jump to navigation

សម្ពោធ​អាគារ​ថ្មី​នៃ​អនុ​វិទ្យាល័យ​មុនី​កេសរ ថ្ងៃសុក្រ 25 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អាគារ​ថ្មី​នៃ​អនុ​វិទ្យាល័យ​មុនី​កេសរ
២៥ មីនា ១៩៦៦ – ២៥ មីនា ២០១៦

នៅ​ក្នុង​ព្រះ​រាជ​ដំណើរ​យាង​ទស្សន​កិច្ច​ និង​សម្ពោធ​សមិទ្ធិ​នានា​របស់​សង្គម កាល​ពី​៥០​ឆ្នាំ​មុន​នេះ​នៅ​ខេត្ត​ក្រចេះ ប្រជា​រាស្ត្រ​អ្នក​ស្រុក​ឆ្លូង​ក៏​បាន​មាន​ភ័ព្វ​វាសនា​ទទួល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ខ្លួន​ផង​ដែរ​។

ថ្ងៃ​នេះ កាល​ពី​៥០​ឆ្នាំ​មុន អាគារ​សិក្សា​ដ៏​ថ្មី​ស្រឡាង​មួយ​ខ្នង​ស្ថិត​ក្នុង​បរិវេណ​នៃ​អនុ​វិទ្យាល័យ​មុនី​កេសរ នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នា​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​១៩៦៦​ ក្រោម​ព្រះ​អធិបតី​ភាព​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​​។

សរុប​មក​ដល់​ខែ​មីនា ឆ្នាំ​១៩៦៦ នោះ នៅ​ក្នុង​ខេត្ត​ក្រចេះ​ទាំង​មូល​មាន​សាលា​បឋម​សិក្សា​ចំនួន​៩៤ និង​ថ្នាក់​រៀន​ចំនួន​១៤៤ ថ្នាក់ ដោយ​ទទួល​បាន​សិស្ស​សរុប​ចំនួន​១៥.៧០០​បាន​ចូល​សិក្សា​។ ស្ថិតិ​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​១៩៥៥ សាលា​រៀន​នៅ​ខេត្ត​ក្រចេះ​មាន​ច្រើន​ជាង​២​ដង និង​ថ្នាក់​រៀន​ច្រើន​ជាង​៣​ដង​៕

ស្រង់​ចេញ​ពី​កម្រង​អនុស្សាវរីយ៍​ដោយ​រូប​ភាព​នៃ​កម្ពុជា សង្គម​រាស្ត្រ​និយម

អាគារ​សិក្សា​ថ្មីនៃ​អនុ​វិទ្យាល័យ​មុនី​កេសរ នៅ​ឆ្លូងអនុ​វិទ្យាល័យ​មុនី​កេសរ នៅ​ឆ្លូង មាន​រូប​រាង​ដូច​រូប​ភាព​នេះ នៅ​ពេល​ដែល​សង់​រួច​រាល់​ហើយ​ទាំង​អស់សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ កំពុង​ទត​សរសើរ​របស់​របរ ជា​ស្នាដៃ​របស់​យុវជន យុវ​នារី​សិស្ស​អនុ​វិទ្យាល័យ

__________________________________________
អាន​ផង​ដែរ​៖
១. សមិទ្ធិ​ថ្មី​នៃ​សង្គម​នៅ​ខេត្ត​ក្រចេះ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: