jump to navigation

សមិទ្ធិ​ថ្មី​នៃ​សង្គម​នៅ​ខេត្ត​ក្រចេះ ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​ព្រែក​ប្រសប់
២៤ មីនា ១៩៦៦ – ២៤ មីនា ២០១៦


ថ្ងៃ​ទី​២៤ ខែ​មីនា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ប្រជា​រាស្ត្រ​ខ្មែរ​នៅ​ខេត្ត​ក្រចេះ​​មាន​ភ័ព្វ​វាសនា​បាន​ទទួល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ខ្លួន​ស្ដេច​យាង​មក​សម្ពោធ​សមិទ្ធិ​ថ្មី និង​សាក​សួរ​សុខ​ទុក្ខ​ប្រជា​រាស្ត្រ​ ក្នុង​ខេត្ត​មួយ​នេះ​។

ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​១៩៦៦ សាលា​បឋម​សិក្សា​​​ព្រែក​ប្រសប់ ដែល​ជា​សាលា​បឋម​សិក្សា​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត ដោយ​ក្នុង​នោះ​មាន​អាគារ​សិក្សា​ចំនួន​៣​ខ្នង ត្រូវ​បាន​ដាក់​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ក្រោម​ព្រះ​អធិបតី​ភាព​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

សរុប​មក​ដល់​ខែ​មីនា ឆ្នាំ​១៩៦៦ នោះ នៅ​ក្នុង​ខេត្ត​ក្រចេះ​ទាំង​មូល​មាន​សាលា​បឋម​សិក្សា​ចំនួន​៩៤ និង​ថ្នាក់​រៀន​ចំនួន​១៤៤ ថ្នាក់ ដោយ​ទទួល​បាន​សិស្ស​សរុប​ចំនួន​១៥.៧០០​បាន​ចូល​សិក្សា​។ ស្ថិតិ​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​១៩៥៥ សាលា​រៀន​នៅ​ខេត្ត​ក្រចេះ​មាន​ច្រើន​ជាង​២​ដង និង​ថ្នាក់​រៀន​ច្រើន​ជាង​៣​ដង​៕

ស្រង់​ចេញ​ពី​កម្រង​អនុស្សាវរីយ៍​ដោយ​រូប​ភាព​នៃ​កម្ពុជា សង្គម​រាស្ត្រ​និយម

សម្ដេច​ទ្រង់​ក្រសាល​ជាមួយ​សិស្ស​ព្រែក​ប្រសប់
មួក របស់​លេង ទ្រ​ខ្មែរ​ធ្វើ​ដោយ​សិស្ស​ប្រុស​ៗ​ ព្រែក​ប្រសប់
កញ្ជ្រែង​ល្អី ជា​ស្នាដៃ​របស់​សិស្ស​ស្រី​ៗ​ព្រែក​ប្រសប់

__________________________________________
អាន​ផង​ដែរ​៖
១. សម្ពោធ​អាគារ​ថ្មី​នៃ​អនុ​វិទ្យាល័យ​មុនី​កេសរ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: