jump to navigation

ក្រម​សីល​ធម៌ ថ្ងៃអង្គារ 19 ខែមករា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

មួយ​រយៈ​ពេល​នៅ​​ស្រុក​ខ្មែរ​យើង មាន​ការ​និយាយ​ដេញ​ដោល​ជា​ច្រើន​ទាក់​ទង​នឹង​ពាក្យ «​ក្រម​សីល​ធម៌​» ជា​ពិសេស​គឺ​ក្រម​សីល​ធម៌​នៃ​វិជ្ជា​ជីវៈ​គ្រូ​ពេទ្យ​។ តើ​ក្រម​សីល​ធម៌​នៃ​គ្រូ​ពេទ្យ​ខ្មែរ​មាន​បញ្ហា ឬ​ថា​ក្រម​សីល​ធម៌​នៃ​ប្រជាជន​ខ្មែរ​ទាំង​មូល​ដែល​មាន​បញ្ហា​?

ជា​ការ​សង្គម​កម្ពុជា​ទាំង​មូល​ហ្នុង​ឯង​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ក្រម​សីល​ធម៌ តែ​ដោយ​សារ​វិជ្ជា​ជីវៈ​គ្រូ​ពេទ្យ​ជា​មុខ​របរ​មួយ​ដែល​តម្រូវ​ការ​ទឹក​ចិត្ត និង​ទាក់​ទង​ដល់​អាយុ​ជីវិត​មនុស្ស ហេតុ​ដូច​នេះ​ជា​រឿយ​ៗ តែង​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ជន​រាល់​រូប​។

ឲ្យ​មែន​ទែន​ទៅ​​ក្រម​សីលធម៌​នៃ​ជន​ជាតិ​ខ្មែរ​ធ្លាក់​ស្ទើរ​ដល់​ដី​ទៅ​ហើយ ហើយ​ក៏​ល្មម​ដល់​ពេល​ឈប់​បន្ទោស​ទៅ​លើ​សង្គ្រាម និង​លើ​ការ​អប់​រំ​ទៅ​ ដ្បិត​មក​ដល់​ពេល​នេះ​ទៅ​ហើយ សង្គ្រាម​គួរ​ឈប់​យក​មក​ធ្វើ​ជា​លេស ហើយ​ការ​អប់​រំ​ទៀត​សោយ​ក៏​មិន​ឃើញ​ថា​បាន​ជួយ​ឲ្យ​សីល​ធម៌​មនុស្ស​ខ្មែរ​ប្រសើរ​ឡើង​នោះ​ក៏​ទេ​ដែរ​។

ប្រសិន​បើ​លោក​អ្នក​សង្កេត​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ទាំង​អ្នក​ក្រ ទាំង​អ្នក​មាន ទាំង​អ្នក​មិន​ទទួល​បាន​ការ​អប់​រំ​រៀន​សូត្រ ទាំង​អ្នក​ទទួល​បាន​ការ​អប់​រំ​រៀន​សូត្រ​តិច ច្រើន រហូត​ដល់​អ្នក​ខ្លះ​ចប់​ការ​សិក្សា​ពី​បរទេស​ទេស​ទៀត សុទ្ធ​តែ​ជា​អ្នក​រួម​ចំណែក​ធ្វើ​ឲ្យ​សីលធម៌​ខ្មែរ​ធ្លាក់​ចុះ​នោះ​ឯង​។

មនុស្ស​ខ្មែរ​និយាយ​ទៅ​កាន់​គ្នា ដោយ​ខ្វះ​ខាត​ភាព​សុភាព​រៀប​សារ ភាព​ទន់​ភ្លន់ ពេល​ខ្លះ​ស្ទើរ​តែ​ហាក់​ដូច​ស្អប់​គ្នា​ពី​ពេល​ណា​មក​ដូច្នេះ​ដែរ​។ សម្រាប់​អ្នក​ដែល​មាន​តំណែង​ខ្ពស់​តែ​បន្តិច និង​ធ្វើ​ការ​រាជការ​វិញ ពេល​ដែល​ឃើញ​គេ​ថោក​ថយ​ជាង​ខ្លួន ឬ​ពល​រដ្ឋ​មក​ទាក់​ទង​វិញ ធ្វើ​ឫក​សម្ដែង​អំណាច​ហួស​ប្រមាណ ហាក់​មនុស្ស​ឯ​ទៀត​មិន​ស្មើ​ខ្លួន​អញ្ចឹង​។

តាំង​ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់ ក្រម​សីល​ធម៌​ខ្មែរ មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ រហូត​ថ្នាក់​ដឹក​នាំ​ខ្លះ​ប្រើ​ពាក្យ​អសុរស​បញ្ចេញ​តាម​សារ​ព័ត៌មាន​រដ្ឋ​ផង​ទៅ​ទៀត ហើយ​ឲ្យ​សង្ឃឹម​អ្វី​ពី​ក្រម​សីលធម៌​ខ្មែរ​នោះ​។ ហេតុ​ដូច​នេះ ក្រម​សីលធម៌​ដែល​ខ្មែរ​នាំ​គ្នា​ជជែក​នា​ពេល​នេះ មិន​គួរ​ត្រូវ​បាន​ជា​ក្រម​សីលធម៌​នៃ​វិជ្ជា​ជីវៈ​គ្រូ​ពេទ្យ​ទេ តែ​គួរ​ជា​ក្រម​សីលធម៌​នៃ​មនុស្ស​ខ្មែរ​ទាំង​មូល​តែ​ម្ដង​៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: