jump to navigation

ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៥ ថ្ងៃពុធ 13 ខែមករា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
13 comments

ពេញមួយឆ្នាំ២០១៥នេះ ប្លក់នេះមានសរុបចំនួនចូលទស្សនា១០៩.៧៦៣ ដង (កើនឡើង៣២.៤៧៤ ដង) ដែលជាស្ថិតិខ្ពស់បំផុតតាំងពីបង្កើតប្លក់នេះមក។ ជាមធ្យមមានចំនួនប្រមាណ៣០១ដងក្នុងមួយថ្ងៃ (កើនឡើង៨៨ដង)។

អ្វីដែលកត់សម្គាល់នេះគឺថា ប្លក់នេះមានប្រភពចូលទស្សនានៅដដែលគឺ១៤៥ប្រទេស ដូចគ្នានឹងឆ្នាំកន្លងទៅដែរ ក្នុងនោះប្រទេសកម្ពុជា (៥៦,៥ %) ឈានលំដាប់មុខគេក្នុងការចូលបើកមើល។ បន្ទាប់មកគឺសហរដ្ឋអាមេរិក (១៤,១ %), ថៃឡង់ដ៍ (៨,៤ %), វៀតណាម (៦,៧ %), បារាំង (២,៦ %), អូស្ត្រាលី (១,៨ %), សាធារណរដ្ឋកូរ៉េ (១,៥ %), កាណាដា (១,២ %), ជប៉ុន (១,១ %) និងមកពីអឺរ៉ុប, តៃវ៉ាន់ និងលាវ មានចំនួនស្មើគ្នាគឺ (០,៧ %)។

ជាបន្តទៅទៀតនេះ ខ្ញុំសូមលើកប្រទេស១០ ដែលឈានមុខគេក្នុងការចូលទស្សនាប្លក់នេះ៖

ដោយឡែកចំពោះសហរដ្ឋអាមេរិកវិញមានរដ្ឋចំនួន៥២ (ដដែល) ដែលបានមកបើកមើល និងកាលីហ្វ័រញ៉ា (រក្សាតំណែងចាស់) មានចំនួនបើកមើលច្រើនជាងគេ ហើយរដ្ឋដែលតិចជាងគេ គឺអាឡាស្កា។ ចំណែកឯកាណាដាវិញមាន៨រដ្ឋ (ដដែល)។

ចំពោះប្រទេសដែលនៅខាងក្រោមគេវិញគឺប្រទេសអង់ទីហ្គួ និងបារប៊ូដា (ដដែល) ដែលមានស្ថិតិមើលចុងក្រោយបំផុតចំនួន១ដងគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ ក្រៅពីនេះ នៅមានប្រភពបើកមើលដែលមិនដឹងអត្តសញ្ញាចំនួន៤ទីតាំងទៀត៕

_________________________________________________________
អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤
៥. 2015 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៥
៦. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧
១០. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨
១១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩

%d bloggers like this: