jump to navigation

ទំនៀម​លយ​ព្រះ​អង្គារ​នៅ​ទន្លេ​ចតុម្មុខ ថ្ងៃសុក្រ 5 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

សម្រាប់​ព្រះ​រាជ​បវេណី​ព្រះ​មហា​ក្សត្រិយ៍ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ គឺ​បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច ព្រះ​អង្គារ​ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ និង​យក​ទៅ​លយ ឬ​បំផ្លែង​ឯ​ទន្លេ​ចតុម្មុខ ខាង​មុខ​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ​។ ទំនៀម​នេះ ត្រូវ​បាន​បដិបត្ត​ត​ៗ​មក​គ្រប់​ជំនាន់ រហូត​មក​ដល់​រជ្ជកាល​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​នេះ​ផង​ដែរ​។

ការ​ដង្ហែ​ព្រះ​អង្គារ បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច​ត្រូវ​បាន​ចាត់​យ៉ាង​សម​ព្រះ​កិត្តិយស ដោយ​មាន​ក្បួន​ព្រះ​បាគូ ភ្លេង​ក្លង​ឈ្នះ ពី​វាល​ព្រះ​មេរុ មក​ទី​ផែ​​។ ព្រះ​អង្គារ ត្រូវ​បាន​រៀប​ចំ​ដាក់​លើ​ព្រះ​មហា​បញ្ចា ដែល​សាង​ឡើង​លើ​ក្បូន​ធំ​មួយ ដើម្បី​យក​ទៅ​បំប្លែង​ក្នុង​ទី​ទន្លេ​​។

ទំនៀម​​ការ​លយ ឬ​បំប្លែង​ព្រះ​អង្គារ ក្នុង​ទន្លេ​ចតុម្មុខ​នេះ មាន​ន័យ​ជា​ការ​យាង​​ទៅ​កាន់​បរិលោក ប្រកប​ដោយ​ព្រះ​បរម​សុខ​មហា​ប្រសើរ និង​ប្រកប​ដោយ​ព្រះ​មហិទ្ធិឫទ្ធិ និង​ព្រះ​តេជា​នុភាព​ដ៏​រុង​រឿង​។ ម្យ៉ាង​វិញ​ទៀត ពិធី​នេះ​ក៏​មាន​ន័យ​ជា​ការ​​សុំ​សេចក្ដី​សុខ និង​ភាព​ត្រជាក់​ត្រជុំ​ដល់​ប្រជា​នុរាស្ត្រ​របស់​ព្រះ​ចៅ​ផែន​ដី និង​ព្រះ​រាជ​វង្សានុ​វង្ស ក៏​ដូច​ជា​ព្រះ​នគរ​ផង​ដែរ​​៕

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​សុវណ្ណ​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្ - ថ្ងៃសៅរ៍ 6 ខែ​កុម្ភៈ 2016

[…] […]

2. Chout Sry - ថ្ងៃអាទិត្យ 19 ខែ​កុម្ភៈ 2017

វគ្គសិក្សារខ្លីរយៈពេល1ម៉ោងស្តីពីរបៀបនៃការចាប់ផ្តើមជំនួញផ្ទាល់ខ្លួនដោយចំណាយទុនតិចបំផុត
អាចចូលរួមសិក្សារស្វែងយល់ដោយឥតគិតថ្លៃ​ ចំនួនមានកំណត់ បើចាប់អារម្មណ៍សូមចុះឈ្មោះចូលរួមសិក្សារតាមរយៈLinkខាងក្រោមឬ
https://docs.google.com/forms/d/e/1FAIpQLSfJlkmZxwpbGNwllIzbp5K4DBAPj58QdY6-qZJMWsztMrj7TA/viewform


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: