jump to navigation

សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់ ថ្ងៃពុធ 3 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ពុធ​នេះ (​៣ កុម្ភៈ ២០១៦​) សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ប្លក់ស្រែ​ខ្មុក អបអរ​ខួប​គម្រប់​១០​ឆ្នាំ ហើយ​ដែល​រួប​រួម​ប្រកាស​នានា​នៅ​ក្នុង​ប្លក់​នេះ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ​បាន​បោះ​ពុម្ព​រួច​ស្រេច​ហើយ​។

សៀវភៅ​នេះ​មាន​កម្រាស់​រហូត​ដល់​ទី​៤៨៤​ទំព័រ​។ ដំបូង​ឡើយ​មាន​រហូត​ដល់​ទៅ​ជិត​៦០០​ទំព័រ ស្រែ​ខ្មុក​បាន​ព្យាយាម​កាត់​អត្ថបទ​មួយ​ចំនួន​ចេញ​ ដ្បិត​សៀវភៅ​មាន​កម្រាស់​ក្រាស់​ពេក និង​សម្រេច​សម្រួល​បាន​ប៉ុណ្ណេះ ហេហេ​…​។

  • ជូន​ចំពោះ​ប្រិយ​មិត្រ​ដែល​បាន​ស្នើ​សុំ​ច្បាប់​សៀវភៅ​ខួប​១០​ឆ្នាំ​នេះ

កាល​ពី​ប្រកាស​លើក​មុខ​ខ្ញុំ​បាន​ប្រាប់​ថា​នឹង​ផ្ញើ​តាម​ប្រៃសណីយ៍ ដល់​ប្រិយ​មិត្រ​មួយ​ចំនួន ដែល​មាន​បំណង​ចង់​បាន​សៀវភៅ​នេះ តែ​ពេល​នេះ ខ្ញុំ​សូម​អភ័យ​ទោស​ទំនង​ជា​មិន​អាច​ផ្ញើ​តាម​ប្រៃសណីយ៍​បាន​ទេ​ (​ថវិកា មាន​កម្រិត ហាហាហា…​)។ ខ្ញុំ​សូម​អនុញ្ញាត​​ប្រិយ​មិត្រ​ទាក់​ទង​មក​យក​សៀវភៅ​ដោយ​ផ្ទាល់​​នា​ថ្ងៃ​​អាទិត្យ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។

ប្រិយ​មិត្រ​ទាំង​៦​រូប​ដែល​បាន​ទាក់​ទង​សុំ​ច្បាប់​សៀវភៅ​នេះ​ មាន​៖  សំ ច័ន្ទដាវីត, ចាន់ទី ពិសិដ្ឋ, អ៊ឹម រចនា, chhor sereyroth, ថូ សំណាង និង​ទេព ពុទ្ធីរម្យ​។ សូម​ផ្ដល់​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​របស់​ប្រិយ​មិត្រ ដើម្បី​ខ្ញុំ​ទាក់​ទង​សម្រាប់​ព័ត៌មាន​លម្អិត​។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​អភ័យ​ទោស​!

សៀវភៅ​ខួប​១០​ឆ្នាំ​របស់​ស្រែ​ខ្មុក​ស្រេច​រួច​រាល់
ផ្នែក​ខ្លះ​របស់​សៀវភៅ
ផ្នែក​ខ្លះ​របស់​សៀវភៅ

___________________________________
អាន​ផង​ដែរ​៖
១. ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក
២. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ

Advertisements

មតិ»

1. ស្រែ​ខ្មុក​ឈាន​ដល់​អាយុ​១០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

[…] […]

2. ១០​ឆ្នាំ​បរិបូរណ៍​នៃ​​ប្លក់​ស្រែ​ខ្មុក | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

[…] […]

3. Chanty Piseth - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

សូមអរគុណបងសុភ័ក្រ្តដែលបានផ្តល់សៀវភៅនេះសម្រាប់ខ្ញុំ ក៍សូមសរសើរ​បងចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែងស្រាវជ្រាវចង​ក្រង​ជាសៀវភៅនេះឡើង។ មិនថាសម្រាប់វិស័យណា ខ្ញុំជឿជាក់ថា មនុស្ស​ដែលមានឧត្តមគិតិដូចបង ពិតជាធនធានដែលមិនអាចមើលរំលង​ក្នុង​ការចូលរួមអភិវឌ្ឍប្រទេស។ ខ្ញុំសង្ឃឹមថាបងនឹងនៅតែបន្តចែករំលែក​ចំណេះដឹងនានា ដូចបងធ្លាប់ធ្វើជាច្រើនឆ្នាំនេះបន្តទៀត។

ជូនពរបងឲ្យមានសេចក្តីសុខ សុភមង្គល និងមានសុខភាពល្អ៕

ជាថ្មីម្តងទៀត អាស័យដ្ឋានអ៊ីម៉ែលរបស់ខ្ញុំគឺ៖
piseth1988@yahoo.com

4. អានុស្សា - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

Man sell ort

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016
5. ភារម្យ - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

អគុណច្រើនពូ! 😀
លេខតេរ៉េសាប់ញ៉ុមនៅថៃ 0844017205
Email : puthyrom.tep@gmail.com

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016

ចាត់​ចែង​ផ្ញើ​ទៅ​ហើយ

6. Kong Sopharith - ថ្ងៃចន្ទ 8 ខែ​កុម្ភៈ 2016

Could I have one brother? Kong Sopharith, kong.sopharith@gmail.com

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016

sorry, no more books since I print just little.

7. THO Samnang - ថ្ងៃពុធ 10 ខែ​កុម្ភៈ 2016

ជំរាបសួរបងសុភ័ក្រ្ត!
ខ្ញុំបាទសូមចូលរួមត្រេកអរដែលសៀវភៅបងបានចេញជារូបរាងនៅពេលនេះ!
ខ្ញុំបាទពុំទាន់បានទទួលសៀវភៅនេះនៅឡើយទេ និងតែងទន្ទឹងរង់ចាំរហូតមក។ លុះដល់បានឃើញបងផ្សព្វផ្សាយអំពីការសំរេចចេញជារូបរាងស្នាដៃនេះ ខ្ញុំបាទសូមចូលរួមអបអរដោយក្តីរំភើប។
សូមបងមេត្តាទាក់ទងឲ្យខ្ញុំទៅយកនៅទីណាមួយ តាមរយៈអ៊ីម៉ែល thosamnang123@yahoo.fr

ដូចដែលគេតែងចំណាំពោលទុកមកថា ជនណាកើតមកហើយបានតែងចំរៀងបានមួយបទ រឺគូរគំនូរបានមួយផ្ទាំង ឬដាំកូនឈើបានមួយដើម ឬសរសេរសៀវភៅបានមួយក្បាល ជននោះពិតជាបានរួមចំណែកយ៉ាងធំដល់ការកសាងសម្បត្តិបេតិកភណ្ឌសំរាប់មនុស្សជាតិទូទៅ។
ខ្ញុំរង់ចាំចម្លើយពីបងដោយសេចក្តីអន្ទះសារ!
ថូ សំណាង

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​កុម្ភៈ 2016

ខ្ញុំ​បាន​ចាត់​ចែង​ផ្ញើ​ទៅ​ឲ្យ​ហើយ

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] និង​សម្រាប់​ឆ្នាំ​ពិសេស​ខួប​ទី​១០​នេះ ស្រែ​ខ្មុក​ក៏​បាន​បោ…​ […]

9. chhor sereyroth - ថ្ងៃអង្គារ 23 ខែ​កុម្ភៈ 2016

សួស្តីបងខ្ញុំខានបើកប្លក់នេះមួយរយៈ
ទើបអត់ដឹង តើបងចង់ឲ្យខ្ញុំទៅយកនៅទីណា?
លេខទូរស័ព្ទ ០៦៩ ៤៤៥ ៩៣៩
អីម៉េល chhorsereyroth@gmail.com
សូបអរគុណ

សុភ័ក្ត្រ - ថ្ងៃអង្គារ 23 ខែ​កុម្ភៈ 2016

ខ្ញុំ​បាន​ចាត់​ចែង​ផ្ញើ​ទៅ​ឲ្យ​ហើយ

chhor sereyroth - ថ្ងៃអង្គារ 23 ខែ​កុម្ភៈ 2016

អរគុណច្រើនបង

10. ខួប​ដប់​មួយ​​​​​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែធ្នូ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: