jump to navigation

អតីត​សម្ដេច​​ព្រះ​សង្ឃ​រាជ​សៀម​មក​រួម​ពិធី​សម្ពោធ​ព្រះ​បរម​សារី​រិក​ធាតុ​នៅ​នគរ​ខ្មែរ ថ្ងៃសៅរ៍ 12 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កាល​ពី​គ្រា​ពុទ្ធ​សករាជ​២៤៩៥ ឬ​គ្រឹស្ទ​សករាជ​១៩៥២ ព្រះ​នគរ​កម្ពុជា​មាន​ចាត់​ពិធី​បុណ្យ​បែប​សាសនា​ព្រះ​ពុទ្ធ​ដ៏​ធំ​មួយ​រហូត​រយៈ​ពេល​៧​យប់​៨​ថ្ងៃ​ឯណុះ នោះ​គឺ​ពិធី​សម្ពោធ​ព្រះ​បរម​សារី​រិក​ធាតុ និង​ព្រះ​​អរហន្ត​​ធាតុ​នៃ​ព្រះ​សារី​បុត្ត និង​ព្រះ​មោគ​ល្លាន​។ ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មុន​ពេល​ព្រះ​នគរ​យើង​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​សែស​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​អតីត​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទ្រង់​ជា​ប្រធាន​ផង​​ដែរ​។

អ្វី​ដែល​គួរ​កត់​សម្គាល់​មួយ​ទៀត​នោះ ក្រៅ​អំពី​ប្រមុខ​សង្ឃ​នានា​មក​ពី​ប្រទេស​ជា​មិត្រ​បាន​ចូល​រួម​ពិធី​នោះ ក្នុង​វត្ត​មាន​នៃ​អតីត​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ដែល​កាល​ណុះ​ព្រះ​អង្គ​នៅ​តម្រង់​សមណ​ស័ក្ដិ៍ ព្រះ​រាជា​គណៈ​ថ្នាក់​រាជ (​ព្រះ​សោភណគណាភរណ៍​) ព្រះ​អង្គ​ក៏​បាន​យាង​មក​ចូល​រួម​ក្នុង​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នោះ​ដែរ​៕

នៅ​ក្នុង​រង្វង់​ក្រហម​គឺ​ជា​អតីត​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ សម្ដេច​ព្រះ​ញាណ​សំវរ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក ព្រះ​អង្គ​បាន​យាង​មក​ចូល​រួម​​ពិធី​សម្ពោធ​ព្រះ​បរម​សារី​រិក​ធាតុ និង​ព្រះ​​អរហន្ត​​ធាតុ នៅ​ក្នុង​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរកត នា​ព្រះ​បរម​រាជ​វាំង​ក្រុង​ភ្នំពេញ​ចតុម្មុខ​ នា​ព.ស.​២៤៩៥ (​រូប​៖ dhammajak)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: