jump to navigation

អវសាន​វិថី​ក្រមួន​ស ថ្ងៃពុធ 6 ខែមករា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
5 comments

ម្សិលមិញ (៥ មករា ២០១៦) សាលារាជធានីភ្នំពេញបានឲ្យដឹងពីគម្រោងធ្វើផ្លូវក្រោមដីឆ្លងកាត់វិថីព្រះមុនីវង្សមួយខ្សែចូលទៅវិថីក្រមួនស។ គម្រោងនេះហាក់មានការផ្លាស់ប្ដូរពីគម្រោងមុនដែលសាលារាជធានីប្រកាសពីឆ្នាំ២០១២។ ប្រសិនបើគម្រោងនេះត្រូវបានអនុវត្តមែន វិថីក្រមួនសដែលជាវិថីដ៏ខ្លីមួយ និងស្រស់ស្អាតជាងគេបំផុតនៅភ្នំពេញ និងបាត់បង់សម្រស់របស់ខ្លួន ប្រដូចបានទៅនឹងវិថីនានាដ៏ដទៃទៀតរបស់ក្រុងមួយនេះ។

គម្រោងផ្លូវក្រោមដីថ្មីរបស់សាលារាជធានីភ្នំពេញ
គម្រោងផ្លូវក្រោមដីថ្មីរបស់សាលារាជធានីភ្នំពេញ

តាមគម្រោងរូបភាពរបស់សាលារាជធានីនោះ គឺចង់មិនចង់គម្រោងផ្លូវក្រោមដីនេះ ហោះចូលចំកណ្ដាលផ្លូវក្រមួនស ដែលជាហេតុធ្វើឲ្យដើមឈរជាប្រវត្តិសាស្ត្រនៅតាមវិថីនេះ នឹងត្រូវបានកាប់ចោលដោយចៀសមិនផុត។

កាលពីឆ្នាំ២០១២ សាលារាជធានីបានបញ្ចេញគម្រោងផ្លូវក្រោមដីមួយដែរ នៅត្រង់ប្រសព្វផ្លូវនេះ តែកាលណុះគឺផ្លូវក្រោមដីដើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទេ (សូមមើលរូប) តែរហូតមកដល់ពេលនេះស្រាប់តែគម្រោងនេះដើរមកលើផ្លូវក្រមួនសនេះវិញ៕

ដើមឈើនានានៅលើដងផ្លូវក្រមួនសនាពេលបច្ចុប្បន្ន

គម្រោងកាលពីលើកមុនរបស់សាលារាជធានីតាមបណ្ដោយផ្លូវព្រះមុនីវង្ស

___________________________________________________
អានផងដែរ៖
១. រូបភាពគ្រោងការផ្លូវក្រោមដីនៅមហាវិថីព្រះមុនីវង្ស
២. សាលារាជធានីភ្នំពេញគ្រោងសាងសង់ផ្លូវ ក្រោមដីដំបូងបង្អស់ នៅកម្ពុជា ដើម្បីសម្រួល ចរាចរកកស្ទះ
៣. មហាវិថីព្រះអង្គដួង
៤. គម្រោងផ្លូវប្រសព្ធស្តុបបេកាសេ

%d bloggers like this: