jump to navigation

បក្ស​កុម្មុយ​នីស្ត​លាវ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ថ្ងៃ​សុក្រ 22 ខែ​មករា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

អង្គមហាសន្និបាតបក្សប្រជាជនបដិវត្តលាវ លើកទី X

នានាប្រទេស៖ វៀងចន្ទន៍, សបប. លាវ – នាថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ នេះ នៅឯរដ្ឋធានីវៀងចន្ទន៍ បក្សប្រជាជនបដិវត្តលាវ ដែលជាបក្សតែមួយគត់ដឹកនាំប្រទេសលាវកុម្មុយនីស្តតាំងពីឆ្នាំ១៩៧៥ មក បានធ្វើការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីដឹកនាំប្រទេសលាវតទៅមុខទៀត។ ការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស ក៏ដូចជាថ្នាក់ដឹកនាំប្រទេសលាវនេះ ប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងកិច្ចប្រជុំមហាសន្និបាតបក្សលើកទី X ដែលបានបើកធ្វើឡើងតាំងពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅនេះ។

សមមិត្តប៊ុនញ៉័ង វលៈចិត (ល. ບຸນຍັງ ວໍລະຈິດ) បានទទួលលារជ្រើសតាំងឲ្យកាន់តំណែងជាអគ្គលេខាធិការបក្សថ្មី នៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ សម្រាប់អណត្តិថ្មី ហើយដែលសង្ឃឹមនឹងក្លាយជាប្រធានប្រទេស (ប្រធានាធិបតី) លាវនាពេលខាងមុខ។ ក្រៅពីនោះសមាជិកដទៃទៀតមាន សមមិត្ត បណ្ឌិត ថងលុន ស៊ីស៊ុលិត (ល. ທອງລຸນ ສີສຸລິດ) បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយដែលសង្ឃឹមនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់លាវ, សមមិត្រនារី ប៉ានី យ៉ាថតូ (ល. ປານີ ຢາທໍ່ຕູ້ ) បច្ចុប្បន្នជាប្រធានរដ្ឋសភាប្រជាជនលាវ និងសមាជិកជាន់ខ្ពស់ចំនួន៨រូបទៀត សរុប១១រូប។

ចំណែកឯមេដឹកនាំជាន់ខ្ពស់របស់បក្សចំនួន២រូប គឺ សមមិត្រ ចូមម៉ៈលី សៃយ៉ៈសន (ល. ຈູມມະລີ ໄຊຍະສອນ) ដែលបច្ចុប្បន្នជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ, សមមិត្ត ថងស៊ិង ថាំមៈវង់ (ល. ທອງສິງ ທຳມະວົງ) ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីលាវនោះ នឹងចូលនិវត្តន៍។ នេះជាការផ្លាស់ប្ដូរថ្នាក់ដឹកនាំយ៉ាងមានបែបផែនមួយនៅក្នុងប្រទេសដែលប្រកាន់លទ្ធិម៉ាក្សលេនីន បែបសម័យថ្មី។ ប្រទេសលាវ ត្រូវបានគេមើលឃើញថាជាប្រទេសដែលកំពុងទទួលបានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងមួយនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះចំណូលប្រជាពលរដ្ឋលាវក្នុងមួយឆ្នាំមានប្រមាណ១.៥០០ដុល្លារអាមេរិក៕

ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ សម្រាប់អណត្តិថ្មី
សមមិត្តប៊ុនញ៉័ង វលៈចិត ទទួលបានការបោះឆ្នោតជ្រើសតាំងធ្វើជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តលាវ
សមមិត្ត បណ្ឌិត ថងលុន ស៊ីស៊ុលិត អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់លាវ

_________________________________
អានផងដែរ៖
១. បក្សកុម្មុយនីស្តលាវបើកកិច្ចប្រជុំធំលើកទី X រើសមេដឹកនាំថ្មីកំណត់ទិសដៅប្រទេស
២. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ
៣. លាវមានថ្នាក់ដឹកនាំឈុតថ្មី

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: