jump to navigation

បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ ថ្ងៃ​ពុធ 27 ខែ​មករា 2016

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​បក្ស​កុម្មុយនីស្ត​វៀតណាម

នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – ថ្ងៃ​នេះ (​២៧ មករា ២០១៦​) អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ជ្រើស​រើស​ឲ្យ​សម​មិត្ត​ ង្វៀន ភូ ចុង (​វ. Nguyễn Phú Trọng) ឲ្យ​បន្ត​តំណែង​ជា​អគ្គ​លេខាធិការ​បក្ស​មួយ​អណត្តិ​ទៀត​។ នេះ​គឺ​ជា​អណត្តិ​ទី​២​របស់​សម​មិត្ត​។

ការ​តែង​តាំង​បន្ត​តំណែង​ជា​អគ្គ​លេខាធិការ​បក្ស​របស់​សម​មិត្ត ង្វៀន ភូ ចុង ដែល​បច្ចុប្បន្ន​មាន​អាយុ​៧១​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ដំណើរ​ការ​យឺត​ៗ​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឲ្យ​មាន​ការ​បើក​ចំហ​បន្ថែម​ទៀត​ចំពោះ​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​ ក៏​ដូច​ជា​យុទ្ធ​សាស្ត្រ​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​វៀតណាម ក្នុង​ការ​ធ្វើ​តុល្យភាព​រវាង​ចិន និង​អាមេរិក​។

ក្រៅ​ពី​ការ​បន្ត​តំណែង​អគ្គ​លេខាធិការ​បក្ស​ បក្ស​កុម្មុយនីស្ត​វៀតណាម ក៏​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈ​កម្មការ​នយោបាយ​មជ្ឈឹម​បក្ស​ចំនួន​១៩​រូប​ទៀត​ផង​ដែរ​។

បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​បើក​​អង្គ​មិទ្ទិញ​មហា​សន្និបាទ​លើក​ទី XII របស់​ខ្លួន​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍ ទី​២១ ខែ​មករា ឆ្នាំ​២០១៦ សប្ដាហ៍​កន្លង​ទៅ ហើយ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​នេះ​។ កិច្ច​ប្រជុំ​ធំ​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្ដង​នេះ នឹង​ធ្វើ​ការ​រើស​ថ្នាក់​ដឹក​នាំ​ថ្មី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ថ្មី​ៗ ចាប់​តាំង​ពី​វៀតណាម​មាន​ផល​ល្អក់​កករ​ជាមួយ​នឹង​ចិន ក៏​ដូច​ជា​កំណែ​ទម្រង់​ផ្នែក​សេដ្ឋ​កិច្ច​របស់​វៀតណាម​​៕

សម​មិត្ត ង្វៀន ភូ ចុង ទទួល​បាន​ការ​តែង​តាំង​បន្ត​មួយ​អណត្តិ​ទៀត
ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈ​កម្មការ​នយោបាយ​មជ្ឈឹម​បក្ស

_________________________________
អាន​ផង​ដែរ​៖
១. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាប់​ប្ដូរ​នយោបាយ
២. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា
៣. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី
៤. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: