jump to navigation

គ្មាន​ទេ​ការ​ចម្លង​ពី​ថៃ ថ្ងៃអាទិត្យ 20 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ជាតិ​ខ្មែរ​ជា​ជាតិ​អស្ចារ្យ​លើ​លោក និង​ទំនង​លើ​ភព​ទាំង​បី​ផង​។ ជន​ជាតិ​ខ្មែរ​បង្កើត​បាន​អ្វី​ៗ​ទាំង​អស់ ហើយ​ជាតិ​ដទៃ​ជិត​ខាង​ក្បែ​ខ្លួន​នេះ​ចម្លង​ពី​ខ្មែរ​ទាំង​អស់ ជា​ពិសេស​ថៃ​ Sic។ ជាតិ​ខ្មែរ​មិន​ ដាច់​ខាត ទទួល​ស្គាល់​ថា​ខ្លួន​ទទួល​ ឬ​ចម្លង​វប្បធម៌​ថៃ​ទេ សូម្បី​ប៉ុន​កូន​ក្រចក​​។ អ្វី​ដែល​ថៃ​មាន​សព្វ​ថ្ងៃ​នេះ គឺ​សុទ្ធ​តែ​ជា​របស់​ខ្មែរ​ទេ​តើហ៍ និយាយ​រួម​គឺ​ថៃ​គ្មាន​អ្វី​ទេ របស់​ខ្មែរ​ទាំង​អស់ ហាហា​…​។

ការ​ស្លៀក​ពាក់​ជា​ពិសេស​ទាក់​ទង​នឹង​ការ​គ្រង​ស្បៃ​ច្រក​​ក្នុង​របាំ​ក្បាច់​បូរាណ​ខ្មែរ ត្រូវ​បាន​ខ្មែរ​​មួយ​ចំនួន​បដិសេធ​ថា​ជា​ការ​ចម្លង​ពី​ថៃ ដោយ​សម្អាង​លើ​រូប​ប៉ុស្ដការ៍ដ​នៅ​ស្រុក​ខ្មែរ កាល​ដែល​ខ្មែរ​ស្ថិត​នៅ​ទាំង​ស្រុក​ក្រោម​ឥទ្ធិពល​សៀម​។ គេ​ថា នោះ​ជា​របស់​ខ្មែរ​ទេ គឺ​មុន​នោះ​សៀម​លួច​យក​ទៅ ហើយ​ខ្មែរ​បាន​យក​មក​វិញ​នូវ​អ្វី​ជា​របស់​ខ្លួន​ទេ​តើហ៍ … មែន​ហ្អី​? សរុប​ទៅ​គឺ​ខ្មែរ​មិន​បាន​ចម្លង​ទេ គឺ​ថៃ​ទេ ដែល​ចម្លង​ខ្មែរ​។ មាន​អ្នក​ខ្លះ​រហូត​​​ហ៊ាន​បន្ទោស​ការ​ឈប់​ប្រើ​ស្បៃ​បែប​នោះ មក​ជា​ការ​ស្លៀក​ស្បៃ​បែប​បច្ចុប្បន្ន​ដែល​នាំ​ឲ្យ​​របាំ​ខ្មែរ​មាន​ឯក​លក្ខណៈ​ភាព និង​ទទួល​បាន​ការ​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ​។

មក​មើល​ការ​រៀប​ចំ​ក្បួន​ពិធី​ការ​មួយ​ចំនួន ព្រម​ទាំង​​ការ​ស្លៀក​ពាក់​ស្បៃ​ឆៀង​ក្នុង​សំលៀក​បំពាក់​ពិធីការ​ខ្មែរ​បច្ចុប្បន្ន​ក៏​ដូច្នោះ​ដែរ គឺ​បច្ចុប្បន្ន​នេះ​កូន​ក្រមុំ​ខ្មែរ​ស្លៀក​ស្បៃ​ស្ដើង​ៗ សណ្ឋាន​នឹង​ស្បៃ​​របស់​កូន​ក្រមុំ​នៅ​ប្រទេស​ថៃ​។ អូ​! គឺ​ថា​នោះ​ក៏​ជា​របស់​ខ្មែរ​ដែរ ហាហា​… គឺ​ថៃ​លួច​យក​ទៅ​កាល​ពី​មុន​ហ្នុង​ដែរ​។ គ្មាន​ទេ​ការ​ចម្លង​​ពី​ថៃ​របស់​ខ្មែរ​នោះ ដ្បិត​បច្ចុប្បន្ន​ពពួក​អ្នក​ស្អាង​ការ​ធំ​ៗ​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ គឺ​ទៅ​រៀន​ពី​ថៃ​៕ Sic

សំលៀក​បំពាក់​កូន​ក្រមុំ​ថៃ (​ឆ្វេង​) និង​កូន​ក្រមុំ​ខ្មែរ (​ស្ដាំ​)ការ​រៀប​ចំ​លម្អ​ក្បួន​ហែ​ជំនូន​ខ្មែរ
ការ​រៀប​ចំ​លម្អ​ក្បួន​ហែ​ជំនូន​ថៃ (​ខាន់​ស្លា​)

Advertisements

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] សម្រាប់ខែមីនា មាន ដូចជា៖ ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី, កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី, ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក, សម្ដេចសង្ឃនាយកគណៈមហានិកាយនិមន្តទតផ្លូវធំថ្មីទៅកាន់ក្រុងសីហនុ, អតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរ, ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម, គ្មានទេការចម្លងពីថៃ, ទំនៀមផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកតនៅនគរថៃ, ឯកសណ្ឋានពេញយសនៃមន្ត្រីលាវសម័យព្រះរាជអាណាចក្រលាវ, ប្រាំលាន «LIKE» ដោយស្មោះសរ និងសារភាសាខ្មែរពីក្រុមហ៊ុនទូរស័ព្ទដៃ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: