jump to navigation

ក្រុម​បាល់​ទាត់​កម្ពុជា​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ថៃ​២​ក្រុម​​ជាប់​គ្នា​ក្នុង​១​សប្ដាហ៍ ថ្ងៃសៅរ៍ 23 ខែមករា 2016

Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

នា​ល្ងាច​នេះ (​២៣ មករា ២០១៦​) មាន​ការ​ប្រកួត​បាល់​ទាត់​មិត្រ​ភាព​មនុស្ស​ធម៌​រវាង​ក្រុម​បាល់​ទាត់​នៃ​ប្រទេស​កម្ពុជា​ដែល​ជម្រើស​ដោយ​កីឡាករ​ល្បី​ៗ ឈ្មោះ​ថា​ក្រុម​រួម​តារា​កម្ពុជា ឬ All Stars Cambodia ជាមួយ​នឹង​ក្រុម​ក្លឹប​បាល់​ទាត់​មក​ពី​រាជ​អាណាចក្រ​ថៃ បុរីរម្យ យូណាយធីត ឬ Buriram United​។ លទ្ធផល​ជា​បច្ចេក​ទេស​ក្រុម​ទាំង​ពីរ​បាន​ពិន្ទុ​២​គ្រាប់​ស្នើ​គ្នា នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ទាំង​ពីរ​តង់ និង​តម្រូវ​ឲ្យ​មាន​ការ​ប្រកួត​ពិន័យ​រក​អ្នក​ឈ្នះ​។ ជា​លទ្ធផល​ក្រុម​រួម​តារា​កម្ពុជា​បាន​ទទួល​ជ័យ​ជម្នះ ដោយ​យក​ឈ្នះ​​ក្រុម​បុរីរម្យ យូណាយធីត ក្នុង​លទ្ធផល​៦​ទល់​នឹង​៥​គ្រាប់​។

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ​ដែរ ក្រុម​រួម​តារា​កម្ពុជា​នេះ ក៏​បាន​យក​ឈ្នះ​ក្រុម​ថៃ​មួយ​ក្រុម​ទៀត ឈ្មោះ មឿង​ថង យូណាយធីត ឬ Muangthong United ក្នុង​ការ​ប្រកួត​ប្រហាក់​ប្រហែល​នេះ​ដែរ ក្នុង​លទ្ធផល ៤​ទល់​នឹង​៣​

ការ​ប្រកួត​បាល់​ទាត់​ជា​មិត្រភាព​រវាង​ក្រុម​កីឡាករ​បាល់​ទាត់​នៃ​ប្រទេស​ទាំង​ពីរ​ជា​លក្ខណៈ​ពិសេស ដើម្បី​អបអរ​ខួប​ឆ្នាំ​ទី​៦៥​នៃ​ចំណង​ការ​ទូត​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជ​អាណាចក្រ​ថៃ​។ ក្រៅ​ពី​នេះ វា​ក៏​ជា​ការ​ប្រកួត​ក្នុង​លក្ខណៈ​មនុស្ស​ធម៌​ដើម្បី​រក​ចំណូល​ជូន​មន្ទីរ​ពេទ្យ​គន្ជ​បុប្ផា​ផង​ដែរ​៕

ទិដ្ឋភាព​ការ​ប្រកួត​ជាមួយ​បុរីរម្យ យូណាយធីត

ទិដ្ឋភាព​ការ​ប្រកួត​ជាមួយ​មឿង​ថង យូណាយធីត

____________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​យក​ឈ្នះ​ក្រុម​បាល់​ទាត់​លាវ ៣​ទល់​នឹង​២

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: