jump to navigation

ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ថ្ងៃ​ពុធ 2 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃពុធ ទី២ ខែមីនា គ.ស.២០១៦ នេះ មានរយៈពេល៦០ឆ្នាំគត់ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់ព្រះនគរខ្មែរ នោះគឺ ព្រះរាជពិធីរាជាភិសេកជាផ្លូវការព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី និងសម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ជាអម្ចាស់។ ព្រះរាជពិធីនេះប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ គឺចាប់តាំងពីថ្ងៃសុក្រ ៦រោច ដល់ថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំមមែ សប្ដស័ក ព.ស.២៤៩៩ ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា គ.ស.១៩៥៦។

ព្រះរាជពិធីកាលពី៦០ឆ្នាំមុននេះ ត្រូវបានរៀបចំឡើងយ៉ាងសមព្រះកិត្តិយសតាមបែបផែនបុរាណខត្តិយរាជបវេណី តាមទំនៀមព្រាហ្មណ៍បុរាណ និងពុទ្ធសាសនា។ ព្រះរាជពិធីចាប់ផ្ដើមនៅថ្ងៃទី១ ដោយពិធីព្រាហ្មណ៍ និងនៅថ្ងៃទី២ បណ្ដាខ្ញុំព្រះរាជការ ជំទាវ ខុនណាង តូចធំ ចូលថ្វាយព្រះពរ ទ្រង់ព្រះពស្រ្តពេញយស នាព្រះបរមរាជវាំង។ នៅថ្ងៃ៣ ព្រះសង្ឃចំនួន៦២អង្គ ប្រារព្ធព្រះរាជពិធីតាមបែបព្រះពុទ្ធសាសនា ថ្វាយដើម្បីជាសិរីមង្គល ដល់ព្រះករុណា និងព្រះនគរ។ នៅថ្ងៃទី៤ នៃព្រះរាជពិធី ព្រះអង្គទាំងទ្វេបានចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះសុគន្ធោទកនាខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំងចតុម្មុខ ដើម្បីប្រកបព្រះរាជពិធីផ្សេងៗទៀត។

ព្រះរាជពិធីអភិសេកនាឆ្នាំ១៩៥៦ នោះស្របគ្នានឹងព្រះរាជពិធីឆ្លងខួប៥ជុំ ចម្រើនព្រះជន្មព្រះអង្គ គម្រប់៦០ព្រះវស្សា សុខាភិសេក នាថ្ងៃអង្គារ ១០រោច ខែផល្គុន ឆ្នាំមមែ សប្តស័ក ព.ស.២៤៩៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ព្រះរាជពិធីអភិសេកផ្លូវការប្រារព្ធឡើង នាព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះករុណា ជាអម្ចាស់ទ្រង់ព្រះពស្ត្រពេញយស គង់លើព្រះមហាបល្ល័ង្គ ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់។ សម្ដេចចៅហ្វាវាំងប្រកាសថ្វាយព្រះបរមនាម និងព្រះសុវណ្ណប័ដ បន្ទាប់មកព្រះរាជបុត្រថ្វាយគ្រឿងរាជបញ្ចកកុធភ័ណ្ឌ

ព្រះចៅផែនដីទ្រង់ សូរសីហនាទព្រះបឋមបរមរាជឱង្ការ ក្នុងចំណោមបណ្ដាព្រះរាជវង្សានុវង្ស ខ្ញុំព្រះរាជការ ជំទាវខុនណាង ព្រមទាំងភ្ញៀវអន្តរជាតិជាច្រើនរូបដែលបានចូលរួមក្នុងព្រះរាជពិធីនាថ្ងៃនោះ។ ដោយឡែកសម្ដេចព្រះមហាក្សត្រិយានីវិញ ព្រះអង្គទ្រង់ព្រះពស្ត្រពេញយស ទ្រង់គង់លើព្រះបល្ល័ង្កព្រះមហាបុស្បុក ខាងក្រោយព្រះមហាស្វេតច្ឆត្រ ចប់ស្រេចព្រះរាជពិធីអភិសេកព្រះចៅផែនដី និងសម្ដេចព្រះមហាក្សត្រិយានីខ្មែរ។

នៅថ្ងៃនោះដែរ ព្រះរាជពិធីប្រទក្សិណព្រះនគរ ដង្ហែព្រះចៅផែនដីថ្មី ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ជាអម្ចាស់ ត្រូវបានធ្វើឡើងនៅតាមដងវិថីនានាជុំវិញ ព្រះរាជធានី ដើម្បីអាណាប្រជារាស្ត្ររបស់ទ្រង់បានឃើញព្រះរាជបារមី និងចូលរួមថ្វាយព្រះពរម្ចាស់ផែនដីនៃខ្លួនផងដែរ។ នៅថ្ងៃបន្ទាប់ក៏មានព្រះរាជពិធីដង្ហែក្បួនព្យុហយាត្រានានា ដើម្បីសាទរឆ្លងព្រះរាជពិធីអភិសេកផងដែរ។

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សុរាម្រិត ព្រះអង្គបានឡើងស្នងរាជ្យបន្តពីព្រះរាជបុត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បន្ទាប់ពីព្រះអង្គបានដាក់រាជ្យសម្បត្តិថ្វាយព្រះបិតាកាលពីឆ្នាំ១៩៥៥ មកម្ល៉េះ រហូតមកដល់ឆ្នាំ១៩៥៦ នោះ ទើបព្រះរាជពិធីអភិសេកជាផ្លូវការបានប្រារព្ធឡើង៕៚

ព្រះរាជពិធីស្រង់ព្រះសុគន្ធវារី
ពិធីអភិសេកព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
ព្រាហ្មណ៍ព្រះរាជគ្រូវថ្វាយព្រះពរជ័យ
ព្រះរាជពិធីដង្ហែតាមដងវិថីនានានាព្រះរាជធានី
ប្រជារាស្ត្រតាមដងផ្លូវរង់ចាំទទួលព្រះមហាក្សត្រិយ៍ និងមហាក្សត្រីយ៍ខ្លួន
ក្បួនព្យុហយាត្រា

_________________________________________
អានផងដែរ៖
១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ
២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
៣. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៩
៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៥. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៦. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស
៧. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក

Advertisements

មតិ»

1. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មីនា 2016

[…] _________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខា… […]

2. គ្រឿង​រាជ​បញ្ច​កកុធ​ភ័ណ្ឌ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មីនា 2016

[…] ___________________________________________________________________ អាន​ផង​ដែរ៖ ១. គ្រឿង​រាជ​កកុធ​ភ័ណ្ឌ​​នៃ​នគរ​ក្រុង​ស្យាម ២. ព្រះ​មហា​ពិជ័យ​មង្កុដ ៣. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខា… […]

3. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៩ | ស្រែ​ - ថ្ងៃ​ចន្ទ 7 ខែ​មីនា 2016

[…] _________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខា… […]

4. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 8 ខែ​មីនា 2016

[…] _________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខា… […]

5. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃ​ពុធ 9 ខែ​មីនា 2016

[…] ក្នុង​ឱកាស​បុណ្យ​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រ… […]

6. កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 26 ខែ​មេសា 2016
7. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016
8. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 29 ខែ​មេសា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: