្ត​ព្រះ​កែវ ត្រូវ​បាន​ខូច​ខាត​អស់​ជា​ច្រើន ហើយ​ដែល​កន្លង​មក​ថ្មី​ៗ​នេះ បាន​ចាប់​ផ្ដើម​នូវ​គម្រោង​ស្ដារ​ឡើង​វិញ​យ៉ាង​ធំ​គួរ​ជា​ទី​មោទន និង​រំភើប​។

ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​ជា​ច្រើន​ស្ដី​អំពី​រូប​គំនូរ​រឿង​រាម​កេរ្តិ៍​​នៅ​ថែវ​វត្ត​ព្រះ​កែវ​នេះ គឺ​យ៉ាង​ហោច​ណាស់​តាំង​ពី​ឆ្នាំ​២០១១ ដែល​កាល​ណុះ​មាន​សភាព​ខូច​ខាត​យ៉ាង​ច្រើន​។ ដោយ​ថែវ​មួយ​ផ្នែក​ត្រូវ​បាន​ក្លាយ​ជា​កន្លែង​ផ្ទុក​សម្ភារ​យ៉ាង​គ្មាន​សណ្ដាប់​ធ្នាប់​។ រហូត​មក​ដល់​ឆ្នាំ​២០១២ ក៏​ឃើញ​មាន​ការ​លាប​ព័ណ៌​ក្រហម​ជុំ​វិញ​ខាង​ក្រោម​នៃ​រូប​គំនូរ និង​រូប​គំនូរ​ចាប់​ផ្ដើម​មាន​ការ​ប្រឡាក់​ទឹក​ថ្នាំ​ជា​ច្រើន​គួរ​ឲ្យ​សោក​ស្ដាយ​

មក​ដល់​ដើម​ឆ្នាំ​២០១៥ នេះ ការ​ស្ដារ​រូប​គំនូរ​ក៏​ឃើញ​ចាប់​ផ្ដើម​ឡើង​វិញ ដែល​ទំនង​អនុវត្ត​ដោយ​ក្រុមហ៊ុន​បរទេស របស់​ប្រទេស​ប៉ូឡូញ (​តាម​ស្លាក​ដែល​ដាក់​ព្យួរ​) ព្រម​ទាំង​អ្នក​បច្ចេក​ទេស និង​វិចិត្រ​ករ​ខ្មែរ​ចូល​រួម​យ៉ាង​ច្រើន​ផង​ដែរ​។ ទាំង​នេះ គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​សម្រាប់​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ ដែល​ចង់​ឃើញ​រូប​គំនូរ​ដ៏​វិសេស​វិសាល​ទាំង​នោះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។

មក​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ឃើញ​មាន​ដំណើរ​ការ​យ៉ាង​រលូន ដោយ​ចាប់​ផ្ដើម​ពី​ថែវ​ផ្នែក​ខាង​ជើង និង​ពាក់​កណ្ដាល​នៃ​ផ្នែក​ខាង​លិច​​នៃ​​ព្រះ​វិហារ​ព្រះ​កែវ​។ រូប​ផ្ទាំង​ខ្លះ​ត្រូវ​បាន​គូស​ផ្ដាម​ឡើង​វិញ និង​ត្រូវ​បាន​ផាត់​ព័ណ៌​តាម​សភាព​ដើម​យ៉ាង​ស្រស់​ស្អាត មើល​ទៅ​ឡើង​ព្រឺ​សម្បុរ។ តាម​គម្រោង​ដែល​ត្រូវ​បញ្ចប់​គឺ​នៅ​ឆ្នាំ​២០១៦ នោះ ទំនង​ប្រហែល​ជា​មិន​អាច​រួច​ស្រេច​ទេ ចំពោះ​វិសាល​ភាព​ដ៏​ធំ​ធេង​នៃ​ផ្ទាំង​គំនូរ ដ្បិត​នៅ​តាម​ថែ​ខាង​មុខ និង​ខាង​កើត​នៃ​ព្រះ​វិហារ មិន​ទាន់​ដំណើរ​ការ​ស្ដារ​នៅ​ឡើយ​ទេ មក​ដល់​ពេល​នេះ​។

សូម​បញ្ជាក់​ថា ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​ធ្លាប់​បាន​​មាន​ព្រះ​រាជ​បំណង និង​ព្រះ​រាជ​បណ្ដាំ​ចង់​ឃើញ​រូប​គំនូរ​នៅ​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។ ឥឡូវ​នេះ ព្រះ​រាជ​បណ្ដាំ​ និង​ព្រះ​រាជ​បំណង​នេះ កំពុង​សម្រេច​បាន​បន្ដិច​ៗ​ហើយ​៕

សកម្មភាព​នៃ​ការ​ស្ដារ​ឡើង​វិញ​រូប​គំនូរ​រាម​កេរ្តិ៍​នៅ​តាម​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត







____________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. មត៌កដូនតាត្រូវបានបំភ្លេចចោល
៣. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៤. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៥. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?

Advertisements

មតិ»

1. មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

2. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

3. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ន - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

4. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ | - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

5. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

7. Radabe - ថ្ងៃអាទិត្យ 23 ខែកក្កដា 2017

ខ្ញុំចង់ឃើញនូវគំនូដ៏ស្រស់ស្អាតអំពីរឿងរាមកេរ្តិ៍របស់ដូនតា។សូមមន្រ្តីនៃក្រសួងព្រះបរមរាជវាំងមេត្តាយកចិត្តទុកដាក់ជួសជុលនិងមើលថែរទ្រព្យសម្បត្តិក្នុងវាំង។ជាពិសេសរូបគំនូនៅព្រះឧបោសថព្រះកែវមរកត។ញុមបានទៅមើលវាំងថៃស្អាតណាស់។រូបគំនូរនៅកំផែង នឹង នៅក្នុង វត្តព្រះកែវគឺអស្ចារ្យណាស់។ចុះនៅវត្តព្រះកែវខ្មែរវិញ រូបនៅកំផែងរលុបស្ទើរទាំងអស់ហើយ កាន់តែចំឡែកនោះក្នុងវត្តព្រះកែវរូបគំនូរបាត់អស់រលីង មានតែពណ៌ក្រហមមើលទៅដូចអន់ដល់ហើយមិនគូឡើងវិងបែរជាយកពណ៌ក្រហមមកលាប។ញុមជួបកូនថៃគេថាវត្តព្រះកែវខ្មែរគ្មានអីអស្ចារ្យផងគំនូរក៏រលុប អត់ស្អាតសោះ មិនអាចយកទៅប្រៀបនឹងវត្តព្រះកែវថៃបានសូម្បីតែបន្តិច។ ចប់ញុមឭចឹងអន់ចិត្តស្ដូកចុះកូនខ្មែរទាំងអត់គ្នាវិញគិតយ៉ាងម៉េចដែរ?

8. Radabe - ថ្ងៃអាទិត្យ 23 ខែកក្កដា 2017

ខ្ញុំចង់ឃើញនូវគំនូដ៏ស្រស់ស្អាតអំពីរឿងរាមកេរ្តិ៍របស់ដូនតា។សូមមន្រ្តីនៃក្រសួងព្រះបរមរាជវាំងមេត្តាយកចិត្តទុកដាក់ជួសជុលនិងមើលថែរទ្រព្យសម្បត្តិក្នុងវាំង។ជាពិសេសរូបគំនូនៅព្រះឧបោសថព្រះកែវមរកត។ញុមបានទៅមើលវាំងថៃស្អាតណាស់។រូបគំនូរនៅកំផែង នឹង នៅក្នុង វត្តព្រះកែវគឺអស្ចារ្យណាស់។ចុះនៅវត្តព្រះកែវខ្មែរវិញ រូបនៅកំផែងរលុបស្ទើរទាំងអស់ហើយ កាន់តែចំឡែកនោះក្នុងវត្តព្រះកែវរូបគំនូរបាត់អស់រលីង មានតែពណ៌ក្រហមមើលទៅដូចអន់ដល់ហើយមិនគូឡើងវិងបែរជាយកពណ៌ក្រហមមកលាប។ញុមជួបកូនថៃគេថាវត្តព្រះកែវខ្មែរគ្មានអីអស្ចារ្យផងគំនូរក៏រលុប អត់ស្អាតសោះ មិនអាចយកទៅប្រៀបនឹងវត្តព្រះកែវថៃបានសូម្បីតែបន្តិច។ ចប់ញុមឭចឹងអន់ចិត្តស្ដូកចុះកូនខ្មែរទាំងអត់គ្នាវិញគិតយ៉ាងម៉េចដែរ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: