jump to navigation

ភេសជ្ជៈ​ហ្វ្រី​នៅ​អ៊ែរ​អាស៊ី ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

សម្រាប់​លោក​អ្នក​ដែល​ទទួល​សេវា​កម្ម​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​អាស៊ី​ច្បាស់​ជា​ដឹង​ហើយ​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ថោក​មួយ​នេះ​មិន​មាន​បម្រើ​អាហារ និង​ភេសជ្ជៈ​ដូច​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃ​ទៀត​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ តែ​អ្នក​ដំណើរ​ត្រូវ​ទិញ​បើ​ចង់​ទទួល​ទាន​។

ទោះ​បី​យ៉ាង​ណា​ក្ដី មាន​វិធី​មួយ​ដែល​អ្នក​ដំណើរ​អាច​ទទួល​ទាន​ភេសជ្ជៈ​បាន​ដោយ​មិន​បង់​ប្រាក់​នោះ​គឺ ប្រសិន​បើ​អ្នក​ដំណើរ​មាន​ប័ណ្ណ​ឥណទាន​វីសា​​របស់​ធនាគារ​បាងកក​រួម​ជាមួយ​អ៊ែរ​អាស៊ី​។ អ្នក​ដំណើរ​ដែល​កាន់​ប័ណ្ណ​នេះ ក្រៅ​ពី​មាន​សិទ្ធិ​ទទួល​បាន​ការ​ចុះ​ឈ្មោះ (​សម្រាប់​ធ្វើ​ដំណើរ​ក្នុង​ស្រុកថៃ​) នៅ​កន្លែង​ពិសេស (​មិន​ចាំ​បាច់​តម្រង់​ជួរ​កន្លែង​ធម្មតា​) និង​បាន​ចូល​យន្តហោះ​មុន​គេ​ហើយ អ្នក​កាន់​បណ្ណ​នេះ​អាច​មាន​សិទ្ធិ​ទទួល​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​យន្តហោះ​ដែល​មានតម្លៃ​៦០​បាទ​ផង​ដែរ​​។

ដើម្បី​ទទួល​បាន​សិទ្ធិ​នេះ​អ្នក​ដំណើរ​គ្រាន់​តែ​បង្ហាញ​បណ្ណ​ឥណទាន និង​បណ្ណ​ឡើង​យន្តហោះ​ទៅ​អ្នក​បម្រើ​លើ​យន្តហោះ​ លោក​អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​ដូច​ជា​ទឹក ទឹកក្រូច ទឹក​កូកា​កូឡា ជា​ដើម​។ល។

ភេសជ្ជៈ​ហ្វ្រី​របស់​អ៊ែរ​អាស៊ី
ប័ណ្ណ​ឥណទាន​វីសា​របស់​ធនាគារ​បាងកក​រួម​ជាមួយ​អ៊ែរ​អាស៊ី

__________________________________________
ប្រកាសប្រហាក់ប្រហែល
១. បណ្ណ​ឥណ​ទាន​ធនាគារ​បាងកក និង​ថៃ​អ៊ែរ​អាស៊ី

Advertisements

មតិ»

1. បណ្ណ​ឥណ​ទាន​ធនាគារ​បាងកក និង​ថៃ​អ៊ែរ​អាស៊ី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែ​មីនា 2016

[…] __________________________________________ ប្រកាសប្រហាក់ប្រហែល៖ ១. បើកកុងនៅធនាគារថៃ ២. ​ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា ៣. ការ៍ដវីសាថ្មី ៤. បើក​បណ្ណ​ឥណទាន​នៅ​ធនាគារ​ថៃ ៥. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី ធនាគារ​ក្រុង​ថៃ ៦. បណ្ណ​ឥណទាន​ធនាគារ​កសិករ​ថៃ ៧. ភេសជ្ជៈ​ហ្វ្រី​នៅ​អ៊ែរ​អាស៊ី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: