jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក ថ្ងៃសៅរ៍ 5 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

នៅក្នុងទំនៀមនៃព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រិយ៍ខ្មែរនោះ មានពិធីតូចៗជាច្រើនតាមលំដាប់ ដោយព្រះរាជពិធីបរមរាជាភិសេកទាំងមូលប្រារព្ធធ្វើឡើងមិនតិចជាង៣ថ្ងៃទេ។ ព្រះរាជពិធីដ៏សំខាន់មួយមុនពេលអភិសេកឡើងគ្រងរាជ្យនោះ គឺព្រះរាជពិធីស្រង់ព្រះសុគន្ធវារី។

ព្រះរាជពិធីថ្វាយព្រះសុគន្ធវារីចំពោះព្រះមហាក្សត្រិយ៍អង្គថ្មីនេះធ្វើឡើងអាចផ្លាស់ប្ដូរតាមកាលសម័យ ដោយចាត់ឡើងមុនមួយថ្ងៃនៃព្រះរាជពិធីអភិសេក ឬនៅថ្ងៃអភិសេកតែម្ដង តែត្រូវធ្វើមុនព្រះរាជពិធីអភិសេកជាអភិសិត្តរាជ។

វារិដែលយកមកធ្វើព្រះរាជពិធីស្រង់នោះ ត្រូវបានយកមកពីទីសំខាន់ៗនានាក្នុងព្រះនគរ ក្នុងនោះ មានមកពីភ្នំគូលែនជាដើម ហើយត្រូវធ្វើពិធីដោយព្រាហ្មណ៍ព្រះរាជគ្រូ មុននឹងយកមកស្រង់ថ្វាយព្រះមហាក្សត្រិយ៍ដែលត្រូវរាជាភិសេក។

បុស្បុកធំមួយមាន៩ថ្នាក់ត្រូវបានរៀបចំឡើងដើម្បីព្រះមហាក្សត្រិយ៍អង្គថ្មីគង់ ក្នុងព្រះរាជពិធីនេះ និងជាទូទៅប្រារព្ធឡើងនាខាងមុខព្រះនីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គល។ នៅវេលាពិធីថ្វាយព្រះសិទ្ធរសនេះ ក្រៅអំពីព្រះរាជគ្រូ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះរាជបិតា និងព្រះរាជជននី ស្ដេចក៏យាងចូលរួមព្រះរាជពិធីស្រង់ព្រះសុគន្ធវារីថ្វាយព្រះមហាក្សត្រិយ៍អង្គថ្មីផងដែរ៕៚

ព្រះរាជពិធីស្រង់សុគន្ធវារីថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានីជាអម្ចាស់ជីវិតលើត្បូង នាខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំងចតុម្មុខមង្គល ក្នុងឱកាសបរមរាជាភិសេក នាថ្ងៃចន្ទ ៩រោច ខែផល្គុន ឆ្នាំមមែ សប្តស័ក ព.ស.២៤៩៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦

_________________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
២. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស
៣. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៤. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស

មតិ»

1. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃអង្គារ 8 ខែ​មីនា 2016

[…] […]

2. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] _________________________________________ អានផងដែរ៖ ១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ ២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម ៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱ…៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ […]

3. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] និងសម្ដេចព្រះមហាក្សត្រិយានី ៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱ…៥. ខួបឆ្នាំទី១១០ បរមរាជាភិសេក […]

4. ខួប​ឆ្នាំ​ទី​៨៨ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] ព្រះភូសាផាយសសម្រាប់ព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណរាជបវេណី (អានប្រកាស៖ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: