jump to navigation

ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ ថ្ងៃអង្គារ 2 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – ថ្ងៃ​ចន្ទ (​១ កុម្ភៈ ២០១៦​) ម្សិល​មិញ​នេះ នៅ​ឯ​រដ្ឋ​ធានី​ ​នេប្យ្ញីតៅ​ របស់​ភូមា បាន​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត គឺ​ការ​​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​សភា​តំណាង​រាស្ត្រ​ថ្មី បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សាកល​នា​ខែ​វិច្ឆិកា ឆ្នាំ​កន្លង​ទៅ​មក​នោះ​។

អាសនៈ​ជាង​៨០​ភាគ​រយ​នៅ​ក្នុង​រដ្ឋ​សភា​ថ្មី​នេះ មក​ពី​គណបក្ស​សម្ព័ន្ធ​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​អ៊ុងសាន ស៊ូជី ដែល​មាន​សរុប​៣៩០​អាសនៈ ក្នុង​ចំណោម​៦៦៤​អាសនៈ​។ ទោះ​បី​យ៉ាង​នេះ​ក្ដី​រដ្ឋ​ធម្មនុញ្ញ​ភូមា​បាន​បើក​ឱកាស​ឲ្យ​តំណាង​កង​ទ័ព​ភូមា​អង្គុយ​ក្នុង​រដ្ឋសភា​ចំនួន​២៥​ភាគ​រយ​។

ទោះ​បី​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​បាន​បើក កង្វល់​នានា​ក៏​កើត​មាន​ឡើង​ជា​ហូហែរ​សម្រាប់​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​លោក​ស្រី​អ៊ុងសាន នេះ​ដោយ​សារ​កង្វះ​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​កិច្ចការ​រដ្ឋ​នេះ​ឯង​។

ក្រៅ​ពី​បើក​កិច្ច​ប្រជុំ​លើក​ទី​១ រដ្ឋសភា​ភូមា​ក៏​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​រដ្ឋសភា​ថ្មី​ផង​ដែរ​៕

សមាជិក​សភា​ភូមា​ថ្មី​ចូល​រួម​ប្រជុំ​សភា​តំណាង​រាស្ត្រ​លើក​ដំបូង
វិន មីន ប្រធាន​សភា​តំណាង​រាស្ត្រ​ថ្មី​របស់​ភូមា

__________________________________
អាន​ផង​ដែរ
១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា
២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា
៣. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន
៤.​ ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ
៥. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: