jump to navigation

ខ្លាច​បាតុកម្ម ថ្ងៃអង្គារ 26 ខែមករា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជា​ធិបតេយ្យ​និយម ការ​ធ្វើ​បាតុម្ម​គឺ​ជា​ការ​សម្ដែង​មតិ​មួយ​បែប ដែល​ប្រជាជន​អាច​ធ្វើ​បាន ហើយ​ដែល​រដ្ឋ​គួរ​លើក​ទឹក​ចិត្ត និង​ការពារ​។ មេ​ដឹក​នាំ​ដែល​ស្មោះ​ស្ម័គ្រ ហើយ​ដែល​ដឹក​នាំ​ពល​រដ្ឋ​ខ្លួន​ដោយ​សុចរិត​ មិន​គួរ​ខ្លាច និង​រើស​អើង​បាតុកម្ម​សោះ​ឡើយ​។ វា​ហាក់​ដូច​ជា​ចំឡែក​ពេក​ណាស់​ប្រសិន​បើ​មេ​ដឹក​នាំ​ក្នុង​របប​ប្រជា​ធិបតេយ្យ​ភ័យ​ខ្លាច​បាតុកម្ម​នោះ​។

24073395373_92dc414840_oនៅ​ក្នុង​ប្រទេស​នានា នៅ​ក្នុង​លោក​នេះ មាន​តែ​ប្រទេស​ដែល​ប្រកាន់​របប​កុម្មុយ​នីស្ត និង​របប​ផ្ដាច់​ការ​និយម​ប៉ុណ្ណោះ ដែល​ប្រជា​​ពល​រដ្ឋ​ត្រូវ​បាន​ទទួល​ការ​កៀប​សង្កត់ បំបិទ​សិទ្ធិ និង​ហាម​ការ​សម្ដែង​មតិ​តាម​រយៈ​បាតុកម្ម​នេះ​។ បាតុកម្ម​ណា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​បែប​នេះ គឺ​សុទ្ធ​តែ​កើត​ឡើង​ពី​រដ្ឋ​អំណាច​ខ្លួន​ឯង​ដោយ​ផ្ទាល់ ពោល​គឺ​មិន​មែន​ជា​សុឆន្ទៈ​របស់​ពល​រដ្ឋ​នោះ​ទេ​។

សរុប​សេចក្ដី​មក សម្រាប់​មេ​ដឹក​នាំ​នានា ដែល​ជ្រុល​តាំង​ខ្លួន​ឯង​ជា​មេ​ដឹក​នាំ​ក្នុង​របប​ប្រជា​ធិបតេយ្យ​ហើយ មិន​គួរ​ណា​ឡើយ​មាន​ផលរមាស់ ហើយ​ភ័យ​ខ្លាច​ការ​សម្ដែង​មតិ​តាម​រយៈ​បាតុកម្ម​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ គួរ​មាន​ការ​សាទរ ដ្បិត​ការ​សម្ដែង​មតិ​តាម​រយៈ​​បាតុកម្ម​នេះ វា​ជួយ​បន្ថែមការ​តាម​ដាន ក៏​ដូច​ជា​ការ​ឆ្លុះ​បញ្ចាំ​ពី​​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​នោះ​ផ្ទាល់​។ ទាំង​នេះ​រួម​ទាំង​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​ផង​។ វា​រឹត​រឹង​តែ​អាក្រក់​ថែម​ទៀត ប្រសិន​បើ​​ក្នុង​នាម​ជា​មេ​ដឹក​នាំប្រជា​ធិបតេយ្យ​ហើយ​ តែង​រឿង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​នោះ​​។

ការ​ខ្លាច​បាតុកម្ម​សម្រាប់​មេ​ដឹក​នាំ​ប្រជា​ធិបតេយ្យ​វា​មិន​ខុស​អី​នឹង​សុភាសិត​ខ្មែរ​ដែល​ពោល​ថា «គោ​ដំបៅ​ខ្នង» នោះ​ឡើយ​៕

_________________________________
ប្រកាស​ប្រហាក់​ប្រហែល​៖
១. តើ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​ពិត​ជា​អាក្រក់​ណាស់​មែន​ទេ​?

Advertisements

មតិ»

1. តើ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​ពិត​ជា​អាក្រក់​ណាស់​មែន​ទេ​? | ស - ថ្ងៃសៅរ៍ 30 ខែមករា 2016

[…] _________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. ខ្លាច​បាតុកម្ម […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

[…] ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ (ខែមករា) នេះ មានដូចតទៅនេះ៖ គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ, ការប្រើពាក្យសម្គាល់ «ឈាបនកិច្ច» នៅក្នុងនគរខ្មែរ, មកមើលមេរុអតីតប្រធានសង្ឃលាវ, អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ, “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ, ខ្លាចបាតុកម្ម, ៤៥ឆ្នាំនៃព្រះរាជពិធីបុណ្យព្រះមេរុ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ), មហស្ចារ្យនៃហ្វេសបុគ…។ល។ ក្រៅពីនោះនៅមានប្រកាសជាច្រើនទៀត ដែលទាក់ទងនឹងវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាន់ខ្ពស់នៅប្រទេសលាវ, វៀតណាម និងភូមា។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: