jump to navigation

សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់ ថ្ងៃពុធ 3 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
20 comments

ថ្ងៃ​ពុធ​នេះ (​៣ កុម្ភៈ ២០១៦​) សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ប្លក់ស្រែ​ខ្មុក អបអរ​ខួប​គម្រប់​១០​ឆ្នាំ ហើយ​ដែល​រួប​រួម​ប្រកាស​នានា​នៅ​ក្នុង​ប្លក់​នេះ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ​បាន​បោះ​ពុម្ព​រួច​ស្រេច​ហើយ​។

សៀវភៅ​នេះ​មាន​កម្រាស់​រហូត​ដល់​ទី​៤៨៤​ទំព័រ​។ ដំបូង​ឡើយ​មាន​រហូត​ដល់​ទៅ​ជិត​៦០០​ទំព័រ ស្រែ​ខ្មុក​បាន​ព្យាយាម​កាត់​អត្ថបទ​មួយ​ចំនួន​ចេញ​ ដ្បិត​សៀវភៅ​មាន​កម្រាស់​ក្រាស់​ពេក និង​សម្រេច​សម្រួល​បាន​ប៉ុណ្ណេះ ហេហេ​…​។

  • ជូន​ចំពោះ​ប្រិយ​មិត្រ​ដែល​បាន​ស្នើ​សុំ​ច្បាប់​សៀវភៅ​ខួប​១០​ឆ្នាំ​នេះ

កាល​ពី​ប្រកាស​លើក​មុខ​ខ្ញុំ​បាន​ប្រាប់​ថា​នឹង​ផ្ញើ​តាម​ប្រៃសណីយ៍ ដល់​ប្រិយ​មិត្រ​មួយ​ចំនួន ដែល​មាន​បំណង​ចង់​បាន​សៀវភៅ​នេះ តែ​ពេល​នេះ ខ្ញុំ​សូម​អភ័យ​ទោស​ទំនង​ជា​មិន​អាច​ផ្ញើ​តាម​ប្រៃសណីយ៍​បាន​ទេ​ (​ថវិកា មាន​កម្រិត ហាហាហា…​)។ ខ្ញុំ​សូម​អនុញ្ញាត​​ប្រិយ​មិត្រ​ទាក់​ទង​មក​យក​សៀវភៅ​ដោយ​ផ្ទាល់​​នា​ថ្ងៃ​​អាទិត្យ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។

ប្រិយ​មិត្រ​ទាំង​៦​រូប​ដែល​បាន​ទាក់​ទង​សុំ​ច្បាប់​សៀវភៅ​នេះ​ មាន​៖  សំ ច័ន្ទដាវីត, ចាន់ទី ពិសិដ្ឋ, អ៊ឹម រចនា, chhor sereyroth, ថូ សំណាង និង​ទេព ពុទ្ធីរម្យ​។ សូម​ផ្ដល់​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​របស់​ប្រិយ​មិត្រ ដើម្បី​ខ្ញុំ​ទាក់​ទង​សម្រាប់​ព័ត៌មាន​លម្អិត​។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​អភ័យ​ទោស​!

សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់
ផ្នែក​ខ្លះ​របស់​សៀវភៅ
ផ្នែក​ខ្លះ​របស់​សៀវភៅ

___________________________________
អាន​ផង​ដែរ​៖
១. ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក
២. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ

%d bloggers like this: