jump to navigation

Repost: ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​សង្គម​កម្ពុជា ថ្ងៃចន្ទ 8 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, 中文.
trackback

កកន​៖ ប្រកាស​នេះ​ត្រូវ​បាន​ដាក់​ឡើង​កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០១៥​។ ដោយ​សារ​​ឃើញ​ថា​អត្ថបទ​នៅ​មាន​តថភាព​សម្រាប់​គ្រា​បច្ចុប្បន្ន ស្រែ​ខ្មុក​សម្រេច​ដាក់​ប្រកាស​ដដែល​នេះ​ឡើង​វិញ​​…

បច្ចុប្បន្ន​នេះ​​​ប្រពៃណី​នៃ​ការ​ចូល​ឆ្នាំ​ចិន​ត្រូវ​បាន​កម្ពុជា​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ពេញ​ចំហ​ទៅ​ហើយ​។ ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី​៣ នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន​សម្រាប់​ឆ្នាំ​២០១៥​នេះ​។ នៅ​ទីក្រុង​ភ្នំពេញ ប្រសិន​បើ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​តាម​ទី​ផ្សារ​នានា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ នៃ​ពិធី​ចូល​ឆ្នាំ​ចិន​ម្ល៉េះ នោះ​លើក​អ្នក​នឹង​ឃើញ​ថា មិន​មាន​ផ្សារ​ណា​បើក​ដាក់​ដំណើរ​ការ​ទេ ហើយ​ការ​បិទ​ផ្សារ​នេះ នឹង​​បន្ត​ទំនង​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​ឯណុះ​ទើប​បើក​លក់​ជា​ធម្មតា​ឡើង​វិញ​។

ជន​ជាតិ​ខ្មែរ​ដែល​មាន​ដើម​កំណើត​ចិន​ត្រូវ​បាន​គេ​ជឿ​ថា​សុទ្ធ​តែ​អ្នក​ប្រកប​របរ​រក​ស៊ី និង​ជំនួញ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ ហេតុ​ដូច​នេះ​ប្រហែល​ជា​មិន​គួរ​ឲ្យ​ឆ្ងល់​ទេ ដែល​បណ្ដា​ទី​ផ្សារ​នានា ពួក​គាត់​ឈប់​សម្រាក និង​ជា​មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ផ្សារ​តែ​ម្ដង​។ ក្រៅ​ពី​ផ្សារ​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ពី​ការ​បិទ​សាលា​រៀន​ឯកជន​នានា រហូត​ដល់​មន្ត្រី​រាជការ​មួយ​ចំនួន​ក៏​បាន​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ​ដែរ​។

នៅ​ខណៈ​ដែល​វប្បធម៌​ចូល​ឆ្នាំ​ចិន កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សង្គម​ខ្មែរ​បែប​នេះ ថា​តើ​វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រពៃណី និង​ទំនៀម​ទម្លាប់​ជាតិ​ខ្មែរ ដែល​ជា​ម្ចាស់​ស្រុក​ឬ​យ៉ាង​ណា​? មាន​ការ​វិភាគ​វែក​ញែក​ចំពោះ​ករណី​នេះ​ច្រើន​សម​គួរ​នៅ​ក្នុង​សង្គម តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី នៅ​មិន​ទាន់​មាន​ខាង​អាជ្ញាធរ​ជាតិ ឬ​រដ្ឋា​ភិបាល​មាន​យោបល់​បែប​ណា​នោះ​ក៏​ទេ​ដែរ​។

រដ្ឋ​គួរ​តែ​មាន​ចំណាត់​ការ​ណា​មួយ​ជា​ពិសេស​​​ទាក់​ទង​ទៅ​នឹង​ការ​ឈប់​សម្រាក​របស់​មន្ត្រី​ខ្មែរ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​។ ឬ​ថា​តើ​បុណ្យ​ចូល​ឆ្នាំ​ចិន គួរ​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រក្រតិទិន​ឈប់​សម្រាក​សម្រាប់​ប្រទេស​ខ្មែរ​ដែរ​ឬ​ទេ ខណៈ​ដែល​ការ​ឈប់​ឥត​ច្បាប់​ បូក​រួម​ស្ថាប័ន និង​មន្ទីរ​នានា​របស់​រដ្ឋ​ត្រូវ​បាន​បិទ​យ៉ាង​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ជា​រៀង​រាល់​ឆ្នាំ​បែប​នេះ​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: