jump to navigation

គ្រឿង​ភាជនៈ​ចាត់​ក្រយា​ព្រះ​ស្ងោយ​ហ្លួង​សុវណ្ណ​កោដ្ឋ ថ្ងៃសៅរ៍ 20 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

នា​រជ្ជកាល​ហ្លួង​សុវណ្ណ​កោដ្ឋ នគរ​ខ្មែរ​យើង​បាន​ក្លាយ​ជា​រដ្ឋ​ក្រោម​អាណា​​ព្យាបាល​បារាំង​សែស​ពេញ​ទី ហេតុ​ដូច​នេះ​វប្បធម៌ ព្រម​ទំនៀម​មួយ​ចំនួន បាន​ឆ្លង​ចូល​នគរយើង ជា​ពិសេស​ក្នុង​ព្រះ​រាជ​សំណាក់ និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​យើង​នា​សម័យ​នោះ​​។ ក្រៅ​ពី​វប្បធម៌​បារាំង​ដែល​ជា​ម្ចាស់​អាណានិគម វប្បធម៌​លោក​ខាង​លិច និង​អាស៊ី​ខាង​កើត​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​មក​កាន់​តែ​ច្រើន​ឡើង ដ្បិត​នគរ​យើង​បើក​ចំហ​ហើយ​ បន្ទាប់​ពី​ស្រឡះ​ដៃ​នៃ​​អំណាច​សៀម និង​យួន​។

នា​សារមន្ទីរ​ក្នុង​បរិវេណ​​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល មាន​តាំង​នូវ​គ្រឿង​ប្រើ​ប្រាស់ និង​ភាជនៈ​ជា​ច្រើន​ដែល​សំណាក់​រាជ​វាំង​ខ្មែរ​នា​រជ្ជកាល​ព្រះ​បាទ នរោត្ដម ប្រើ​ប្រាស់​សម្រាប់​ចាត់​ក្រយា​ព្រះ​ស្ងោយ​ព្រះ​អង្គ​។ គ្រឿង​ភាជនៈ​ទាំង​នោះ មាន​ទម្រង់​នៅ​ថ្មី ស្រស់​ស្អាត​ល្អ សម​ជា​ទ្រព្យ​សម្បត្តិ​ព្រះ​នគរ និង​មាន​អាយុ​ជាង​រយ​ឆ្នាំ​មក​ហើយ​។

ភាជនៈ ជា​ច្រើន​ដែល​ទំនង​ផលិត​នៅ​ប្រទេស​លោក​ខាង​លិច​ផង​នោះ មាន​ប្រាកដ​ព្រះ​រាជ​សង្ហារ​ខ្មែរ នា​រជ្ជកាល​ព្រះ​អង្គ ព្រម​ទាំង​ភាជនៈ​ឯ​ទៀត មាន​ប្រាកដ​ត្រា​សញ្ញា​លក្ខណ៍ ប្រចាំ​ព្រះ​អង្គ​ផង គឺ​មាន​រូប​ម្កុដ សណ្ឋាន​ម្កុដ​ក្សត្រិយ៍​លោក​ខាង​លិច និង​អក្សរ «​N» ដែល​តំណាង​ព្រះ​នាម​ព្រះ​អង្គ ជា​ភាសា​បារាំង​សែស គឺ Norodom នោះ​ឯង​។ ភាជនៈ​មួយ​ចំនួន​ទៀត ធ្វើ​អំពី​ស្ពាន់ ទង់ដែង​…។ល។ មាន​រចនា​ប័ទ្ម​ទំនង​ជា​ម​ក​ពី​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត និង​មួយ​ចំនួន​ទៀត មក​ពី​អាស៊ី​ខាង​កើត​ផង​ដែរ​។

ក្រៅ​ពី​ភាជនៈ​អស់​ទាំង​នោះ ក៏​ឃើញ​មាន​ភាជនៈ​មួយ​ចំនួន​ ប្រកដ​ការ​ឆ្លាក់​ជា​ក្បាច់​ខ្មែរ​យើង​យ៉ាង​ស្រស់​ស្អាត ដូច​ជា​រូប​គ្រុឌ​, ហនុមាន​, សុវណ្ណ​មឆ្ឆា និង​រាហុ ជា​ដើម​។ល។​

សម្បត្តិ​ជាតិ​ដ៏​មាន​តម្លៃ​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​រជ្ជកាល​ព្រះ នរោត្ដម សម្រាប់​រៀប​ចំ​ចាត់​ក្រយា​ព្រះ​ស្ងោយ​។ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​សំណាក់​ព្រះ​បរម​រាជ​វាំង​ដាក់​តាំង​ក្នុង​សារ​មន្ទីរ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​សិក្សា​ស្រាវ​ជ្រាវ ទាំង​ជាតិ និង​អន្តរជាតិ​៕​៚

_______________________________________________
អាន​ផង​ដែរ​
១. ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: