jump to navigation

បក្ស​កុម្មុយនីស្ត​លាវ​បើក​កិច្ច​ប្រជុំ​​ធំ​លើក​ទី​ X រើស​មេ​ដឹក​នាំ​ថ្មី​កំណត់​ទិស​ដៅ​ប្រទេស ថ្ងៃចន្ទ 18 ខែមករា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

នានាប្រទេស៖ វៀងចន្ទន៍, សបប. លាវ – អង្គមិទ្ទិញលើកទី X របស់បក្សប្រជាជនបដិវត្តលាវ បានបើកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ នេះ នៅឯសាលប្រជុំជាតិ នានគរហ្លួងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (សបប. លាវ)។ ពិធីបើកអង្គប្រជុំនោះ មានការចូលរួមជាអធិបតីនៃសមមិត្រ ចូមម៉ៈលី សៃយ៉ៈសន (ល. ຈູມມະລີ ໄຊຍະສອນ) អគ្គលេខាធិការបក្សប្រជាជនបដិវត្តលាវ និងជាប្រធានប្រទេសនៃសបប. លាវ រួមទាំងបណ្ដាសមមិត្តជាសមាជិកមជ្ឈឹមបក្ស និងសមាជិកបក្សសរុប៦៨៥ រូប ក្នុងនោះមានស្ត្រីចំនួន៨៣រូបបានចូលរួម។

កិច្ចប្រជុំធំលើកទី X របស់បក្សប្រជាជនបដិវត្តលាវ នេះ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៨ នេះ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ដោយមានការជ្រើសតាំងមេដឹកនាំថ្មី និងកំណត់ទិសដៅដឹកនាំប្រទេសលាវផងដែរ៕

អានព័ត៌មានជាភាសាលាវ

_________________________________
អានផងដែរ៖
១. បក្សកុម្មុយនីស្តវៀតណាមបើកកិច្ចប្រជុំធំលើកទី XII ចាប់ផ្ដើមផ្លាប់ប្ដូរនយោបាយ
២. បក្សកុម្មុយនីស្តលាវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ
៣. បក្សកុម្មុយនីស្តលាវ ចាត់សមាជលើកទី៩ យ៉ាងសង៉ាផាផើយ
៤. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ
៥. លាវមានថ្នាក់ដឹកនាំឈុតថ្មី

%d bloggers like this: