jump to navigation

ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​ខ្មែរ​សម័យ​សង្គម​រាស្ត្រ​និយម ថ្ងៃអាទិត្យ 13 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

នៅសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង នៅខណៈដែលខ្មែរទទួលបានឯករាជ្យបរិបូរណ៍នោះ អារ្យធម៌ ប្រពៃណី ព្រមទំនៀមទម្លាប់ខ្មែរត្រូវបានរក្សា និងបដិបត្តបានយ៉ាងខ្ជាប់ខ្ជួន ថ្លៃថ្នូរ ស័ក្ដិសមជាឯករាជប្រទេស។ ក្នុងនោះ ឯកសណ្ឋាន ព្រមទាំងសំលៀកបំពាក់នានា ដែលជាមែកធាងមួយនៃវប្បធម៌នោះ ត្រូវបានបង្ហាញពីភាពអរិយនៃជនជាតិខ្មែរផងដែរ។

ក្នុងចំណោមសំលៀកបំពាក់ និងឯកសណ្ឋាននៃកុង្សីយ៍សេនាបតី មន្ត្រីខ្ញុំព្រះរាជការនានាដែលមានក្នុងព្រះនគរនោះ ឯកសណ្ឋានថ្នាក់លេខមួយពេញយសនៃមន្ត្រីខ្មែរ ត្រូវបានរៀបចំយ៉ាងស្អាតបាត ប្រណីត និងពោរពេញទៅដោយអំណាច និងកិត្តិយសស័ក្ដិសមជាអ្នកបម្រើផែនដី បម្រើព្រះភូមីយ៉ាងគួរជាទីមោទននៃអ្នកទាំងហ្លាយណាដែលបានគ្រង។

ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរប្រភេទនោះ មានទម្រង់ជាសំពត់ក្បិន (សម្រាប់ព្រះរាជពិធី) អាវធំកត្រង់ព័ណ៌សឡេវមាសចំនួន៧គ្រាប់ ប្រកបដោយស័ក្តិសម្គាល់នៅនឹងកអាវ ស្មាអាវ និងកដៃអាវ ព្រមទាំងមានបំពាក់គ្រឿងរាជឥស្សរិយយសទៅតាមឋានៈដែលទទួលបានការព្រះរាជទានពីព្រះចៅផែនដីផង។ ក្រៅពីនោះ នៅនឹងចង្កេះ មានបំពាក់ជាខ្សែក្រវ៉ាត់ ដើម្បីឲ្យឯកសណ្ឋានមានរបៀបវិន័យ ព្រមទាំងស្រស់សោភាផង។ ឯកសណ្ឋានពេញយសនេះត្រូវបានមន្ត្រីខ្មែរសម័យនោះ គ្រងសម្រាប់ព្រះរាជពិធីធំៗនានារបស់ព្រះនគរ៕

ឯ.ឧ. ប៉ែន នុត នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយមគ្រងឯកសណ្ឋាន
មន្ត្រីខ្មែរគ្រងឯកសណ្ឋានក្នុងពិធីផ្លូវរដ្ឋស្វាគមន៍ប្រធានាធិបតីបារាំងសែស ទស្សនកិច្ចព្រះនគរ
មន្ត្រីខ្មែរគ្រងឯកសណ្ឋានចូលរួមព្រះរាជពិធីនៅក្នុងព្រះបរមរាជវាំង

__________________________________________
អានផងដែរ៖
១. ឯកសណ្ឋានពេញយសនៃមន្ត្រីលាវសម័យព្រះរាជអាណាចក្រលាវ
២. សម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម
៣. ការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ

Advertisements

មតិ»

1. ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែ​មីនា 2016

[…] […]

2. សម្លៀក​បំពាក់​ឯក​សណ្ឋាន​មន្ត្រី​ខ្មែរ​នា​សម័យ​ដើម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 17 ខែកក្កដា 2016

[…] […]

3. ការ​ស្លៀក​ឈុត​ខ្មែរ​ក្នុង​ពិធី​ផ្លូវ​រដ្ឋ​នា​រជ្ជកាល​ហ្លួង​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែកញ្ញា 2016

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]

5. Repost: ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែធ្នូ 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: