jump to navigation

កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

សម្រាប់កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋនោះ មានលក្ខណៈខុសគ្នានឹងព្រះករុណាមុនៗបន្តិចត្រង់នៅផ្នែកខាងខ្នងមិនមានរចនារូបព្រះមេរុដូចអង្គមុនៗនោះទេ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលរំឭកពីបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានប្រព្រឹត្តទៅនៅព្រះរាជធានីភ្នំពេញ ក្នុងខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ដែលត្រូវនឹង គ.ស.២០១៣ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះបរមរតនកោដ្ឋ នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរមូលខ្មែរ នៅខាងលើថា «ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ» និងនៅខាងក្រោមថា «ព្រះករុណាព្រះបរមរតនកោដ្ឋ»។

ផ្នែកខាងខ្នង៖ មានរូបព្រះរាជសង្ហារ និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងផ្នែកខាងលើ មានចារិកជាអក្សរមូលខ្មែរ ថា «ពុទ្ធពុទ្ធោជ្រកក្រោមម្លប់ពោធិសម្ដេចតា» និងនៅខាងក្រោមថា «១៩២២ – ២០១២» ដែលជាឆ្នាំប្រសូត និងឆ្នាំសុវណ្ណគត។

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះសុវណ្ណគតនាថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគគាំងព្រះហទ័យ នៅវេលាម៉ោង០១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅរាជធានីភ្នំពេញ) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជពិធីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើឡើងតាមបុរាណរាជបវេណីនៃព្រះមហាក្សត្រិយ៍ របស់ប្រទេសកម្ពុជា។ ព្រះរាជពិធីថ្វាយព្រះភ្លើងត្រូវបានចាត់ឡើងនៅថ្ងៃច័ន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ គ.ស.២០១៣ នាព្រះបរមមេរុ ទល់មុខសារមន្ទីរជាតិ ភាគខាងជើងនៃព្រះបរមរាជវាំង ក្រុងភ្នំពេញ។ មួយឆ្នាំក្រោយមក គឺនាថ្ងៃសៅរ៍ ១រោច ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា គ.ស.២០១៤ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានតម្កល់នៅក្នុងព្រះចេតិយព្រះគន្ធបុប្ផា នាបរិវេណព្រះវិហារព្រះកែវមរកតរតនារាមនៃព្រះបរមរាជវាំងចតុម្មុខមង្គល តាមព្រះរាជបណ្ដាំព្រះអង្គ។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមរតនកោដ្ឋ”

សម្ដេចព្រះមហាក្សត្រីយ៍ ព្រះបរមរាជមាតាស្ដេចប្រទានកាសអនុស្សាវរីយ៍ដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង

___________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណាព្រះបរមរតនកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៦. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​កុម្ភៈ 2016

[…] ________________________________________________ អាន​ផង​ដែរ៖ ១. បាន​ទៅ​គោរព​ព្រះ​បរម​សព ២. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ ៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង ៥. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦ ៦. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ ៧. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន ៨. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម ៩. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម ១០. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

2. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ ន - ថ្ងៃ​សុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ ២. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ៣. តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ៤. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

3. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ៣. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ ៤. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ៥. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៦. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ៧. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ៨. កាស​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ក្នុង​ឆ្នាំ​មមែ សប្ដស័ក ព.ស.​២៤៦៨ ៩. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

5. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​កុម្ភៈ 2016

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ២. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ៣. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ៤. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព… […]

6. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃ​ពុធ 9 ខែ​មីនា 2016

[…] ព្រះ​មហា​កាញ្ចន​កោដ្ឋ ៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព…៧. កាស […]

7. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះប…១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ […]

8. ធន​បត្រ​​​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] ______________________________________________ អានផងដែរ៖ ១. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះប…២. រាជការចេញធនបត្រប្រភេទ១០០០រៀលគំរូថ្មី ឧទ្ទិសថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: