jump to navigation

ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម ថ្ងៃសុក្រ 12 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

នៅនគរខ្មែរយើង និងសៀម មានប្រពៃណី និងទំនៀមប្រហាក់ប្រហែលគ្នាច្រើនសន្ធឹកណាស់ នេះក៏ដោយសារភូមិសាស្ត្រ និងការឆ្លងវប្បធម៌ពីគ្នាទៅវិញទៅមកនោះឯង។ ដោយឡែកទំនៀមចារឹក «ព្រះសុវណ្ណប័ដ» សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ រហូតដល់សម្ដេចព្រះសង្ឃរាជក៏ឃើញមានប្រាកដឡើងនៅក្នុងព្រះនគរទាំងពីរនេះផងដែរ។

នៅក្នុងវចនានុក្រមខ្មែរបានផ្ដល់សេចក្ដីអធិប្បាយថា សុវណ្ណប័ដ គឺជាដំបារមាស ដែលក្នុងរាជសព្ទខ្មែរ ដំបារមាសនេះ ចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យ ឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះមករហូតដល់ទីសម្ដេចព្រះសង្ឃរាជ។ ហេតុដូចនេះមិនឃើញមានជនឯណាទៀត រាប់តាំងពីសម្ដេចរាជាគណៈ រហូតដល់សាមញ្ញជនណាអាចប្រើប្រាស់ ឬសាងសុវណ្ណប័ដនេះបានទេ។

នៅឯនគរសៀមឯណុះវិញ តាមវចនានុក្រមច្បាប់រាជបណ្ឌិត្យស្ថានរបស់សៀម ចុះព.ស.២៥៤២ បានផ្ដល់សេចក្ដីអធិប្បាយថា សុវណ្ណប័ដ (ថ. สุพรรณบัฏ) គឺជាដំបារមាសដែលចារឹកព្រះនាមព្រះមហាក្សត្រិយ៍ ព្រះបរមរាជវង្សានុវង្ស ចាប់ពីថ្នាក់ព្រះអង្គម្ចាស់ឡើងទៅ រហូតដល់ទៅស្ដេចប្រទេសរាជ និងសម្ដេចព្រះសង្ឃរាជ។ ក្រៅពីនេះ សុវណ្ណប័ដនេះក៏អាចចារឹកព្រះនាមសម្ដេចព្រះរាជាគណៈ ខុនណាងថ្នាក់សម្ដេចចៅពញា និងខុនណាងថ្នាក់ចៅពញាមួយចំនួនផងដែរ ប្រសិនបើព្រះចៅផែនដីសៀម ទ្រង់ព្រះរាជានុញ្ញាតជាករណីពិសេស។

ព្រះសុវណ្ណប័ដ ដែលសាងឡើងអំពីសន្លឹកមាសនេះ ជាទូទៅធ្វើឡើងនៅពេលស្ថាបនាព្រះមហាក្សត្រិយ៍ឡើងសោយរាជ្យ ឬស្ថាបនាព្រះយសនានានៃព្រះរាជវង្សានុវង្ស និងសម្ដេចព្រះសង្ឃរាជជាដើម។ល។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ ថ្វាយព្រះសុវណ្ណប័ដចំពោះព្រះករុណា (រជ្ជកាលបច្ចុប្បន្ន) នាថ្ងៃស្ថាបនាឡើងសោយរាជ្យសម្បត្តិ
សុវណ្ណប័ដ នៃព្រះចៅផែនដីថៃ រាមាទី៩ (រជ្ជកាលបច្ចុប្បន្ន)
សុវណ្ណប័ដនៃសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក សម្ដេចព្រះសង្ឃរាជថៃ

ពិធីចារឹកព្រះសុវណ្ណប័ដ នាវត្តព្រះស្រីសាស្ដារាម ឯក្រុងទេពមហានគរ រាជអាណាចក្រសៀម កាលពីថ្ងៃទី៤ ខែធ្នូ ព.ស.២៥១៥

_________________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
២. ទំនៀមផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកតនៅនគរថៃ
៣. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស
៤. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៥. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស

មតិ»

1. ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែ​កុម្ភៈ 2016

[…] និង​មាន​គោរម្យងារ​​ក្នុង​​ព្រះ​សុវណ្ណ​ប័ដ​ ជា “សម្ដេច​ព្រះមហាសង្ឃរាជា […]

2. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មីនា 2016

[…] និង​ព្រះ​សុវណ្ណ​ប័ដ […]

3. ទំនៀម​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2016

[…] […]

4. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] ព្រះរាជពិធីបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៥ គឺជាថ្ងៃធំ ដែលត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៦។ ព្រះរាជពិធីចូលតាំងពីព្រឹកព្រលឹម ដោយមានតំណាងរដ្ឋាភិបាលបារាំងសែស រ៉េស៊ីដង់ស៊ុបបេរីយើ ព្រមទាំងព្រះរាជវង្សានុវង្ស សេនាបតី ខ្ញុំរាជការគ្រប់ជាន់ថ្នាក់បានមកប្រជុំគ្នាឯព្រះទីន័ងទេវាវិនិច្ឆ័យ។ បន្ទាប់ពីក្រុមរាជគ្រូអានប្រកាសអញ្ជើញស្ដេចឡើងសោយរាជ្យសម្បត្តិហើយ ទ្រង់ក៏បានឡើងទៅគង់នៅលើបល្ល័ង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ ដោយមានព្រះរាជពិធីប្រកាសព្រះសុវណ្ណប័ដ និងថ្វាយគ្រឿងរាជបញ្ចកកុធភ័ណ្ឌ រួចទ្រង់មានព្រះបឋមបរមរាជឱង្ការ សូរេចព្រះរាជពិធីបរមរាជាភិសេកជាផ្លូវការ។ […]

5. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] […]

6. ខួប​ឆ្នាំ​ទី​៨៨ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] ផ្ដើមសូត្រព្រះសុវណ្ណប័ដថ្វាយព្រះនាម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: