jump to navigation

ទំនៀម​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នៅ​នគរ​ថៃ ថ្ងៃពុធ 23 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​ប្រទេស​៖ ក្រុង​ទេព​មហា​នគរ – នៅ​ឯ​នគរ​ថៃ​ដែល​មាន​​ព្រះ​ពុទ្ធ​មហា​មណី​រតន​បដិមាករ ឬ​អង្គ​ព្រះ​កែវ​មរកត​ដ៏​ស័ក្តិសិទ្ធិ​ប្រចាំ​នគរ​នោះ មាន​ព្រះ​រាជ​ពិធី​ជា​ប្រចាំ​ឆ្នាំ​មួយ ចំនួន​៣​ដង​គឺ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​សម្រាប់​ព្រះ​បដិមា​អង្គ​នេះ​។ ការ​ផ្លាស់​ប្ដូរ​នេះ គឺ​ធ្វើ​នៅ​តាម​រដូវ​ទាំង​បី​របស់​ថៃ គឺ​រដូវ​ក្ដៅ រដូវ​ភ្លៀង និង​រដូវ​រងា​។

ព្រះ​រាជ​ពិធី​ផ្លាស់​ប្ដូរ​ទ្រង់​គ្រឿង​សម្រាប់​រដូវ​ក្ដៅ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​រោច ខែ​ផល្គុន ឯ​រដូវ​ភ្លៀង​ធ្វើ​ឡើង​នូវ​ថ្ងៃ​១​រោច ខែ​អាសាឍ និង​ជា​ចុង​ក្រោយ​សម្រាប់​រដូវ​រងា និង​ត្រូវ​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​១​រោច ខែ​កត្ដិក​។ ការ​ផ្លាស់​ប្ដូរ​សម្រាប់​រដូវ​ក្ដៅ​នា​ឆ្នាំ​នេះ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា​។

សម្រាប់​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​នេះ បន្ទាប់​ពី​ព្រះ​ចៅ​ផែន​ដី​ថៃ ឬ​ព្រះ​រាជ​តំណាង​ឡើង​ទៅ​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត ដែល​តាំង​ក្នុង​បុស្បុក​ធំ​មួយ​នា​ព្រះ​ឧបោសថ​​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម (​វត្ត​ព្រះ​កែវ​ថៃ​) ក្រុម​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ នឹង​ធ្វើ​ពិធីបង្វិល​ពពិល​ជុំ​វិញ​ព្រះ​បដិមា​ចំនួន​៣​ជុំ​។ នៅ​ចុង​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី ព្រះ​ចៅ​ផែន​ដី ឬ​ព្រះ​រាជ​តំណាង នឹង​យក​ទឹក​ព្រះ​សុគន្ធ​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​លាង​សម្អាត​ព្រះ​កែវ​មរកត​នោះ មក​ប្រោះ​ព្រំ​​ប្រជា​រាស្ត្រ​ថៃ​ដែល​បាន​មក​ចូល​គាល់​ព្រះ​អង្គ​នា​ឱកាស​នោះ​ផង​ដែរ​។

ចំពោះ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នោះ ត្រូវ​បាន​សាង​ឡើង​ជា​លើក​ដំបូង​ដោយ​ព្រះ​រាជ​សទ្ធា​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ និង​ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ​។ (​សូម​រង់​ចាំ​អាន​អត្ថបទ​៖ គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​ថៃ​)

មកុដ​សម្រាប់​ព្រះ​កែវ​មរកត
ព្រះ​រាជ​តំណាង​ព្រះ​មហា​ក្សត្រិយ៍​យាង​សម្អាត និង​ស្រង់​ទឹក​ព្រះ​បដិមា
ព្រះ​រាជ​តំណាង​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត
ក្រុម​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​ប្រារព្ធ​ពិធី​
ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​ប្រោះ​ព្រំ​ទឹក​ដល់​ប្រជា​រាស្ត្រ

_________________________________________
អាន​ផង​ដែរ​៖
១. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: