jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៥ ថ្ងៃអាទិត្យ 17 ខែមករា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
22 comments

ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១៥

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៥នេះគឺមានចំនួន១០៩.៧៦៣ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន៣០១ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការកើនឡើងជាងឆ្នាំកន្លងទៅ (២០១៤) ច្រើន គឺចំនួន ៣២.៤៧៤ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប តែ៧៧.២៨៩ដងប៉ុណ្ណោះ។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិខ្ពស់បំផុតតាំងពីការបង្កើតប្លក់នេះមក ដោយយកឈ្នះស្ថិតិខ្ពស់ពីមុនគឺឆ្នាំ២០១២ ដែលមានចំនួនទស្សនា១០៦.៤៦៦ដង។

ការកើនឡើងពីចំនួនដងទស្សនាប្រចាំឆ្នាំនេះ បានបន្ថែមចំនួនដងនៃការទស្សនាប្រចាំខែ ដោយខែដែលមានការចូលទស្សនាច្រើនជាងគេមានរហូតដល់ទៅ២៦.៨៦២ដង គឺខែកក្កដា លើសពីឆ្នាំទៅដែលមានមានចំនួនទស្សនាច្រើនបំផុតគឺនៅខែកញ្ញា ដែលមានតែ១០.៧៩៧ដងប៉ុណ្ណោះ ពោលគឺកើនឡើង១៦.០៦៥ដង។ សម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១៥នេះ គឺខែតុលា ដែលមានចំនួនទស្សនាតែ៤.៦១៧ដងប៉ុណ្ណោះ គឺតិចជាងឆ្នាំកន្លងទៅទៅទៀត ដែលកាលណុះមានរហូតដល់ទៅ៥.១៧២ដង គឺខែមិថុនា។

ឆ្នាំ២០១៥ នេះស្ថិតិទស្សនាប្រចាំខែមានទំនោរខុសៗគ្នា ដោយពាក់កណ្ដាលឆ្នាំដំបូងប្រហាក់ប្រហែលគ្នា តែនៅដើមខែនៃពាក់កណ្ដាលទី២ និងនៅខែចុងឆ្នាំវិញ ហាក់មានការកើនឡើងខ្ពស់ទៅវិញ។ តាមការឲ្យដឹង ប្រសិនបើប្រកាសឆ្នាំ២០១៥ របស់ប្លក់នេះយកទៅតាំងពិពណ៌នៅឯសារមន្ទីរឡូវើរ (Louvre) នោះនឹងត្រូវការពេល៥ថ្ងៃដើម្បីឲ្យអ្នកមកមើលបានអានអស់។ សារមន្ទីរឡូវើរនេះមានអ្នកចូលទស្សនាចំនួន៨,៥លាននាក់ក្នុង១ឆ្នាំ៕

ទំនោរនៃចំនួនដងទស្សនាចាប់ពីខែសីហា ឆ្នាំ២០១៣

ចំនួនដងនៃការទស្សនាចាប់តាំងពីឆ្នាំ២០០៧មក

______________________________________________________
ប្រកាសទាក់ទង
១. 2015 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៥
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៦. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
១៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
១៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
១៥. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)

 

 

 

%d bloggers like this: