jump to navigation

“កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ ថ្ងៃពុធ 20 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ស្រែខ្មុកធ្លាប់បានដាក់ប្រកាសជាច្រើនហើយស្ដីអំពីប្រពៃណីការប្រើប្រាស់កោដ្ឋ ទាំងនៅក្នុងនគរខ្មែរយើង និងនគរជិតខាង មានថៃជាដើម។ល។ ដូចដែលបានបកស្រាយពីប្រកាសគ្រាមុនៗ ប្រពៃណីនៃការប្រើប្រាស់កោដ្ឋក្នុងសង្គមថៃ ដ្បិតតែឃើញមាននៅប្រើ តែវាបានផ្លាស់ប្ដូរពីទំនៀមដើម ហើយក៏មិនបានប្រើប្រាស់ទូលំទូលាយគ្រប់សពនោះក៏ទេដែរ។

“កោដ្ឋ” បានក្លាយជាគ្រឿងឥស្សរិយយសមួយសម្រាប់ប្រជារាស្ត្រថៃ ហើយដែលត្រូវបានគ្រប់គ្រងដោយសំណាក់ព្រះរាជវាំង។ ហេតុដូចនេះ មិនមែនមានន័យថា ជនគ្រប់រូបសុទ្ធតែអាចប្រើប្រាស់កោដ្ឋបាននោះទេ។ (សូមអានប្រកាស៖ ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ)

ពីអតីតកាល កោដ្ឋត្រូវបានបញ្ចុះសពពិតៗដូចសណ្ឋាននឹងម្ឈូសនាសម័យបច្ចុប្បន្នដែរ តែដោយសារវិឌ្ឍន៍នៃសង្គម មនុស្សបច្ចុប្បន្នមិនប្រាថ្នាចង់ដាក់សាកសពរបស់ខ្លួនក្នុងកោដ្ឋទៀតទេ ហើយក្រុមគ្រួសារអ្នកស្លាប់ទៀតក៏មិនមានបំណងដាក់សពញាតិខ្លួនទៅក្នុងកោដ្ឋដែរ។ នេះទំនងក៏ដោយសារវិធីដាក់សពក្នុងកោដ្ឋខុសពីការដាក់សពក្នុងម្ឈូសនេះឯង។

ដូចនៅក្នុងសៀវភៅរបស់កងព្រះរាជពិធីស្ដីអំពីការប្រើប្រាស់កោដ្ឋ របស់លេខាធិការព្រះរាជវាំងថៃ បានឲ្យដឹងថា៖

ដោយសារបច្ចុប្បន្ន បុគ្គលដែលបានទទួលមរណភាពទៅ ទទួលបានព្រះរាជទានកិត្តិយសប្រកបសពថ្នាក់ខ្ពស់ក្នុងលំដាប់ព្រះរាជទានកោដ្ឋ តែក្រុមគ្រួសារបានទទួលបណ្ដាំពីបុគ្គលទទួលមរណភាពឲ្យដាក់សពខ្លួនក្នុងម្ឃូសនេះ ហើយសូមព្រះរាជទានតាំងកោដ្ឋគ្រាន់ប្រកបកិត្តិយស។ នៅពេលដល់កំណត់ពិធីព្រះរាជទានភ្លើងសពនោះ ក្រុមភ្នាក់ងារកងព្រះរាជពិធីមិនយល់ព្រមឲ្យតាំងកោដ្ឋលើបញ្ចាដោយមិនមានសាកសពក្នុងកោដ្ឋនោះទេ។ លេខាធិការព្រះរាជវាំងបានធ្វើការប្រឹក្សាជាមួយអ្នកមានជំនាញ និងពិចារណាថា គួរយល់ព្រមឲ្យតាំងកោដ្ឋតាមកិត្តិយសរបស់អ្នកស្លាប់លើបញ្ចាបាន ក្នុងករណីដែលសពរបស់អ្នកស្លាប់បញ្ចុះក្នុងម្ឈូស ដោយត្រូវយកម្ឈូសដាក់ក្នុងឡដុតជាមុនសិនមុនពេលពិធីបូជាផ្លូវការ។

ដោយហេតុផលថា កោដ្ឋជាជាគ្រឿងសម្ដែងកិត្តិយសរបស់អ្នកស្លាប់ និងជាគ្រឿងសម្គាល់ចំពោះលទ្ធផលដែលបានបំពេញការងារថ្វាយរាជការ ឬការដែលបានបំពេញប្រយោជន៍ដល់ប្រទេសជាតិរហូតមក ហេតុដូចនេះមិនចាំបាច់ត្រូវតែមានរាងកាយរបស់អ្នកស្លាប់នៅក្នុងកោដ្ឋនោះទេ។ ហេតុដូចនេះ ប្រទេសថៃក៏បានអនុវត្តទំនៀមនេះតាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន។

សម្រាប់បុគ្គលដែលទទួលមរណភាព ហើយដែលក្រុមគ្រួសារសពមានវត្ថុបំណងតាំងកោដ្ឋតាមកិត្តិយសរបស់អ្នកស្លាប់លើបញ្ចានោះ កងព្រះរាជពិធីថៃត្រូវបញ្ជូនភ្នាក់ងារទៅបដិបត្តិការតាំងកោដ្ឋ ចំនួនមិនលើសពី៦នាក់ឡើយ។ ក្រៅពីនោះ កងព្រះរាជពិធីថៃ នៅមានគោលការណ៍ និងនីតិវិធីមួយចំនួនទៀតយ៉ាងច្បាស់លាស់ និងជាក់លាក់សម្រាប់ការអនុវត្ត ដូចជា៖ វិធីតាំងបញ្ចុះសពក្នុងកោដ្ឋ, បញ្ជីរាយវត្ថុសម្រាប់ប្រកបពិធីសព និងគ្រឿងប្រកបកិត្តិយសប្រកបសពដែលចាត់ព្រះរាជទាន, បញ្ជីតម្លៃវត្ថុនានា, ការរើសអដ្ឋិ, … ជាដើម។ល។

កោដ្ឋដាក់តាំងក្នុងពិធីបុណ្យសព នៅនគរថៃ សម្រាប់ជាគ្រឿងសម្ដែងកិត្តិយស ដោយមិនមានសពនៅក្នុងកោដ្ឋទេ
កោដ្ឋដាក់តាំងលើបញ្ចានៅក្នុងពេលពិធីបូជា ដោយមិនមានសពពិតនៅក្នុងកោដ្ឋនោះទេ

_______________________________________________
អានបន្ថែម
១. កោដ្ឋ
២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៩. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
១០. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
១១. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩

មតិ»

1. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] _______________________________________________ អាន​បន្ថែម៖ ១. កំណត់​អង្គ​ប្រជុំ​ស្ដី​ពី​ការ​ថ្វាយ «ប​ច្ឆា​​មរណ​នាម» ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រិយ៍ ២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បច្ឆា​មរណ​នាម​ថ្វាយ​ព្រះ​បរម​សព ៣. ព្រះ​បរម​នាម​ក្ស័ត្រិយ៍​៥​អង្គ នៃ​នគរ​កម្ពុជា​ធិបតី ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៦. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៧. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

2. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] ______________________________________________________ ប្រកាស​ទាក់ទង៖ ១. ម្ចាស់​បង ស្ដេច​ថៃ​សោយ​ទិវង្គត ២. សារមន្ទី​ជាតិ​ថៃ ៣. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក ៤. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៥. កោដ្ឋ ៦. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៧. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៩. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ១០. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ១១. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ ១២. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

3. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៩. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

4. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] ____________________________________________________ អាន​ផង​ដែរ៖ ១. កោដ្ឋ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

5. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៨. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ៩. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ១០. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

6. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៨. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៩. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​សវាងវង្ស ១០.  ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស ១១. សិល្បៈ​ព្រះ​មេរុ​របស់​លាវ ១២. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ ១៣. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

7. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៩. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រោស​ស្ថាបនា​ព្រះ​កិត្តិយស​​សម្ដេច​ព្រះ​សង្ឃ​រាជ ១០. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

8. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] _______________________________________________ អាន​បន្ថែម៖ ១. កោដ្ឋ ២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៤. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៩. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

9. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ២. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ ៣. កោដ្ឋ ៤. ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ៥. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) ៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ៩. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ… […]

10. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែតុលា 2016

[…] _______________________________________________ អានបន្ថែម៖ ១. កោដ្ឋ ២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់ ៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ ៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង ៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត) ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់) ៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ ៩. ព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជ ១០. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុ… […]

11. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែវិច្ឆិកា 2016

[…] ១. ព្រះចៅផែនដីថៃស្ដេចសុវណ្ណគតហើយ ២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុ…៣. ប្រពៃណី «កោដ្ឋ» […]

12. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] ២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុ…៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: