jump to navigation

គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ ថ្ងៃសុក្រ 8 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
9 comments

សម្រាប់រាជអាណាចក្រនោះប្រពៃណី និងព្រះរាជពិធីនានាដែលជាទំនៀមនៃព្រះនគរ មានសភាពប្រហាក់ប្រហែលនឹងនគរកម្ពុជា ជាងនគរណាៗទាំងអស់។ នៅក្នុងវិស័យព្រះពុទ្ធសាសនាអ្នកគ្រប់គ្រងធំបំផុតត្រូវបានស្ថាបនាឡើងជា «សម្ដេចព្រះសង្ឃរាជ» មានតួនាទីជាស្ដេចសង្ឃ គ្រប់គ្រងអស់សង្ឃទាំងពួងនៅក្នុងព្រះនគរ។

ដូចនៅក្នុងនគរកម្ពុជា កាលពីអតីតកាលដែរ ព្រះសង្ឃថៃ មុននឹងបានឡើងក្លាយជាសម្ដេចព្រះសង្ឃរាជ ចាំបាច់ត្រូវធ្វើការស្ថាបនាអភិសេកឡើងជាសម្ដេចព្រះសង្ឃរាជ ក្រោមព្រះរាជាធិបតីនៃព្រះមហាក្សត្រិយ៍ថៃ។ ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃចុងក្រោយ សម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក ដែលទ្រង់ទើបចូលទិវង្គតនាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា គ.ស.១៩៨៩ មកម្ល៉េះ។ (សូមអានប្រកាស៖ អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ)

បន្ទាប់ពីព្រះរាជពិធីស្ថាបនាឡើងជាសម្ដេចព្រះសង្ឃរាជរួច ព្រះអង្គត្រូវមានគ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជ ដែលជាគ្រឿងសម្គាល់នៃអំណាចព្រះអង្គ ដូចគ្នានឹងទំនៀមព្រះមហាក្សត្រិយ៍ថៃផងដែរនោះ និងសំខាន់ៗដូចជា៖

១. ព្រះសុវណ្ណប័ដ
២. ត្រាប្រចាំតំណែង និង
៣. ផ្លិតយស

24185240462_2c5b1fcd46_o
23997825160_f0cdce1933_o

24266832106_a5b2a8453d_o

គ្រឿងសមណស័ក្ដិបន្ទាប់ទៀត មាន៖

១. បាត្រ១ ព្រមដោយគម្រប និងជើងទ្របាត្រ
២. ពានព្រះស្រីធំ១ ប្រកបដោយពានមង្សីចំនួន២ ប្រអប់ស្លា១ ពែង១ ប្រអប់ម្លូ១
៣. ថាសលាងព្រះភ័ក្ត្រ១
៤. ហិបត្រាចក្រី១
៥. ហិបព្រះឱសថ១
៦. កន្ថោ១
៧. កំសៀវ១
៨. ឆ្នាំង១
៩. ស្រាក់មូល៤ជាន់១
១០. សុវណ្ណរាជ
១១. សុវណ្ណស្រី
១២. ផ្តិលទឹក១

ទាំងនេះសុទ្ធសឹងជាគ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ ទីទៃអំពីព្រះបល្ល័ង្ក និងស្វេតឆ័ត្រ៣ជាន់ សម្រាប់តំណែងសម្ដេចព្រះសង្ឃរាជផងដែរ៕

_____________________________________________
អានផងដែរ
១. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា
២. ទំនៀមប្រើផ្លិតរងនៅនគរថៃ
៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៤. ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា
៥. គ្រឿងប្រកបព្រះឥស្សរិយយសព្រះមហាឧបរាជខ្មែរ
៦. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៧. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៨. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៩. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
១០. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

%d bloggers like this: