jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃអាទិត្យ 14 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៥ បានកន្លងទៅ និងធ្មេចបើកៗ ឆ្នាំ២០១៦ ក៏បានកន្លងផុតទៅជាងមួយខែទៅហើយដែរ។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៥ ក៏ដូចជាឆ្នាំកន្លងទៅដែរ វើដប្រេស្សបានធ្វើការសង្ខេបឲ្យប្លក់មួយរួចជាស្រេចហើយ ព្រមជាមួយទិន្នន័យសំខាន់ៗមួយចំនួនផងដែរ (សូមអានប្រកាស៖ 2015 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៥)។

ពេញមួយឆ្នាំ២០១៥នេះ មានប្រកាសសរុបចំនួន៣៦៥ប្រកាស ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាស ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ ដែលបានដាក់កាលពីថ្ងៃទីអង្គារ ទី៣០ ខែមិថុនា។ ចំណែកថ្ងៃដែលមានចំនួនចូលមើលច្រើងដងបំផុតនោះគឺថ្ងៃទី១ ខែកក្កដា ដែលមានរហូតដល់ទៅ៤.០២៩ដង។

មកដល់ឆ្នាំ២០១៥នេះ ប្លក់នេះមានកំណើតបាន១០ឆ្នាំហើយ និងសម្រាប់ឆ្នាំពិសេសខួបទី១០នេះ ស្រែខ្មុកក៏បានបោះពុម្ពជាសៀវភៅមួយក្បាល ដោយមានដាក់ប្រកាសសំខាន់ៗមួយចំនួនក្នុងរយៈពេល១០ឆ្នាំនេះ ហើយបានចែកចាយដោយឥតគិតថ្លៃដល់ប្រិយមិត្រមួយចំនួនដែលបានតាមដានអានប្លក់នេះផងដែរ។

នៅឆ្នាំ២០១៥នេះមានអ្នកមកទស្សនាជាហូរហែរ និងមានចំនួនចូលទស្សនាកើនឡើងឡើងវិញ និងលើសស្ថិតិជាងឆ្នាំណាៗទាំងអស់តាំងពីពេលបង្កើតមកផងដែរ។ រហូតមកដល់ពេលនេះមានការចូលមកបើកមើលប្រមាណជាង៧សែន៧ម៉ឺនដង។ ដោយឡែកសម្រាប់ឆ្នាំ២០១៥នេះមានចំនួនចុចចូលមើល ១០៩.៧៦៣ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន៣០១ដង។ (អានប្រកាស៖ សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥

នៅដើមឆ្នាំ (ខែមករា) ខ្ញុំបានដាក់ប្រកាសមួយចំនួនស្ដីអំពីប្រទេសភូមា បន្ទាប់ពីខ្ញុំបានទៅប្រទេសនេះកាលពីចុងឆ្នាំ២០១៤មក ប្រកាសទាំងនោះរួមមាន៖ ទៅសក្ការព្រះចេតិយស្វេតិកុនអាកាសយានដ្ឋានអន្តរជាតិរ៉នកុនវិថីនានានៅក្រុងរ៉នកុន ប្រទេសភូមា។ល។ ចំណែកឯប្រកាសដទៃទៀតមានដូចជា៖ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ នៃរាជវង្សចក្រីថៃយិងលក្សណ៍ ចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីត្រូវបានកាត់ទោសហាមធ្វើនយោបាយ៥ឆ្នាំ និងបទឧក្រិដ្ឋផ្សេងៗទៀតអាពាហ៍ពិពាហ៍ថៃមានលក្ខណៈសាមញ្ញរឿងងាយៗទាំង១០ ដែលគណបក្សប្រជាជនកម្ពុជា មិនបានធ្វើ

នៅខែកុម្ភៈវិញ ប្រកាសសំខាន់ៗមួយចំនួនមាន៖ ១ កុម្ភៈ ឆ្នាំ២០១៣ ព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយដែលខ្ញុំបានចូលរួមព្រះរាជរថបុស្បុកនាគរាជ ក្បាល៣៦៤ កុម្ភៈ ឆ្នាំ២០១៣ ព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយទៀតដែលខ្ញុំបានចូលរួមឆ្នាំនេះខ្មែរ និងថៃ ធ្វើបុណ្យមាឃបូជា និងវិសាខបូជា ខុសថ្ងៃខែគ្នាពិធីបិទមាសអង្គព្រះចេតិយស្វេតិកុនព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃឯកសារប្រវត្តិសាស្ត្រ៖ ព្រះរាជឱង្ការនៃ ព្រះករុណា ព្រះបាទ នរោត្ដម បរមរាមទេវាវតារព្រះសលៀងនៃព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម បរមរាមទេវាវតារចូលឆ្នាំចិននៅក្នុងសង្គមកម្ពុជាព្រះរាជបណ្ដាំ និងព្រះរាជបំណងចុងក្រោយមួយទៀត នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

នៅខែមីនា និងមេសា មាន ព្រះបាទសម្ដេចព្រះចុលចមក្លៅចៅយូហួ ឬរាមាទី៥ នៃរាជវង្សចក្រីថៃ, ពិធីរៀបការនៃជនជាតិលាវ, ខួប៤៥ឆ្នាំនៃរដ្ឋប្រហារឆ្នាំ១៩៧០, អតីតកាលនៃភាពចងចាំ៖ ព្រះវិហារកាតូលិកភ្នំពេញ, លោក លី និងកម្ពុជា, ពិធីលៀងអាហារពេលល្ងាចរបស់មង្គលការលាវ, លោកស្រីពុង ឈីវកេក បដិសេធតំណែងសមាជិកទី៩នៃគ.ជ.បថ្មី, ក្ដីសង្ឃឹមនៃសករាជថ្មីរបស់កម្ពុជាត្រូវបានរលាយបាត់បង់, ព្រះករុណា សុរាម្រឹត ស្ដេចព្រះរាជានុញ្ញាតភ្ញៀវបរទេសក្រាបបង្គំគាល់, ព្រះមាតានៃសិល្បៈខ្មែរយួនលក់ការ៉េមនៅកែបម៉ោងអាស៊ាន?ព្រះចេតិយហ្លួងកាញ្ចនកោដ្ឋតែមប្រិ៍អនុស្សាវរីយ៍ឆ្លងខួបទី១១១ ឆ្នាំប្រសូតនិងខួបទី៤០ ពិរាល័យនៃសម្ដេចព្រះមហាក្សត្រីយានីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស

នៅខែឧសភា និងមិថុនា វិញ មាន ព្រះរាជបណ្ដាំ និងព្រះរាជបំណងមួយទៀតនៃព្រះបរមរតនកោដ្ឋទំនងត្រូវបានបំពេញស្ដេចថៃបង្ហាញព្រះភក្ត្រក្នុងថ្ងៃឆត្រមង្គលអាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា?ថៃចាត់សាង «ឧទ្យានរាជភ័ក្ដិ» រំឭកដល់បុព្វមហាក្សត្រិយ៍ព្រះរាជសារស្ដេចថៃរឿងរ៉ាវខ្មែរឆ្នាំនេះខ្មែរ និងថៃ ធ្វើបុណ្យវិសាខបូជា ខុសថ្ងៃខែគ្នាអាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (ត)ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ

ខែកក្កដា និងសីហា មានប្រកាសសំខាន់ៗមួយចំនួន ជាពិសេសក្នុងឱកាសខួបឆ្នាំទី៥៥ បុណ្យព្រះមេរុ នៃព្រះករុណា ព្រះកាញ្ចនកោដ្ឋ។ ប្រកាសអស់ទាំងនោះ រួមមាន៖ អាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (តចប់)ទំនងជាវីដេអូផ្លូវការចុងក្រោយរបស់ហ្លួងបរមរតនកោដ្ឋមានតែប្រទេសផ្ដាច់ការទេ ដែលធ្វើអ្វីតាមអំពើចិត្តសិល្បៈតុបតែងព្រះមេរុរបស់ថៃព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្សកាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្សវត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្សថៃសាងស្រេចរូបសំណាកបុព្វមហាក្សត្រិយ៍ទាំង៧អង្គមកមើលច្បាស់ៗ មុខមាត់នៃរូបសំណាកក្សត្រិយ៍ថៃទាំង៧អង្គគំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា?ព្រះរាជពិធីសម្ពោធអគារមណ្ឌលព្យាបាលមនុស្សចាស់ «ព្រះសីហនុរាជ»ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជារូបសំណាកធំៗនៃអតីតក្សត្រិយ៍ប្រទេសអាស៊ានចំនួន៣សូរេចហើយ ថៃចាត់ពិធីបួងសួង និងមហាមង្គលាភិសេក ព្រះបរមរូបបុព្វក្សត្រិយ៍ទាំង៧អង្គខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋអំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋអំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋកាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋទង់ប្រាសាទ, ទង់ជាតិដំបូងនៃប្រទេសកម្ពុជា

ដោយឡែកនៅខែកញ្ញា វិញ មានប្រកាសទាក់ទងនឹងប្រវត្តិសាស្ត្រជាច្រើន ជាពិសេសទាក់ទងនឹងការសោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត។ ប្រកាសទាំងនោះ មានដូចតទៅ៖ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិហ្លួងខត្តិយកោដ្ឋតម្កល់ឯព្រះចេតិយភ្នំព្រះរាជទ្រព្យអំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ១៧៥ឆ្នាំនៃថ្ងៃប្រសូតហ្លួងរាជានុកោដ្ឋព្រះបរមរាជានុស្សាវរីយ៍ក្សត្រិយ៍បីព្រះអង្គនៃប្រទេសភូមាម៉ឺន, សែន និងកោដិ បាត់បង់ជាផ្លូវការហើយវត្តសំពៅប្រាំ ស្ថាព្រះហស្ថនៃសម្ដេចព្រះវររាជជននី វ៉ាន់ព្រះមហាពិជ័យមង្កុដសត្វហិមពាន្តនៅទីព្រះមេរុថៃសោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជួន ណាតថៃសម្ពោធឧទ្យាន «រាជភ័ក្ដិ» ជាផ្លូវការព្រះរាជពិធីថ្វាយគន្ធវារីចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយការអញ្ជើញទៅសម្ដែងវិយោគទុក្ខ ចំពោះព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជ

នៅខែតុលា មានប្រកាសមួយចំនួនទាក់ទងនឹងនយោបាយនៅកម្ពុជា មាន៖ ចង់តាំងខ្លួនធ្វើគ្រូភូមាសន្តិភាពនៃកម្ពុជាមិនបានមកពីជនណាម្នាក់ ឬក្រុមណាមួយផ្ដាច់មុខទេកម្ពុជាថ្ងៃនេះពីសាមញ្ញជនមកជាអ្នកនយោបាយឆ្នើមដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រកាសមួយចំនួនទៀត មាន ដូចជា ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ» ជា «បិណ្ណ»មណីមេខលា«វរវង្ស សូរវង្ស» អំណោយពីអតីតព្រះចៅផែនដីខ្មែរ ថ្វាយអតីតព្រះចៅផែនដីសៀម

នៅខែវិច្ឆិកា វិញ មាន អនាគតមួយដ៏ភ្លឺស្វាងរបស់ប្រជាជនភូមាអបអរសាទរប្រជាជនភូមាដ៏ហានក្លាពិធីសម្ពោធមហោស្រពជាតិ «ព្រះសុរាម្រិត»ពិធីសម្ពោធស្ពានព្រះបាទមុនីវង្សប្រវត្តិសាស្ត្រនយោបាយដ៏ក្រឡាប់ចាក់មួយទៀតនាថ្ងៃនេះអំពី «ព្រះកៀវ»៩០ឆ្នាំនៃការសម្ពោធវិមានអនុស្សាវរីយ៍សង្គ្រាមលោកលើកទី១

ខែធ្នូ ដែលជាខែចុងក្រោយ មាន៖ ស្រែខ្មុកឈានដល់អាយុ១០ឆ្នាំ១០ឆ្នាំបរិបូរណ៍នៃប្លក់ស្រែខ្មុកលាវ ចាត់បុណ្យធំ ឆ្លង៤០ឆ្នាំ ថ្ងៃស្ថាបនា សបប.លាវពាក្យសម្គាល់ «ក្សត្រិយ៍ទ្រង់រាជ្យ» នៅនគរកម្ពុជាសស្រ្តាយុធព្រះចៅផែនដីខ្មែរនាបុរាណសម័យខួប៥១ឆ្នាំនៃពិធីសម្ពោធមហាពហុកីឡដ្ឋានជាតិព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជអរីជិនណាល់សងថៃចាត់ព្រះរាជពិធីចេញព្រះមេរុ និងថ្វាយព្រះភ្លើងសម្ដេចព្រះសង្ឃរាជទំនៀមប្រើផ្លិតរងនៅនគរថៃ១៥ឆ្នាំ មរណភាពនៃបុគ្គលដែលត្រូវបានបំភ្លេចលាវចាត់ពិធីរំលាយសពប្រធានគណៈសង្ឃជាន់ខ្ពស់របស់ខ្លួនខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវសិល្បៈព្រះមេរុរបស់លាវឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្សមកមើលរាជរថពិធីសម្ដេចព្រះសង្ឃរាជក្រុងសៀម និង វឌ្ឍនភាពនៃការបំពេញព្រះរាជបណ្ដាំហ្លួងរតនកោដ្ឋ

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៥៦,៥ % និង ១៤,១ %) បន្ទាប់មកមានពីថៃឡង់ដ៍ (៨,៤ %), វៀតណាម (៦,៧ %), បារាំង (២,៦ %), អូស្ត្រាលី (១,៨ %), សាធារណរដ្ឋកូរ៉េ (១,៥ %), កាណាដា (១,២ %), ជប៉ុន (១,១ %) និងមកពីអឺរ៉ុប, តៃវ៉ាន់ និងលាវ មានចំនួនស្មើគ្នាគឺ (០,៧ %)… ជាបន្តបន្ទាប់ ដែលសរុបរួមមាន ១៤៥ប្រទេស (ស្មើឆ្នាំកន្លងទៅ) រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៤ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៥នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥
២. 2015 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៥
៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

%d bloggers like this: