jump to navigation

គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ ថ្ងៃ​សុក្រ 8 ខែ​មករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

សម្រាប់រាជអាណាចក្រនោះប្រពៃណី និងព្រះរាជពិធីនានាដែលជាទំនៀមនៃព្រះនគរ មានសភាពប្រហាក់ប្រហែលនឹងនគរកម្ពុជា ជាងនគរណាៗទាំងអស់។ នៅក្នុងវិស័យព្រះពុទ្ធសាសនាអ្នកគ្រប់គ្រងធំបំផុតត្រូវបានស្ថាបនាឡើងជា «សម្ដេចព្រះសង្ឃរាជ» មានតួនាទីជាស្ដេចសង្ឃ គ្រប់គ្រងអស់សង្ឃទាំងពួងនៅក្នុងព្រះនគរ។

ដូចនៅក្នុងនគរកម្ពុជា កាលពីអតីតកាលដែរ ព្រះសង្ឃថៃ មុននឹងបានឡើងក្លាយជាសម្ដេចព្រះសង្ឃរាជ ចាំបាច់ត្រូវធ្វើការស្ថាបនាអភិសេកឡើងជាសម្ដេចព្រះសង្ឃរាជ ក្រោមព្រះរាជាធិបតីនៃព្រះមហាក្សត្រិយ៍ថៃ។ ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃចុងក្រោយ សម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក ដែលទ្រង់ទើបចូលទិវង្គតនាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា គ.ស.១៩៨៩ មកម្ល៉េះ។ (សូមអានប្រកាស៖ អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ)

បន្ទាប់ពីព្រះរាជពិធីស្ថាបនាឡើងជាសម្ដេចព្រះសង្ឃរាជរួច ព្រះអង្គត្រូវមានគ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជ ដែលជាគ្រឿងសម្គាល់នៃអំណាចព្រះអង្គ ដូចគ្នានឹងទំនៀមព្រះមហាក្សត្រិយ៍ថៃផងដែរនោះ និងសំខាន់ៗដូចជា៖

១. ព្រះសុវណ្ណប័ដ
២. ត្រាប្រចាំតំណែង និង
៣. ផ្លិតយស

24185240462_2c5b1fcd46_o
23997825160_f0cdce1933_o

24266832106_a5b2a8453d_o

គ្រឿងសមណស័ក្ដិបន្ទាប់ទៀត មាន៖

១. បាត្រ១ ព្រមដោយគម្រប និងជើងទ្របាត្រ
២. ពានព្រះស្រីធំ១ ប្រកបដោយពានមង្សីចំនួន២ ប្រអប់ស្លា១ ពែង១ ប្រអប់ម្លូ១
៣. ថាសលាងព្រះភ័ក្ត្រ១
៤. ហិបត្រាចក្រី១
៥. ហិបព្រះឱសថ១
៦. កន្ថោ១
៧. កំសៀវ១
៨. ឆ្នាំង១
៩. ស្រាក់មូល៤ជាន់១
១០. សុវណ្ណរាជ
១១. សុវណ្ណស្រី
១២. ផ្តិលទឹក១

ទាំងនេះសុទ្ធសឹងជាគ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ ទីទៃអំពីព្រះបល្ល័ង្ក និងស្វេតឆ័ត្រ៣ជាន់ សម្រាប់តំណែងសម្ដេចព្រះសង្ឃរាជផងដែរ៕

_____________________________________________
អានផងដែរ
១. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា
២. ទំនៀមប្រើផ្លិតរងនៅនគរថៃ
៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៤. ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា
៥. គ្រឿងប្រកបព្រះឥស្សរិយយសព្រះមហាឧបរាជខ្មែរ
៦. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៧. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៨. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៩. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
១០. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

Advertisements

មតិ»

1. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 10 ខែ​មករា 2016
2. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 17 ខែ​មករា 2016
3. ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 29 ខែ​កុម្ភៈ 2016
4. គ្រឿង​ប្រកប​ព្រះ​ឥស្សរិយយស​ព្រះ​មហា​ឧបរាជ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 29 ខែ​ឧសភា 2016
5. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2017
6. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017
7. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2017
8. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
9. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 17 ខែ​កុម្ភៈ 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: