jump to navigation

សម្ដេច​យាង​ទៅ​ចាក់​អង្រែ ថ្ងៃចន្ទ 21 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ចាក់​អង្រែ
២១ មីនា ១៩៦៦ – ២១ មីនា ២០១៦

ថ្ងៃ​ទី​២១ ខែ​មីនា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ប្រជា​រាស្ត្រ​ខ្មែរ​នៅ​ចាក់​អង្រែ​មាន​ភ័ព្វ​វាសនា​បាន​ទទួល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ខ្លួន​ស្ដេច​យាង​មក​សម្ពោធ​សមិទ្ធិ និង​សាក​សួរ​សុខ​ទុក្ខ​ប្រជា​រាស្ត្រ​។

ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា ឆ្នាំ​១៩៦៦ សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ថ្មី​មួយ ដោយ​ក្នុង​នោះ​មាន​អាគារ​សិក្សា​ចំនួន​២​ខ្នង មួយ​ខ្នង​មាន​៨​ថ្នាក់ និង​មួយ​ខ្នង​ទៀត​មាន​៦​ថ្នាក់ ត្រូវ​បាន​ដាក់​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ក្រោម​ព្រះ​អធិបតី​ភាព​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

ប្រជា​រាស្ត្រ​​នៅ​ចាក់​អង្រែ ព្រម​ទាំង​សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​បាន​ចេញ​មក​ទទួល​ស្វាគមន៍ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ខ្លួន​យ៉ាង​ច្រើន​កុះ​ករ​។ សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ចាក់​អង្រែ គឺ​ជា​សមិទ្ធផល​សិក្សា​ធិការ​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​រាប់​មិន​អស់​ដែល​របប​សង្គម​បាន​សាង​ឡើង​សម្រាប់​ជា​ប្រយោជន៍​ដល់​​ប្រជា​រាស្ត្រ​ខ្មែរ​៕

ស្រង់​ចេញ​ពី​កម្រង​អនុស្សាវរីយ៍​ដោយ​រូប​ភាព​នៃ​កម្ពុជា សង្គម​រាស្ត្រ​និយម

សាលា​បឋម​សិក្សា​ថ្មី នៅ​ថ្ងៃ​សម្ពោធសម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ប្រជា​រាស្ត្រ​ចាក់​អង្រែ​ដែល​បាន​មក​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: