jump to navigation

ការ​ប្រើ​ពាក្យ​សម្គាល់ «​ឈាបន​កិច្ច​» នៅ​ក្នុង​នគរ​ខ្មែរ ថ្ងៃអាទិត្យ 10 ខែមករា 2016

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ.
trackback

នៅ​​ក្នុង​នគរ​ខ្មែរ​យើង ដែល​ពេញ​ប្រៀប​ទៅ​ដោយ​ភាព​សម្បូរ​បែប​នៃ​វាក្យ​ស័ព្ទ ព្រម​ទាំង​ប្រពៃណី និង​ទំនៀម​ដ៏​ផូរ​ផង់ ជន​កម្ពុជា​មាន​ពាក្យ​ខ្លួន​ឯង​យក​ប្រើ​ប្រាស់​បាន​តាម​ទេសៈ​កាលៈ និង​ថែម​ទាំង​បាន​ខ្ចី​យក​មក​កែ​ច្នៃ​នូវ​ពាក្យ​ពី​ភាសា​មួយ​ចំនួន​ដើម្បី​ប្រើ​ប្រាស់​ក្នុង​សង្គម​បាន​យ៉ាង​គួរ​ឲ្យ​មោទន​ រហូត​នគរ​ខ្លះ​ក៏​បាន​ខ្ចី និង​យក​វាក្យ​ស័ព្ទ​ខ្មែរ​ទៅ​ប្រើ​ប្រាស់​វិញ​ផង​ដែរ​។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ កាល​ពី​ពេល​កន្លង​ទៅ

តាំង​ពី​កើត​រហូត​ដល់​ស្លាប់​ទៅ​វិញ ជន​ជាតិ​ខ្មែរ​មាន​វាក្យ​ស័ព្ទ​ប្រើ​ប្រាស់​សម្រាប់​បុគ្គល​នីមួយ​ៗ​នៅ​ក្នុង​សង្គម ប្លែក​ ព្រម​ទាំង​ខុស​គ្នា គួរ​ជា​ទី​សិក្សា និង​ស្វែង​យល់​។ យ៉ាង​ណា​ម៉ិញ សម្រាប់​ពិធី​រំលាយ​រាង​កាយ​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​នោះ ឬ ភាសា​បាលី ហៅ​ថា «​ឈាបន​កិច្ច» នោះ ជន​ជាតិ​ខ្មែរ​បាន​បែង​ចែក​សម្រាប់​ការ​ប្រើ​ប្រាស់​ និង​ហៅ​ពិធី​នោះ មាន​ដូច​​ត​ទៅ​នេះ​។

នៅ​ក្នុង​វចនា​នុក្រម​ខ្មែរ លោក​បាន​ពន្យល់​ពាក្យ​ថា «​ឈាបន​កិច្ច​» ​ជា​ពិធី​ដុត​សាក​សព ហើយ​ពាក្យ​នេះ​ប្រើ​បាន​ជា​សាធារណៈ មិន​ចំពោះ​បុគ្គល​។ នៅ​ពេល​ដែល​ពិធី​នេះ ប្រើ​ចំពោះ​សព​នៃ​បុគ្គល​ដែល​ជា​​ក្សត្រ​ទ្រង់​រាជ្យ សម្ដេច​ព្រះ​វររាជជននី, សម្ដេច​ព្រះ​អគ្គ​មហេសី, ព្រះ​សព​សម្ដេច​ព្រះ​មហា​សង្ឃរាជ, ព្រះ​អង្គ​ម្ចាស់, អ្នក​អង្គ​ម្ចាស់ លោក​ឲ្យ​ហៅ​ថា «​ថ្វាយ​ព្រះ​ភ្លើង​»​។

ចំពោះ​​សេនាបតី​និង​មន្រ្តី​ទាំងពួង​ឬ​រាស្ត្រ​ប្រជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ លោក​ឲ្យ​ហៅ​ថា «រំលាយ​សព» និង​សម្រាប់បុព្វជិត​ទាំងពួង លោក​ឲ្យ​ហៅ​ថា «បូជា» ឬ «បូជា​សព​​»។ ដោយ​ឡែក​សម្រាប់​រាស្ត្រ​ប្រជា​ទាំងពួង លោក​ឲ្យ​ហៅ​ថា «រំលាយ​រូប» ឬ «ធ្វើ​ឈាបនកិច្ច»; និង​សម្រាប់​ជន​ថោក​ថយ លោក​ឲ្យ​ហៅ​ថា «ដុត» ឬ «ដុត​ខ្មោច»។

ទាំង​នេះ សុទ្ធ​តែ​ជា​វាក្យ​ស័ព្ទ​ដែល​មិន​មែន​សំដៅ​លើ​ការ​បែង​ចែក​វណ្ណៈ​ធំ​តូច ខ្ពស់​ទាប ក្នុង​ន័យ​មើល​ទាប​មើល​ថោក​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​សង្គម​ទេ តែ​វា​ជា​ភាព​សម្បូរ​បែប​នៃ​វាក្យ​ស័ព្ទ ដែល​ប្រើ​ប្រាស់​សម្រាប់​សម្គាល់​ក្រុម​ជន​នៅ​ក្នុង​ព្រះ​នគរ​នោះ​ឯង​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: