jump to navigation

៥០​ឆ្នាំ​នៃ​ពិធី​សម្ពោធ​ស្ថានីយ​ទី​១ «​ប្រទះ​ឡាង​» ថ្ងៃសៅរ៍ 2 ខែមករា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៦ នេះ គឺ​មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ នៃ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ថានីយ​ទី​១​នៃ​ខ្សែ​រថ​ភ្លើង​ថ្មី​នៃ​កម្ពុជ​ប្រទេស ពី​រាជ​ធានី​ភ្នំពេញ ទៅ​ក្រុង​ព្រះ​សីហនុ​។ ស្ថានីយ​ទី​១​នៃ​ខ្សែ​រថ​ភ្លើង​នេះ គឺ​ស្ថានីយ «​ប្រទះ​ឡាង​»​។ ការ​បើក​សម្ពោធ​នេះ​​យាង​ចូល​រួម​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រមុខ​រដ្ឋ​កម្ពុជា​ដ៏​ល្បាញ​ល្បី​គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្ដម សីហនុ​ នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​១៩៦៦​។

ស្ថានីយ​ប្រទះ​ឡាង​បាន​ចាប់​ផ្ដើម​កសាង​នៅ​ខែ​សីហា ឆ្នាំ​១៩៦០ ហើយ​ដែល​កាល​ណុះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ព្រះ​អង្គ​ទ្រង់​បាន​បើក​ការ​ដ្ឋាន​ហត្ថកម្ម​ដោយ​ព្រះ​អង្គ​ផ្ទាល់​។ ការ​កសាង​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ ជា​វិភាគ​ទាន​មួយ​ផ្នែក​សំខាន់​របស់​ប្រជារាស្ត្រ​ថ្វាយ​របប​សង្គម ដែល​បាន​ធ្វើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​នូវ​៦០​ភាគ​នៃ​ការ​ស្ថាបនា​នេះ​។

ព្រះ​សង្ឃ​ កសិករ អ្នក​រាជការ កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​យុវជន​រាជ​សង្គម​និយម បាន​រួម​កម្លាំង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ធ្វើ​ការងារ​រួម​នេះ​។ ស្ថានីយ​អយស្ម័យ​យាន​នៅ​ប្រទះ​ឡាង និង​នៅ​ព្រៃ​ទទឹង បាន​សាង​សង់​ឡើង​មួយ​ផ្នែក​ធំ​ដោយ​ប្រជា​រាស្ត្រ​នៅ​ខេត្ត​កណ្ដាល​៕

ស្ថានីយ​ប្រទះ​ឡាង​នៅ​ថ្ងៃ​សម្ពោធ
23886331560_581bef0519_oនៅ​ពេល​សម្ពោធ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ប្រជា​រាស្ត្រ​ដែល​បាន​ផ្ដល់​វិភាគ​ទាន​ក្នុង​ការ​ស្ថាបនា​ផ្លូវ​រថ​ភ្លើង​នេះ​។ អ្នក​ស្រុក​២​រូប​នេះ​បាន​ជូន​ដី​។
24181938475_1ae93dd900_o
ស្ថានីយ​អយ​ស្ម័យ​យាន​កុមារ​រាជា
23555173703_5559dcb566_o
ស្ថានីយ​អយ​ស្ម័យ​យាន​បាលៃ​ចាស់
23555173843_2d1b346eb1_o
ស្ថានីយ​អយ​ស្ម័យ​យាន​ព្រៃ​ទទឹង
24073914852_af7878b71f_o
ស្ថានីយ​បំបែក​ផ្លូវ​នៅ​តាកែវ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: