jump to navigation

Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​» ថ្ងៃ​អង្គារ 1 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

ជាមួយ​នឹង​ការ​ចូល​មក​ដល់​នៃ​ខែ​មីនា សម្រាប់​ឆ្នាំ​២០១៦​នេះ ខ្ញុំ​សូម​លើក​យក​ពី​ការ​យល់​ច្រឡំ និង​ការ​អាន ក៏​ដូច​ជា​ការ​សរសេរ​ឈ្មោះ​នៃ​ខែ​នេះ ខុស​ពី​សំណាក់​ប្រជាជន​ខ្មែរ​មិន​តិច​ដែរ​ទេ​។​ តាម​ពិត​ខែ «មីនា​» គឺ​សរសេរ​បែប​នេះ មិន​មែន​សរសេរ «មិនា​» ទេ ពោល​គឺ​ប្រើ ស្រៈ «ី» មិន​មែន​ស្រៈ «ិ» ទេ​។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​មីនា នេះ ក្លាយ​មក​ពី​ពាក្យ «មីន» និង​មាន​អត្ថន័យ ព្រម​ទាំង​ការ​ប្រើ​ប្រាស់​ដូច​ខាង​ក្រោម​នេះ​៖

មីន

សំ. បា. ( ន. ) (មីន) ត្រី; ឈ្មោះខែទី ១២ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស (ខែទី ៣) បារាំងសែស : ខែមីន (ហៅថា មីនរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មីនា ជាខែទី ៣ ដែរ ។ (តាមសំឡេងអក្សរខ្មែរត្រូវអានថា មីនា, ប៉ុន្តែទម្លាប់ទាញឲ្យថា មីន៉ា ក៏ក្លាយទៅជា អញ្ញត្រសព្ទ) ។ មីនៈ

___________________________________________
អាន​ផង​ដែរ​៖
១. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «រង់​ចាំ​» ជា «រង​ចាំ​»
២. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បាទ​» ជា «បាត​»
៣. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​»
៤. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «អុំ​ទូក​» ជា «អ៊ុំ​ទូក​»
៥. ការ​យល់​ច្រឡំ និង​សរសេរ​ឈ្មោះ​រដ្ឋធានី​លាវ «វៀង​ចន្ទន៍​»
៦. ការ​យល់​ច្រឡំ និង​សរសេរ​ព្រះ​នាម ​ព្រះ​បាទ អង្គ ដួង
៧. ការ​យល់​ច្រឡំ និង​ការ​សរសេរ​ព្រះ​បរម​នាម ជា «​កោដិ​» ជំនួស​ឲ្យ «​កោដ្ឋ​»

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: