jump to navigation

បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាស់​​ប្ដូរ​នយោបាយ ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មករា 2016

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

ពិធី​បើក​អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​បក្ស​កុម្មុយនីស្ត​វៀតណាម

  • លេខាធិការ​បក្ស​នឹង​ត្រូវ​ជ្រើស​រើស​នៅ​សប្ដាហ៍​ក្រោយ

នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចាប់​ផ្ដើម​ហើយ​នា​​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មករា ឆ្នាំ​២០១៦ នេះ​។ កិច្ច​ប្រជុំ​ធំ​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្ដង​នេះ នឹង​ធ្វើ​ការ​រើស​ថ្នាក់​ដឹក​នាំ​ថ្មី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ថ្មី​ៗ ចាប់​តាំង​ពី​វៀតណាម​មាន​ផល​ល្អក់​កករ​ជាមួយ​នឹង​ចិន ក៏​ដូច​ជា​កំណែ​ទម្រង់​ផ្នែក​សេដ្ឋ​កិច្ច​របស់​វៀតណាម​។

ពិធី​បើក​កិច្ច​ប្រជុំ​នា​ថ្ងៃ​នេះ មាន​សមាជិក​តំណាង​បក្ស​ប្រមាណ​១.៥០០​រូប​បាន​ចូល​រួម ក្រោម​អធិបតី​ភាព​នៃ​លោក​ប្រធានា​ធិបតី និង​ជា​អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ជើង តាន់ សាង (វ. Trương Tấn Sang) នា​រដ្ឋធានី​ហាណូយ​។ អង្គ​មិទ្ទិញ​នេះ នឹង​ដំណើរ​ការ​ប្រមាណ​១​សប្ដាហ៍​។

បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​គ្រប់​គ្រង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៥​មក នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តំណែង​ជាន់​ខ្ពស់ ដោយ​សមាជិក​១០ ក្នុង​ចំណោម​១៦​នាក់ របស់​សមាជិក​នយោបាយ​បក្ស ដែល​រួម​មាន​អគ្គ​លេខាធិការ​បក្ស ប្រធានាធិបតី និង​នាយក​រដ្ឋ​មន្ត្រី ជា​បច្ចេក​ទេស​នោះ ត្រូវ​ចាក​ចេញ​ពី​ដំណែង​។

អង្គ​មិទ្ទិញ​មហា​សន្និបាទ​របស់​បក្ស​កុម្មុយ​នីស្ត​វៀតណាម​លើក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រព្រឹត្ត​ឡើង​ក្រោម​ការ​តស៊ូ​អំណាច​រវាង​ពួក​អភិរក្ស​និយម​របស់​បក្ស ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុង​ប៉េកាំង និង​ពួក​កំណែ​ទម្រង់​ដែល​មាន​ភាព​ទាន់​សម័យ​និយម​ជាង តួ​យ៉ាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ្វៀន តៀន យ្វុង (វ. Nguyen Tan Dung) ជា​ដើម​។

សូម​បញ្ជាក់​ដែរ​ថា​អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​នា​ពេល​នេះ គាប់​ជួន​គ្នា​នឹង​ការ​បើក​អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី X របស់​បក្ស​កុម្មុយនីស្ត​លាវ ជា​បង​ប្អូន​នា​ដើម​សប្ដាហ៍​នេះ​ផង​ដែរ​៕

_________________________________
អាន​ផង​ដែរ​៖
១. បក្ស​កុម្មុយនីស្ត​លាវ​បើក​កិច្ច​ប្រជុំ​​ធំ​លើក​ទី​ X រើស​មេ​ដឹក​នាំ​ថ្មី​កំណត់​ទិស​ដៅ​ប្រទេស
២. បក្ស​កុម្មុយនីស្ត​បន្ត​តំណែង​អគ្គ​លេខាធិការ
៣. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា
៤. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី
៥. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី

Advertisements

មតិ»

1. បក្ស​កុម្មុយនីស្ត​លាវ​បើក​កិច្ច​ប្រជុំ​​ធំ​លើក​ទី​ X រើស​មេ​ដឹក​នាំ​ថ្មី​កំណត់​ទិស​ដៅ​ប - ថ្ងៃ​សៅរ៍ 23 ខែ​មករា 2016
2. បក្ស​កុម្មុយនីស្ត​បន្ត​តំណែង​អគ្គ​លេខាធិការ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 29 ខែ​មករា 2016

[…] បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​បើក​​អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII… សប្ដាហ៍​កន្លង​ទៅ ហើយ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​នេះ​។ កិច្ច​ប្រជុំ​ធំ​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្ដង​នេះ នឹង​ធ្វើ​ការ​រើស​ថ្នាក់​ដឹក​នាំ​ថ្មី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ថ្មី​ៗ ចាប់​តាំង​ពី​វៀតណាម​មាន​ផល​ល្អក់​កករ​ជាមួយ​នឹង​ចិន ក៏​ដូច​ជា​កំណែ​ទម្រង់​ផ្នែក​សេដ្ឋ​កិច្ច​របស់​វៀតណាម​​៕ […]

3. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 2 ខែ​មេសា 2016
4. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2016
5. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​មេសា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: