jump to navigation

ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រះ​វរ​រាជិនី​បរម​បពិត្រ ថ្ងៃ​ព្រហស្បតិ៍ 25 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​ព្រហស្បតិ៍ ទី​៣​រោច​ ខែ​មាឃ ឆ្នាំ​មមែ សប្ដ​ស័ក ព.ស.​២៥៥៩ (​២៥ កុម្ភៈ ២០១៦​) នេះ មាន​រយៈ​ពេល​១២៥​ឆ្នាំ​គត់​នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​អង្គ ដួង និង​​សម្ដេច​ព្រះ​វរ​រាជិនី​បរម​បពិត្រ ប៉ែន​ នា​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ អតីត​រាជធានី​​ឧត្ដុង្គ​មាន​ជ័យ​។

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​ បរម​រាម​ទេវាវតារ (​ព្រះ​សុវណ្ណ​កោដ្ឋ​) ដែល​ជា​ព្រះ​រាជ​បុត្រ ព្រះ​អង្គ​បាន​សាង​ព្រះ​ចេតិយ​ធំ​មួយ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ឈ្មោះ​ថា​ព្រះ​ចេតិយ​ត្រៃត្រិង្ស​ ដោយ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​តាម​បែប​ផែន​ខ្មែរ​បុរាណ និង​ទំនើប​នា​សម័យ​នោះ​ សម្រាប់​តម្កល់​ព្រះ​អដ្ឋិ​ព្រះ​បិតា និង​មាតា​ព្រះ​អង្គ​។

រហូត​មក​ដល់​ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ​ធំ ឆ្នាំ​ថោះ​ត្រី​ស័ក ពុទ្ធ​សករាជ​២៤៣៤ មហា​សករាជ​១៨១៣ ចុល្ល​សករាជ​១២៥៣ គ្រឹស្ត​សករាជ​១៨៩១ ទើប​ព្រះ​អង្គចាត់​ឲ្យ​មាន​ព្រះ​រាជ​ពិធី​ធំ​មួយ​បញ្ចុះ​​ព្រះ​បរម​អដ្ឋិ​ព្រះ​បិតា​ព្រះ​អង្គ ព្រះ​ករុណា​ព្រះ​បរម​កោដ្ឋ នៅ​ក្នុង​ព្រះ​ចេតិយ​នេះ​។ ក្រោយ​មក​នៅ​ពេល​ដែល​ព្រះ​មាតា​ទ្រង់​សុវណ្ណគត​ទៅ ព្រះ​បរម​អដ្ឋិ​ក៏​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​ព្រម​ជាមួយ​ព្រះ​ស្វាមី​ក្នុង​ចេតិយ​នេះ​ដែរ​។

ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​អង្គ ដួង ព្រះ​អង្គ​ទ្រង់​ព្រះ​សុវណ្ណ​គត នា​ឆ្នាំ​វក​ ទោ​ស័ក គ.ស.​១៧៩៦ (​តាម​សិលា​ចារិក ​ឯ​ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៨៦០​) ក្នុង​ព្រះ​ជន្ម​៦៥​ឆ្នាំ​។ ចំណែក​ឯ​សម្ដេច​ព្រះ​វរ​រាជិនី​បរម​បពិត្រ ប៉ែន​ វិញ ទ្រង់​សុវណ្ណ​គត នា​ឆ្នាំ​មែ នព្វ​​ស័ក គ.ស.​១៨៩៥ ក្នុង​ព្រះ​ជន្ម​៨១​ឆ្នាំ​៕​៚

ព្រះ​ចេតិយ​ត្រៃត្រិង្ស ទី​តម្កល់​ព្រះ​បរម​អដ្ឋិ

_____________________________________________
អាន​ផង​ដែរ
១. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ

 

មតិ»

1. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 28 ខែ​កុម្ភៈ 2016

[…] _____________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ២. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៥. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ ៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ៧. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស ៨. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​… […]

2. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រ - ថ្ងៃអាទិត្យ 28 ខែ​កុម្ភៈ 2016

[…] _____________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ២. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៥. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​… […]

3. ខួប​ឆ្នាំ​ទី​៧៥ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ច - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2016

[…] _____________________________________________ អានផងដែរ៖ ១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ២. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ ៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ ៥. ខួបឆ្នាំទី១២៥ នៃព្រះរាជពិធីបញ្ចុះព… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: