jump to navigation

សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៤​) ថ្ងៃចន្ទ 11 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
11 comments

ចាប់តាំងពីខែកញ្ញាមក ស្រែខ្មុកបានដាក់ប្រកាសមួយចំនួនស្ដីអំពីសិល្បៈនៃការតុបតែងព្រះមេរុរបស់ថៃ ក្នុងនោះ គឺការរចនារូបសត្វហិមពាន្តនៅទីព្រះមេរុទាំងនោះ តាមឥទ្ធិពលនៃលទ្ធិព្រាហ្មណ៍។ ជាបន្តទៅទៀតនេះ ស្រែខ្មុកសូមលើកយកសត្វហិមពាន្តចំនួន១០ប្រភេទទៀត ដែលថៃបានយកមករចនានិងដាក់តាំងនៅទីព្រះមេរុ ដូចតទៅនេះ៖

«នាគអស្ដរ» (นาคอัสดร) មានខ្លួនជាសេះ មានក្បាល និងស្រកាបែបនាគ

«នាគបក្សិណ» (นาคปักษิณ) ខ្លួនជាសត្វស្លាបបែបហង្ស ខ្លួនជានាគ មានផ្ទៃពណ៌ហង្សបាទ

«បណ្ឌុរាជសីហ៍» (บัณฑุราชสีห์) ជារាជសីហ៍ស៊ីសាច់ មានរោមពណ៌លឿងខ្ចី

«បក្សិណសីហ៍» (ปักษิณสีห์) ក្បាលជាសត្វស្លាប ខ្លួនជាសិង្ហ

«ព្យគ្ឃក្រៃសីហ៍» (พยัคฆไกรสีห์) ខ្លួនជាសិង្ហ ក្បាលជាខ្លា

«ព្យគ្ឃនទី» (พยัคฆนที) ខ្លួនជាខ្លា កន្ទុយជាត្រី

«ព្យគ្ឃវេនតៃយ» (พยัคฆเวนไตย) ក្បាលជាខ្លា ខ្លួនជាគ្រុឌ កន្ទុយបែបហង្ស

«មករគជសីហ៍» (มกรคชสีห์) ក្បាលជាគជសីហ៍ ដងខ្លួន និងកន្ទុយជាមករ

«ម្រឹគនទី» (มฤคนที) ក្បាល និងខ្លួនជាក្ដាន់ កន្ទុយជាត្រី

«ម្រឹគហេមរាជ» (มฤคเหมราช) ក្បាលជាហេម ខ្លួនជាក្ដាន់ មានស្លាប

________________________________________
អានផងដែរ៖
១. កិន្នរ និងកិន្នរី
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. សត្វហិមពាន្ត
៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ
៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២)
៦. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៣)
៧. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៥)
៨. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៦)
៩. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៧)
១០. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៨ – ចប់)

%d bloggers like this: