jump to navigation

«​និស្ស័ន​» នឹង​ផ្ដើម​ផលិត​រថយន្ត​លើក​ដំបូង​នៅ​ភូមា នា​ឆ្នាំ​នេះ ថ្ងៃពុធ 17 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – ក្រុម​ហ៊ុន «​និស្ស័ន​» ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ដ៏​ធំ​របស់​ជប៉ុន នឹង​ចាប់ផ្ដើម​ដំឡើង​រថ​យន្ត​នៅ​ក្នុង​ប្រទេស​ភូមា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន ក្នុង​ការ​ពង្រីក​ខ្លួន​នៅ​ក្នុង​ទ្វីប​អាស៊ី​។

មាន​បណ្ដា​ក្រុមហ៊ុន​បរទេស​ធំ​ៗ​ជា​ច្រើន​បាន​ចូល​មក​ធ្វើ​ការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​ភូមា ចាប់​តាំង​ពី​ប្រទេស​នេះ​ផ្ដើម​ធ្វើ​កំណែ​ទម្រង់ និង​បើក​ចំហ​ប្រទេស​កាល​ពី​ឆ្នាំ​២០១១​។

ក្រុម​ហ៊ុន «​និស្ស័ន​» បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផលិត​នឹង​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ដែល​រួម​ហ៊ុន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី គឺ​ Tan Chong Motor Group មុន​ពេល​ប្ដូរ​ទៅ​ផលិត​នៅ​រោង​ចក្រ​ថ្មី ដែល​កំពុង​កសាង​នៅ​ឯ​បាខូ (​ភ. ပဲခူးမြို့) ដែល​មាន​ចម្ងាយ​ប្រមាណ​៨០​គ.ម.​ពី​ក្រុង​រ៉នកុន​។ ក្រុមហ៊ុន​ជប៉ុន​នេះ​បាន​ប្រកាស​ពី​ផែន​ការ​ក្រុមហ៊ុន ដែល​នឹង​កសាង​រោង​ចក្រ​ផលិត​រថ​យន្ត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ភូមា កាល​ពី​៣​ឆ្នាំ​កន្លង​ទៅ​នេះ​។

បុគ្គលិក​ចំនួន​២០០​នាក់ នឹង​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សម្រាប់​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​ភូមា​នេះ​។ ក្រុមហ៊ុន​មាន​ផែន​ការ​ផលិត ១០.០០០​គ្រឿង ក្នុង​១​ឆ្នាំ​។ ទោះ​បី​យ៉ាង​នេះ​ក្ដី នៅ​មិន​ទាន់​មាន​ព័ត៌មាន​ថា​រថ​យន្ត​ទាំង​អស់​នោះ នឹង​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ប្រទេស ឬ​នាំ​ចេញ​នោះ​ទេ​៕

រថ​យន្ត​និស្ស័ន​នៅ​ក្នុង​ប្រទេស​ភូមា
ចរាចរណ៍​នៅ​ក្រុង​រ៉នកុន ប្រទេស​ភូមា

____________________________________________
អាន​ផង​ដែរ​៖
១. វិថី​នានា​នៅ​ក្រុង​រ៉នកុន ប្រទេស​ភូមា
២. តាក់ស៊ី​ភូមា

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: