jump to navigation

មក​មើល​រាជ​រថ​ដង្ហែ​ព្រះ​បរម​សព​ហ្លួង​រតន​កោដ្ឋ ថ្ងៃចន្ទ 1 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ មាន​រយៈ​ពេល​៣​ឆ្នាំ​គត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ​។ នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ កាល​ពី​៣​ឆ្នាំ​មុន​នោះ ជា​ថ្ងៃ​ទី​១​នៃ​ព្រះ​រាជ​ពិធី ដោយ​ចាប់​ផ្ដើម​ការ​ដង្ហែ​ព្រះ​បរម​សព​ទ្រង់​ចេញ​ពី​ព្រះ​បរម​រាជ​វាំង ឆ្ពោះ​មក​កាន់​ទី​ព្រះ​បរម​មេរុ នា​ខាង​មុខ​សារ​មន្ទីរ​ជាតិ ក្រុង​ភ្នំពេញ​។

នា​ឱកាស​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​នៃ​ទ្រង់​នេះ សំណាក់​ព្រះ​បរម​រាជ​វាំង បាន​ចាត់​ចែង​សាង​រាជ​រថ​ថ្មី​​មួយ​ចំនួន​ដើម្បី​ប្រើ​សម្រាប់​ព្រះ​រាជ​ពិធី ដ្បិត​រាជ​រថ​ដែល​ប្រើ​ប្រាស់​ពី​សម័យ​អតីត​បាត់​បង់​អស់​ទៅ​ហើយ​។ រាជ​រថ​ធំ ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​រាជ​រថ​ដែល​ប្រើ​សម្រាប់​ផ្ទុក​ព្រះ​បរម​មញ្ជូសា​នៃ​ទ្រង់​។

ជា​​ព្រះ​រាជ​​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦ សាង​ថ្មី​ទាំង​ស្រុង យ៉ាង​ស្រស់​ស្អាត​វិចិត្រ ​តាម​បែប​សិល្បៈ​បូរាណ​ខ្មែរ​។ ព្រះ​រាជ​រថ​នេះ​មាន​ប្រដាប់​ដោយ​ក្បាច់​ចម្លាក់​បិទ​កញ្ចក់ នៅ​ខាង​មុខ​មាន​រចនា​ជា​រូប​​ក្បាល​នាគ​ដែល​មាន​សរុប​៣៦​ និង​ចំ​កណ្ដាល​មាន​ទម្រ​មញ្ជូសា ប្រក​ដោយ​បុស្បុក រចនា​រូប​ត្រា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទាំង​៤​ទិស​។

ព្រះ​រាជ​រថ​ទាំង​មូល​រចនា​ដោយ​ពណ៌​មាស​ភ្លឺ​ចិញ្ចាច និង​​​ទ្រ​ដោយ​នាគ​ទាំង​៣៦ គ្រុឌ​ចំនួន​៦២ (​ម្ខាង​៣១​) និង​កង់​ម្ខាង​៤ សរុប​៨​កង់ ព្រម​ទាំង​ឆត្រ​រួត​​៧​ជាន់ ចំនួន​៤ អម​សង្ខាង​ព្រះ​បរម​​មញ្ជូសា​ផង​ដែរ​។

ព្រះ​រាជ​រថ​នេះ ប្រើ​ជា​ពិសេស​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ នា​​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​៕​៚

ព្រះ​រាជ​រថ
ក្បាល​នាគ​ទាំង​៣៦​របស់​ព្រះ​រាជ​រថ
កន្ទុយ​នាគ​ទាំង​៣៦​របស់​ព្រះ​រាជ​រថ
គ្រុឌ​ទ្រ​ព្រះ​រាជ​រថ
កង់​​ទ្រ​ព្រះ​រាជ​រថ
ទម្រ​ព្រះ​បរម​មញ្ជូសា

ត្រា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ខាង​លើ​ព្រះ​រាជ​រថ
ក្បាច់​លំអ​នានា​នៅ​លើ​ព្រះ​រាជ រថ

_______________________________________________
អាន​ផង​ដែរ​
១. ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦
២. មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម
៣. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: