jump to navigation

រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន ថ្ងៃចន្ទ 15 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព.
trackback

ថ្ងៃ​​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ នេះ មាន​រយៈ​ពេល​១៨២​ឆ្នាំ​ហើយ ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​មួយ​ព្រះ​អង្គ ទ្រង់​ប្រសូត​។ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ដែល​ទ្រង់​ជា​រាជ​ត្រកូល​ក្សត្រិយ៍​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទ្រង់​គឺ​ព្រះ​រាជ​កុមារ​នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមាធិបតី ព្រះ​អង្គ ដួង និង​ព្រះ​ជាតិ​ក្សត្រីយ៍ ប៉ែន

ជា​ប្រវត្តិ​សាស្ត្រ​នៃ​រូប​ថត​ទំនង​ចាប់​មាន​ឡើង​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​ករុណា ព្រះ នរោត្ដម នេះ​ឯង ហេតុ​ដូច​នេះ យើង​អាច​ឃើញ​ព្រះ​ឆាយា​លក្ខណ៍​ទ្រង់​មួយ​ចំនួន​ តាំង​ពី​នៅ​វ័យ​កណ្ដាល ហើយ​មិន​មាន​ច្រើន​ប៉ុន្មាន​ដែរ បើ​ធៀប​នឹង​រជ្ជកាល​ក្រោយ​ៗ​មក​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​កម្រ និង​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​បង្ហាញ​ពី​ព្រះ​ឆាយា​លក្ខណ៍ ព្រះ​អង្គ ក្នុង​គ្រា​ប្រមាណ​គ.ស.​​១៨៩៩ (​ចន្លោះ​ខែ​តុលា និង​ធ្នូ​)​។ គ្រា​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ប្រមាណ​​៦៥​ព្រះ​វស្សា ឬ​ប្រមាណ​៥​ឆ្នាំ​មុន​ទ្រង់​សុវណ្ណ​គត​។

រូប​ថត​នេះ​ថត​នៅ​ក្នុង​បរិវេណ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ ដោយ​ជន​ជាតិ​បារាំង​មួយ​រូប ដ្បិត​កាល​ណុះ​នគរ​ខ្មែរ​យើង​ស្ថិត​នៅ​ក្រោម​អាណា​ព្យាបាល​បារាំង​នៅ​ឡើយ​។ រូប​ភាព​បង្ហាញ​ឲ្យ​ឃើញ​ទ្រង់​គង់​លើ​រាជ​រថ​អាជានេយ្យ ដោយ​មាន​រាជ​សារថី​ពីរ​រូប​បរ​ពី​ខាង​មុខ និង​អម​ដោយ​កង​ទាហាន​សេះ​​រក្សា​ព្រះ​អង្គ​​មួយ​ចំនួន​នៅ​ពី​ក្រោយ​ផង​ដែរ​​៕

រូប​នៅ​ក្នុង​រង្វង់​ក្រហម​គឺ​ជា​ព្រះ​ករុណា ព្រះ​នរោត្ដម ព្រះ​សុវណ្ណ​កោដ្ឋ

__________________________________________________
អាន​ផង​ដែរ​៖
១. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​”
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ
៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ
៥. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ
៦. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជាភិសេក
៧. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ

មតិ»

1. នរោត្ដម | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

2. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​” | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

3. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

4. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

5. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ | - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

6. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

7. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]

8. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: