jump to navigation

អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ ថ្ងៃសៅរ៍ 16 ខែមករា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, 中文.
trackback

ថ្ងៃ​សៅរ៍ (​១៦ មករា ២០១៦​) នេះ ប្រជាជន​តៃវ៉ាន់​បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ដើម្បី​រើស​ប្រធានាធិបតី​ថ្មី​របស់​ពួក​គេ ហើយ​បើ​តាម​ព័ត៌មាន​លទ្ធផល​បណ្ដោះ​អាសន្ន​ឲ្យ​ដឹង​ថា លោក​ស្រី ត្សៃ អ៊ីងវិន បាន​ឈ្នះ​ឆ្នោត និង​ក្លាយ​ជា​ប្រធានា​ធិបតី​ស្ត្រី​ដំបូង​របស់​ដែន​កោះ​មួយ​នេះ​ផង​ដែរ​។

84hqitfqលោក​ស្រី ត្សៃ អ៊ីងវិន ជា​បេក្ខជន​ប្រធានាធិបតី និង​ជា​ប្រធាន​គណបក្សវឌ្ឍនភាព​ប្រជាធិបតេយ្យ (Democratic Progressive Party) គឺ​ជា​គណបក្ស​ប្រឆាំង​នៅ​កោះ​តៃវ៉ាន់​នោះ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​ខ្លួន​ឲ្យ​កាន់​តំណែង​នីតិ​ប្រតិបត្តិ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កោះ​តៃវ៉ាន់​ដោយ​ឈ្នះ​លើ​គណបក្ស​កាន់​អំណាច​គួមិញតាំង​។

លទ្ធផល​ថ្ងៃ​នេះ​បាន​ប្រាប់​ខ្ញុំ​ថា ប្រជាជន​ចង់​ឃើញ​រដ្ឋាភិបាល​មួយ​ដែល​ស្ដាប់​ប្រជាជន ដែល​មាន​តម្លា​ភាព និង​គណនេយ្យ​ភាព​។ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​រដ្ឋាភិបាល​មួយ​ដែល​មាន​សមត្ថភាព ដឹក​នាំ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​យើង​កំពុង​មាន​នៅ​ពេល​នេះ​…​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​គណបក្ស​របស់​លោក​ស្រី​។

ដោយ​ឡែក​គូ​បដិបក្ខ​របស់​លោក​ស្រី គឺ​លោក អេរីក ជូ ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​គួមិញតាំង​នោះ បាន​ទទួល​ស្គាល់​បរាជ័យ និង​បាន​ចូល​រួម​អប​អរសាទរ​លោក​ស្រី​ផង​ដែរ​។

នេះ​គឺ​ជា​ជម្រើស​របស់​ប្រជាជន​តៃវ៉ាន់​។ លោក​បាន​មាន​ប្រសាសន៍​។

ជាមួយ​នឹង​លទ្ធផល​មក​ពី​មណ្ឌល​បោះ​ឆ្នោត​ចំនួន​៩៩​ភាគ​រយ បាន​រាយការណ៍​ថា លោក​ស្រី ត្សៃ បាន​ទទួល​សំឡេង​៥៦​ភាគ​រយ ខណៈ​លោក​​អេរីក​បាន​៣១​ភាគ​រយ​។ នេះ​បើ​តាម​គណៈ​កម្មាធិការ​មជ្ឈិម​រៀប​ចំ​ការ​បោះ​ឆ្នោត​តៃវ៉ាន់​។

ជ័យ​ជម្នះ​របស់​គណបក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​នៅ​គ្រា​នេះ គឺ​ជា​ពន្លឺ​នៃ​ភាព​រុង​រឿង​ថ្មី​មួយ​ទៀត​នៅ​អាស៊ី បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​គណបក្ស​លោក​ស្រី​អ៊ុងសាន ស៊ូជី នៅ​ភូមា​។​ ជ័យ​ជម្នះ​នៃ​ពន្លឺ​មួយ​ដែល​ប្រជាជន​អាស៊ី ឆ្អែត​ឆ្អន់​នឹង​ការ​ដឹក​នាំ​យូរ​អង្វែង​របស់​គណបក្ស និង​ពួក​កាន់​អំណាច​ផ្ដាច់​ការ​​។ ប្រជាជន​តៃវ៉ាន់​ពិត​ជា​បាន​សម្ដែង​នូវ​ភាព​ក្លាហាន​មួយ​ដ៏​គួរ​ឲ្យ​កើត​សរសើរ​ដើម្បី​ភាព​ផ្លាស់​ប្ដូរ​មួយ ដែល​ជា​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​ពួក​គេ​។

សូម​ចូល​រួម​អបអរ​សាទរ​ជាមួយ​ប្រជាជន​តៃវ៉ាន់​! អ្នក​គឺ​ជា​ស្មារតី​គំរូ​នៃ​បម្លាស់​ប្ដូរ​មួយ​របស់​ប្រជាជន​ឯ​ទៀត​ទូទាំង​ពិភព​លោក​!

____________________________________________________
អាន​ផង​ដែរ​
១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា
២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា

Advertisements

មតិ»

1. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែមករា 2016

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា ៣. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ […]

2. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែមករា 2016

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ចង់​តាំង​ខ្លួន​​ធ្វើ​គ្រូ​ភូមា ២. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ៣. អប​អរ​សាទរ​ប្រជាជន​តៃវ៉ាន់ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: